Connect with us

ជីវិតកម្សាន្ដ

ផលិតកម្ម YG បដិសេធពាក្យចចាមអារ៉ាម ដែលថា Jennie នឹងសម្ដែងក្នុងភាពយន្ត “Marvel”

បានផុស

នៅ

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ របាយការណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​បាន​បង្ហាញ​ថា Jennie សមាជិកក្រុម BLACKPINK នឹងសម្ដែងក្នុង​ភាពយន្ត​លំដាប់​ពិភពលោក Marvel។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ពាក្យចចាមអារ៉ាមនិងការចុះផ្សាយដដែលនោះ​បាន​បញ្ជាក់​ទៀត​ថា Jennie នឹង​ក្លាយ​ជា​សមាជិក​ក្រុម New Agents of Atlas ដែលជាក្រុមកំពូល​វីរបុរសអាស៊ីដំបូងគេក្នុង​ចក្រវាល Marvel Cinematic Universe ខណៈ​នាងនឹងដើរតួជា​តារាចម្រៀង K-pop និងកំពូលវីរនារី Luna Snow ឬ Seol Hee ជួយការពារមនុស្សនៅ​ប៉ាស៊ីហ្វិក និងជុំវិញ​ពិភពលោក។

ទោះយ៉ាងណាក៏ដោយ​ក្នុង​ភាពយន្ត​នេះ Jennie ត្រូវ​តម្រូវឲ្យ​និយាយទាំង​ភាសាកូរ៉េ និង​អង់គ្លេស។​ ប៉ុន្តែ​របាយការណ៍​យ៉ាងណា​ការចុះផ្សាយ​និយាយទៀតថា​ ដំណើរការនៃ​ការផលិត​រឿង​កំពុងស្ថិតនៅក្នុង​ការ​ពិភាក្សា​នៅឡើយ ចំណែកព័ត៌​មានផ្លូវការ​មិនទាន់មានការបញ្ជាក់ពី Jennie ឬស្ទូឌីយោ Marvel នោះទេ។

យ៉ាង​ណា​មិញ ផលិតកម្មយក្ស YG Entertainment បាន​បដិសេធ​ពាក្យចចាមអារ៉ាម​នេះ​ដោយបន្ថែម​ថា Jennie មិន​មាន​តួនាទី​បែបនេះ​ទេ​ ហើយ​សូមឲ្យ​ទស្សនិកជន​ឈប់​យល់​ច្រឡំទៀតចំពោះរឿងនេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Jennie បញ្ឈប់ការសម្ដែងនៅលើឆាកភ្លាមៗ ដោយសារបញ្ហាសុខភាព

ចុចអាន៖YG ចេញសេចក្ដីថ្លែងការណ៍បន្ទាន់! ក្រោយ Jennie ដើរចេញពីឆាកប្រគំតន្ត្រីភ្លាមៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម