ជីវិតកម្សាន្ដ
Song Joong Ki និងភរិយា ស្វាគមន៍កូនប្រុសដំបូងនៅប្រទេសអ៊ីតាលី
យោងទៅតាមសារព័ត៌មានកូរ៉េជាច្រើនបានរាយការណ៍ថា Song Joong Ki បានស្វាគមន៍កូនប្រុសដំបូងរបស់ពួកគេកាលពីថ្ងៃទី ១៤ ខែមិថុនាដែលភរិយារបស់តារាសម្ដែងរូបនេះបានសម្រាលកូននៅទីក្រុងរ៉ូមប្រទេសអ៊ីតាលីជាស្រុកកំណើតរបស់នាង ។

ភ្លាមៗបន្ទាប់ពីស្វាគមន៍សមាជិកថ្មីក្នុងគ្រួសារ តារាកូរ៉េរូបនេះបានបង្ហោះសារនៅលើគេហទំព័រផ្ទាល់ ខ្លួនអមដោយរូបថតកូនប្រុសតូចកាន់ដៃរបស់លោក ដោយ Song Joong Ki បាននិយាយអំពីប្រពន្ធរបស់លោកដែលសម្រាលបានកូនដំបូងរបស់ពួកគេថា “ថ្ងៃនេះខ្ញុំចង់ចែករំលែកភាពរីករាយនេះជាមួយអ្នកទាំងអស់គ្នា ព្រោះខ្ញុំមានក្តីសុបិនមួយដែលទើបតែក្លាយជាការពិត” ។

Song Joong Ki បានបន្តទៀតថា”បច្ចុប្បន្នខ្ញុំនៅប្រទេសអ៊ីតាលី ហើយខ្ញុំបានស្វាគមន៍កូនប្រុសដំបូងរបស់ខ្ញុំនៅទីក្រុងរ៉ូមដែលជាស្រុកកំណើតរបស់ប្រពន្ធខ្ញុំ ហើយទារកនិងម្តាយមានសុខភាណល្អឥឡូវនេះខ្ញុំកំពុងមើលថែគ្រួសាររបស់ខ្ញុំយ៉ាងសប្បាយរីករាយ”។ តារាសម្តែងរូបនេះបានបន្ថែមទៀតថា ” នេះជាអំណោយដ៏មានតម្លៃបំផុតសម្រាប់ប្ដីប្រពន្ធរបស់យើង ក្តីសុបិនដ៏ធំបំផុតរបស់យើងគឺបង្កើតគ្រួសារដ៏មានសុភមង្គលពេញមួយជីវិត” ។

ក្នុងការចែករំលែកនេះផងដែរ Song Joong Ki បានថ្លែងអំណរគុណដល់អ្នកគាំទ្រដែលតែងតែរង់ចាំ និងគាំទ្រលោកក្នុងរយៈពេលកន្លងមក។ លើសពីនេះ តារាវ័យ៣៧ឆ្នាំរូបនេះ ក៏សន្យាថានឹងវិលត្រឡប់មកវិញក្នុងពេលឆាប់ៗនេះ ជាមួយនឹងគម្រោងភាពយន្តថ្មី និងបន្តជាតារាសម្ដែងនាពេលអនាគត ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Jennie សុំទោសទស្សនិកជន មិនអាចបញ្ចប់ការប្រគំតន្ត្រីនៅអូស្ត្រាលី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


