ជីវិតកម្សាន្ដ
តារា K-pop ទាំង ១០ រូប រកចំណូលបានច្រើនជាងគេពី Instagram
ការរីកចម្រើននៃឧស្សាហកម្មតន្ត្រីកូរ៉េ ជួយឱ្យតារារកប្រាក់បានយ៉ាងច្រើន ក្រៅពីសកម្មភាពសំខាន់ៗក្នុងអាជីព K-pop បណ្ដាញសង្គមក៏រកចំណូលបានច្រើនសម្រាប់តារាគ្រប់រូប ជាមួយនឹងចំនួនអ្នកតាមដានយ៉ាងច្រើននៅលើ Instagram ពួកគេអាចរកប្រាក់បានយ៉ាងច្រើនសន្ធឹកសន្ធាប់ ។
ខាងក្រោមនេះគឺជាតារា K-pop ទាំង ១០ រកចំណូលបានច្រើនជាងគេពី Instagram ៖
១. Lisa

Lisa គឺជាតារា K-pop ដែលមានប្រជាប្រិយភាពបំផុតនៅលើ Instagram ទោះបីជានាងមិនមែនជាជនជាតិកូរ៉េក៏ដោយ។ គណនី Instagram របស់ Lisa មានអ្នកតាមដានច្រើនជាង ៤៤.៥ លាននាក់ ដែលជាចំនួនច្រើនបំផុតក្នុងចំណោមតារា K-pop នាពេលបច្ចុប្បន្ននេះ។ ត្រូវបានគេប៉ាន់ស្មានថា Lisa រកចំណូលពី Instagram បានរហូតដល់ ២០០,០០០ ដុល្លារ ។
២. Jennie

ខណៈពេលដែល Lisa កាន់តំណែងលេខ ១ សមាជិក BLACKPINK ម្នាក់ទៀតដែលមានឥទ្ធិពលនៅលើ Instagram គឺ Jennie ។ អ្នកតាមដានរបស់នាងកំពុងតែកើនឡើងយ៉ាងឆាប់រហ័ស ហើយមានអ្នកតាមដាន ៣៧.៥ លាននាក់ តាមការប៉ាន់ស្មានថា តារាស្រីអាចទទួលបាន ១៧០ ពាន់ ដុល្លារសម្រាប់ការផ្សាយពាណិជ្ជកម្មនីមួយៗនៅលើ Instagram ។
៣. Rosé

ចំណាត់ទី៣ ក៏ជាសមាជិក BLACKPINK គឺ Rosé បច្ចុប្បន្ននេះជាទូតសុឆន្ទៈសកលនៃម៉ាកយីហោប្រណិត YSL ហើយគណនី Instagram របស់នាងទាក់ទាញអ្នកតាមដាន ៣៤ លាននាក់។ តាមរយៈផ្សាយពាណិជ្ជកម្មផ្សេងៗនៅលើ Instagram របស់នាងត្រូវបានគេប៉ាន់ប្រមាណថានឹងទទួលបាន ១៦ ម៉ឺនដុល្លារ ។
៤. Jisoo

ដូចសមាជិកដទៃទៀត Jisoo ក៏មានអ្នកតាមដានច្រើននៅលើ Instagram តាមរយៈការបង្ហោះរបស់ Jisoo អ្នកគាំទ្រនឹងឃើញនាងជាម៉ូដសំលៀកបំពាក់ និងគ្រឿងសម្អាងកំពូលរបស់ប្រទេសកូរ៉េ។ លើសពីនេះ ការបង្ហោះនីមួយៗរបស់ Jisoo ត្រូវបានគេប៉ាន់ប្រមាណថា នឹងទទួលបានប្រាក់ឈ្នួល ១៥០,០០០ ដុល្លារ។
៥. Chanyeol សមាជិក EXO

