ជីវិតកម្សាន្ដ
បង្ហាញខ្លួនមិនបានមួយឆ្នាំ សមាជិកទាំងអស់នៃក្រុម NewJeans ក្លាយជាទូតសុឆន្ទៈឲ្យប្រេនល្បីៗ
សមាជិកទាំងអស់នៃក្រុមចម្រៀងវ័យក្មេង NewJeans ត្រូវបានប្រកាសថាជាទូតសុឆន្ទៈនៃម៉ាកយីហោល្បីៗនិងប្រណីតជុំវិញ បន្ទាប់ពីបង្ហាញខ្លួនមិនទាន់បានមួយឆ្នាំនៅក្នុងវិស័យ k pop ។

ថ្វីត្បិតតែបានបង្ហាញខ្លួនតិចជាង ១ ឆ្នាំមុនក៏ដោយ ក្រុមចម្រៀងនារី NewJeans បានបង្ហាញនូវប្រជាប្រិយភាព និងឥទ្ធិពលដ៏ធំរបស់ពួកគេមិនត្រឹមតែនៅក្នុងតន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅក្នុងវិស័យម៉ូដផងដែរ។ ជាពិសេស គិតត្រឹមថ្ងៃទី ២៦ ខែមេសា សមាជិកទាំងអស់របស់ក្រុម NewJeans ត្រូវបានបញ្ជាក់ថា បានក្លាយជាទូតសុឆន្ទៈនៃម៉ាកយីហោប្រណីត ។

សមាជិកទីមួយ Hanni ត្រូវបានប្រកាសជាទូតសុឆន្ទៈសម្រាប់ម៉ាកយីហោ Gucci ក្នុងខែតុលា ឆ្នាំ ២០២២ ប្រហែល ២ ខែបន្ទាប់ពីការបង្ហាញខ្លួនដំបូងរបស់នាង។ ជាមួយគ្នានេះសមាជិកទីពីរគឺ Hyein ដែលត្រូវបានគេបញ្ជាក់ថាជាទូតសុឆន្ទៈ នៃម៉ាកយីហោប្រណីត Louis Vuitton ក្នុងខែធ្នូ ឆ្នាំ ២០២២ ត្រឹមតែរយៈពេល ៤ ខែបន្ទាបពីនាងបង្ហាញខ្លួនជាលើកដំបូង។


នៅក្នុងខែមករា ឆ្នាំ ២០២៣ សមាជិក Danielle បានក្លាយទូតសុឆន្ទៈសម្រាប់ម៉ាកយីហោប្រណិត Burberry ក្រោយនាងបង្ហាញខ្លួន ៥ ខែ។ ទន្ទឹមនឹងនេះ Minji ត្រូវបានប្រកាសជាទូតសុឆន្ទៈសម្រាប់ម៉ាកយីហោ Chanel មួយខែក្រោយមកក្នុងខែ កុម្ភៈ ឆ្នាំ២០២៣។ ទីបំផុតនៅក្នុងខែមេសានៃឆ្នាំដដែលប្រព័ន្ធផ្សព្វផ្សាយកូរ៉េ និងគណនី SNS ផ្លូវការរបស់ NewJeans បានប្រកាសរួមគ្នាថាសមាជិកចុងក្រោយរបស់ខ្លួនគឺ Haerin បានក្លាយជាទូតសុឆន្ទៈឲ្យម៉ាកយីហោ Dior ។


ជាមួយគ្នានេះ សមាជិកទាំងអស់នៃ NewJeans បានក្លាយជាឯកអគ្គរដ្ឋទូតម៉ាកប្រណិតក្នុងរយៈពេល តិចជាង ១ ឆ្នាំនៃការបង្ហាញខ្លួនជាដំបូងង ដោយលឿនបំផុតគឺសមាជិក Hanni ក្នុងរយៈពេល ២ ខែ និងយូរបំផុតគឺសមាជិក Haerin ក្នុងរយៈពេល ៨ ខែ។ ម៉្យាងវិញទៀត NewJeans ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងតាមរយៈបទចម្រៀ ង “Attention”, “Hype Boy”, “Ditto” និង “OMG” ថ្មីៗនេះបាន ចេញបទចម្រៀង “Zero” សម្រាប់យុទ្ធនាការផ្សាយពាណិជ្ជកម្មរបស់ Coca-Cola Zero ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Haerin សមាជិកក្រុម NewJeans នឹងក្លាយជាទូតសុឆន្ទៈឲ្យម៉ាកយីហោ Dior
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


