ព័ត៌មានជាតិ
ការវះកាត់ព្យាបាលភ្នែកកូនប្រុស យឿន ពិសី ត្រូវពន្យារពេលទៅខែក្រោយ
ទើបតែសម្រាលចេញពីផ្ទៃម្តាយមិនទាន់បានប៉ុន្មានខែផង កូនប្រុសរបស់តារាចម្រៀង និងម្ចាស់ពានរង្វាន់Cambodia’s Got Talent រដូវកាលទី១ យឿន ពិសី ក៏ស្រាប់តែឮដំណឹងថា ត្រូវចូលពេទ្យដើម្បីវះកាត់ព្យាបាលភ្នែកទាំងវ័យក្មេង។
នៅលើទំព័រហ្វេសប៊ុករបស់ យឿន ពិសី កាលពីម្សិលមិញបានលើកឡើងថា«សង្ឃឹមថាការវះកាត់ព្យាបាលភ្នែកនៅថ្ងៃស្អែកនេះ កូនសម្លាញ់នឹងទទួលបានជោគជ័យរហូតតទៅណាកូនសម្លាញ់(យឿន វីរៈបុត្រ)» ។ដំ ណឹងនេះ បានធ្វើឲ្យមហាជនព្រួយបារម្ភនិងជួនពរគ្រប់គ្នា។

ដោយឡែក បើតាមការបញ្ជាក់ឲ្យដឹងពីតារាចម្រៀងវ័យក្មេង យឿន ពិសី តាមរយៈកម្ពុជាថ្មីនៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះបាននិយាយថា ការវះកាត់ភ្នែកកូនប្រុសសំណព្វចិត្តរបស់ខ្លួន ត្រូវបានលើកពេលវិញហើយ គឺកំណត់ទៅខែក្រោយវិញ (តុលា)។

ពិសី ក៏បានលើកឡើងហេតុផល បន្ទាប់ពីពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញផ្នែកវះកាត់ភ្នែកថា មូលហេតុ ដោយសារកូនប្រុសលោកនៅខ្ចីខែពេក ព្រោះមកទល់ពេលទើបសម្រាលបាន២ខែ ដូច្នេះមិនទាន់គ្រប់គីឡូ ដែលត្រូវវះកាត់ឡើយ។ លោកថា ការវះកាត់ត្រូវប្រើថ្នាំសណ្ដំ(ថ្នាំសន្លប់) ប៉ុន្តែកូនប្រុសខ្លួនមិនទាន់អាចគ្រប់គីឡូ ដែលប្រើថ្នាំនេះបានទេ។


តារាចម្រៀង យឿន ពិសីបានបន្ថែមថា ក្នុងនាមលោកជាឪពុកពិតជាមានក្តីព្រួយបារម្ភខ្លាំង ចំពោះសុខភាពកូន ដោយហេតុថា ណាមួយខ្លាចហួសពេល ព្រោះភ្នែកទាំងសងខាងរបស់កូន គឺមានសភាពឡើងបាយ តែបន្ទាប់ពីពិគ្រោះជាមួយគ្រូពេទ្យជំនាញ ទើបធ្វើឲ្យមានការរំសាយចិត្តខ្លះ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026