Chanyeol បានបង្កើតគណនី Instagram ក្នុងឆ្នាំ ២០១៤ ហើយបានទទួលបានអ្នកតាមដានយ៉ាងច្រើនឆាប់រហ័សបំផុតនៅលើបណ្តាញសង្គមនេះ។ ដោយមានអ្នកតាមដាន ២២.៦លាននាក់ Chanyeol អាចទទួលបាន ១៤០ ពាន់ដុល្លារក្នុងមួយការផ្សាយពាណិជ្ជកម្ម ។
៦. Sehun សមាជិក EXO

Sehun ជាតារាប្រុសដែលចូលចិត្តប្រើប្រាស់ Instagram លោកបង្ហោះរូបថតពីក្រោយឆាក ឬរូបថតដំណើរកម្សាន្តផ្ទាល់ខ្លួនជាច្រើនសន្លឹក។ នៅក្នុងក្រុម EXO ចំនួនអ្នកតាមដាន Sehun គឺតិចជាង Chanyeol ប៉ុណ្ណោះ។ សម្រាប់ផ្សាពាណិជ្ជកម្មរបស់លោកនៅលើ Instagram ត្រូវបានគេប៉ាន់ប្រមាណថានឹងទទួលបាន ១៣ ម៉ឺនដុល្លារ ។
៧. G-Dragon សមាជិក BIGBANG

តារា K-pop ដែលទស្សនិកជនតែងតែចាប់អារម្មណ៍លើ Instagram គឺ G-Dragon សមាជិក BIG BANG ហើយ Instagram របស់លោកធ្លាប់អសកម្មដោយសារតែការចូលបម្រើការងាយោធា ចាប់ពីចុងឆ្នាំ ២០១៩ មក G-Dragon ចាប់ផ្តើមមានការបង្ហោះថ្មីនៅលើ Instagram ។ ការបង្ហោះរូបផ្សព្វផ្សាយនីមួយៗ នឹងទទួលបានទឹកប្រាក់ ១២០,០០០ ដុល្លារ ។
៨. Baekhyun សមាជិក EXO

ជាធម្មតា Baekhyun មិនសូវប្រើប្រាស់ Instagram ប៉ុន្តែការបង្ហោះណាមួយរបស់លោកបង្ហាញពីផ្នែកនៃជីវិតរបស់លោក។ នៅលើ Instagram អ្នកគាំទ្រនឹងឃើញការថតរូប Selfie រូបថតដែលថតជាមួយមិត្តភក្តិ ឬរូបភាពកូនឆ្កែរបស់ Baekhyun ហើយចំនួនទឹកប្រាក់ដែលលោករកបានសម្រាប់ការផ្សាយពាណិជ្ជកម្មនៅលើ Instagram គឺបាន ១៣០ ពាន់ដុល្លារ ។
៩. Jackson សមាជិក GOT7

Jackson គឺជាតារាចម្រៀងរ៉េបរបស់ក្រុម GOT7 ហើយក៏ជាតារាចម្រៀងទោលផងដែរ លោកប្រើ Instagram ដើម្បីអាប់ដេតសកម្មភាពផ្ទាល់ខ្លួន ដោយមានស្ទីលប្លែកៗ Jackson ត្រូវបានជ្រើសរើសដោយម៉ាកម៉ូដដើម្បីផ្សព្វផ្សាយផលិតផលរបស់ពួកគេ ដោយលោកទទួលបានប្រាក់ប្រហែល ១២០ ពាន់ដុល្លារក្នុងបង្ហោះមួយដង ។
១០. IU

សម្រាប់គណនី Instagram របស់ IU បានបង្ហាញរូបថតនៅពីក្រោយសកម្មភាពរបស់តារាស្រី និងរូបថតប្រចាំថ្ងៃ ដែលនៅលើ Instagram នាងអាចទទួលបានចំណូលចំពោះប្រហែលជា ១០០,០០០ ចំពោះកង្ហោះផ្សព្វផ្សាយផលិតផលផ្សេងៗនៅគណនី Instagram របស់នាង ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ពិធីមង្គលការតារាកូរ៉េ ៣ គូ ចំណាយប្រាក់រៀបចំអស់ច្រើនសន្ធឹក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


