ជីវិតកម្សាន្ដ
បវរកញ្ញាថៃ Aoom ឆ្លើយតបយ៉ាងមានន័យ ពេលគេប្រៀបធៀបសមត្ថភាពជាមួយ អ៊ីងហ្វា
បន្ទាប់ពីឈ្នះមកុដឯក បវរកញ្ញា Aoom Taweephon ម្ចាស់តំណែង Miss Grand Thailand 2023 ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនទាំងលើរូបសម្រស់ ភាពក្លាហាន ទំនុកចិត្ត និងសមត្ថភាពរបស់នាង។ ថ្វីបើមានអ្នកគាំទ្រច្រើនពិតមែន នៅតែមានមហាជនមួយចំនួនសម្ដែងការរិះគន់លើបវរកញ្ញារូបនេះ ជាពិសេសលើសមត្ថភាពរកលុយឱ្យក្រុមហ៊ុន ក៏ដូចជាប្រជាប្រិយភាពរបស់នាង ហាក់អន់ថយជាងម្ចាស់មកុដរៀមច្បងគឺ បវរកញ្ញា អ៊ីងហ្វា។

តបទៅនឹងការរិះគន់ បវរកញ្ញា Aoom Taweephon មិនបានសម្ដែងការខឹងសម្បារអ្វីឡើយ ហើយបានផ្ដល់បទសម្ភាសន៍មួយនៅលើកញ្ចក់ទូរទស្សន៍ ដោយនាងបានឆ្លើយបកយ៉ាងមានន័យ។

បវរកញ្ញាវ័យ ២៧ឆ្នាំរូបនេះ ថ្លែងថា “បងស្រី អ៊ីងហ្វា នរណាក៏ស្គាល់គាត់ដែរ មិនថាតែក្នុងប្រទេសទេ ថែមទាំងនៅក្រៅប្រទេសទៀតផង។ សម្រស់បង ហ្វា មិនគួរយកមកប្រៀបធៀបជាមួយខ្ញុំទេ ព្រោះមនុស្សម្នាក់ៗមានភាពស្រស់ស្អាតរៀងខ្លួន ហើយឆាកជីវិតពួកគេក៏មិនដូចគ្នាដែរ។ អ្វីដែលខ្ញុំធ្វើ ខ្ញុំធ្វើឱ្យអស់ពីសមត្ថភាពរបស់ខ្ញុំហើយ។ ខ្ញុំមិនចង់បានការប្រៀបធៀបខ្លួនឯងជាមួយគាត់នោះទេ។ ខ្ញុំមកទីនេះគឺដើម្បីបង្កើតអត្តសញ្ញាណផ្ទាល់ខ្លួន មិនមែនមកធ្វើតាមគ្នាទេ” ៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ សាវតាត្រួសៗរបស់បវរកញ្ញា Aoom Taweeporn ម្ចាស់មកុដ MGT ដែលទើបគ្រងតំណែងក្ដៅៗ
ចុចអាន៖ លោក Nawat ដាក់ពាក្យប្ដឹងជំនួសអតីតបវរកញ្ញា Engfa រឿងគេបរិហាកេរ្តិ៍លើបណ្ដាញសង្គម
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


