ជីវិតកម្សាន្ដ
Jennie និង V ជាឈ្មោះដែលគេស្វែងរកច្រើនលើប្រព័ន្ធផ្សព្វផ្សាយ ក្រោយផ្ទុះចចាមអារ៉ាមមិនចេះចប់
អំឡុងប៉ុន្មានខែនេះ Jennie បានក្លាយជាឈ្មោះដូចខ្យល់ព្យុះជាបន្តបន្ទាប់ក្នុងវេទិកាបណ្ដាញសង្គម ដោយសារតែនាងលេចឮពាក្យចចាមអារ៉ាមមិនចេះចប់មិនចេះហើយ ខណៈនៅមហោស្រពភាពយន្ត Cannes នាងត្រូវគេវាយតម្លៃថាស្លៀកពាក់អន់បំផុត។

យ៉ាងណាមិញចំណុចកំពូលដែលធ្វើឲ្យតារាស្រីនៃក្រុម BLACKPINK ទទួលព្យុះភ្លៀងនៃការបញ្ចេញមតិបែបអវិជ្ជមាន និងភាពភ័យខ្លាច គឺការលាតត្រដាងនៃវីដេអូដែលកំពុងតែណាត់ជួបដោយសម្ងាត់ជាមួយ V នៃក្រុមចម្រៀង BTS ដោយពួកគេដើរតាមផ្លូវក្នុងទីក្រុងប៉ារីស។ ក្រោយមកឈ្មោះរបស់ Jennie ក្លាយជាពាក្យគន្លឹះដែលមានគេស្វែងរកច្រើនបំផុតនៅក្នុងប្រទេសកូរ៉េ។
យោងតាមស្ថិតិរបស់សមាជិកក្រុមចម្រៀងស្រីដែលមានអ្នកស្វែងរកច្រើនជាងគេបំផុតទាំង៣០ នៅលើ Google Korea ក្នុងឆ្នាំ ២០២៣ រហូតមកដល់បច្ចុប្បន្ន Jennie ជាប់ចំណាត់ថ្នាក់ទី ៤ នាងទទួលរងនូវឈ្មោះបន្ទាប់ពី Wonyoung ក្រុម IVE , Karina – Winter ក្រុម aespa។

ទោះយ៉ាងណាក៏ដោយ ទោះជា V ជាប់ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមទាក់ទងនឹងស្នេហា លោកខុសពី Jennie ត្បិតថាឈ្មោះរបស់សមាជិកក្រុម BTS ផ្ទុះឡើងលើប្រព័ន្ធផ្សព្វផ្សាយ ហើយធ្វើឲ្យអ្នកគាំទ្រចិនមិនសប្បាយចិត្ត និងទាមទារឲ្យគេចពី Fandom ក៏ដោយ។ ប៉ុន្តែនៅតែមានពត៌មានតិចជាង Jennie ស្របពេលដែល V នៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខមួយក្នុងបញ្ជីសមាជិកក្រុមក្មេងប្រុសដែលស្វែងរកច្រើនជាងគេបំផុតទាំង ៣០ នៅលើ Google Korea ក្នុងឆ្នាំ ២០២៣ រហូតមកដល់បច្ចុប្បន្នដូចគ្នា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទស្សនិកជនសរសើរ Lisa ជួយយួរឥវ៉ាន់ម្ដាយទាំងមេឃក្ដៅខ្លាំង មិនខ្វល់ខ្លួនជាតារាល្បីលំដាប់ពិភពលោក
-
កីឡា១៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


