ជីវិតកម្សាន្ដ
V បង្កើតកំណត់ត្រាពិភពលោក មានអ្នកតាមដាន ៦០ លាននាក់នៅលើ Instagram
Kim Taehyung ឫ V សមាជិកក្រុម BTS បានក្លាយជាសិល្បករ K POP ដោយប្រើរយៈពេលខ្លីបំផុតដែលមានអ្នកតាមដាន ៦០ លាននាក់នៅលើ Instagram ផ្ទាល់ខ្លួនរបស់នៅលើពិភពលោក ។

យោងទៅតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានឲ្យដឹងថា គណនីផ្ទាល់ខ្លួនរបស់ Taehyung ដែលឈ្មោះថា (@thv) ទទួលបានសមិទ្ធិផលដ៏គួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីចំណាយពេលត្រឹមតែ ៥៥៥ ថ្ងៃប៉ុណ្ណោះចាប់ពីថ្ងែបើដំណើរការគណនីនេះ។ នៅលើទំព័រ Instagram របស់ Taehyung តារាប្រុសរូបនេះចែករំលែកពេលវេលាផ្ទាល់ខ្លួន ការថតទស្សនាវដ្តី ព្រឹត្តិការណ៍ដែលលោកចូលរួម និងរូបភាពពីក្រោយឆាកនៃគម្រោងរបស់លោក ។

អ្វីដែលពិសេសនោះគឺលោកបានបង្ហោះរូបត្រឹមតែ ៨១ សន្លឹកតែប៉ុណ្ណោះ ហើយការបង្ហោះរបស់តារាប្រុសនីមួយៗទទួលបានយ៉ាងហោចណាស់ ១០ លាន Like ដែលជាសក្ខីភាពនៃប្រជាប្រិយភាពនៃគណនីរបស់ Kim Taehyung ។ ជាមួយគ្នានេះ នៅក្នុងខែធ្នូ ឆ្នាំ២០២១ Taehyung បានបំបែកកំណត់ត្រាពិភពលោក Guinness World Records ជាផ្លូវការនៅពេលដែលលោកបង្ហាញគណនី Instagram របស់លោកជាលើកដំបូង។ ដូច្នោះហើយ V បានបង្កើតកំណត់ត្រាថ្មីមួយសម្រាប់គណនី ប្រើរយៈពេលខ្លីបំផុតដែលអាចឈានដល់ ១ លាននាក់ Followers ត្រឹមតែ ៤៣ នាទី និង ១០លាននាក់ ត្រឹមតែ ៤ ម៉ោង ៥២ នាទី ។

ចាប់តាំងពីពេលនោះមក V បានបន្តបង្កើតកំណត់ត្រាថ្មីសម្រាប់គណនីមានអ្នកតាមដានដោយប្រើរយៈពេលខ្លីបំផុតរហូតមានអ្នកតាមដាន ២០ លាន ៣០ លាន ៤០ លាន និង ៥០ លាននាក់។ មកដល់បច្ចុប្បន្ននេះ Kim Taehyug ជាប់កំណត់ត្រាជាគណនីដោយប្រើរយៈពេលខ្លីបំផុតដែលអាចទទួលបានអ្នកតាមដាន ៦០ លាននាក់ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖BLACKPINK នឹងសម្រាកមួយរយៈពេលខ្លី មុននឹងបន្តកាលវិភាគដ៏មមាញឹក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


