ជីវិតកម្សាន្ដ
ភស្តុតាងមួយឆ្នាំមុនអាចបញ្ជាក់ថា Park Seo Joon ទាក់ទងនឹង xooos យូរហើយ
ប៉ុន្មានម៉ោងមុននេះ ធ្លាយពាក្យចចាមអារ៉ាមថា Park Seo Joon កំពុងណាត់ជួបជាមួយ xooos ដែលមានអាយុតិចជាងលោក៥ឆ្នាំ និងមានអ្នកតាមដានជាង ១.៥លាននាក់នៅលើ Youtube នៅតែក្លាយជាប្រធានបទក្តៅដដែល។ ទោះបីជាភ្នាក់ងាររបស់តារាសម្តែងរូបនេះមិនទាន់ផ្តល់មតិជាក់លាក់ក៏ដោយ អ្នកនិយមលេងអ៊ីនធឺណេតបានរកឃើញព័ត៌មានលម្អិតជាបន្តបន្ទាប់ដែលបញ្ជាក់ពីរឿងរ៉ាវស្នេហារបស់អ្នកទាំងពីរកាលពីមួយឆ្នាំមុន។

ជាងនេះទៅទៀត Park Seo Joon និង xooos ត្រូវគេនិយាយថា បានណាត់ជួបដោយសម្ងាត់កាលពី ១ ឆ្នាំមុនមកម្ល៉េះ។ កាលណោះ Youtuber រូបនេះបង្ហោះសារសរសើរហាងកាហ្វេនៅអគារ Park Seo Joon រស់នៅ១ថ្ងៃមុនថ្ងៃខួបកំណើតរបស់លោក ធ្វើឲ្យមានមន្ទិលសង្ស័យថាអ្នកទាំងពីរបានជួបគ្នាដើម្បីអបអរថ្ងៃខួបកំណើត។
ក្នុងឆ្នាំ ២០២២ផងដែរ ពេលដែលចូលរួមក្នុងព្រឹត្តិការណ៍របស់ Chanel នៅទីក្រុងឡុងដ៍ Park Seo Joon និង នាងបានបង្ហាញខ្លួនដោយថតរូបជាមួយគ្នា។ អាស្រ័យហេតុនេះ តារាសម្តែង Park Seo Joon បច្ចុប្បន្នជាទូតសុឆន្ទៈរបស់ Chanel ប៉ុន្តែភាគីរបស់ xooos ហាក់ដូចជាមិនមានទំនាក់ទំនងអ្វីជាមួយយីហោដ៏ពេញនិយមនេះទេ។ មិនត្រឹមតែប៉ុណ្ណោះ គូស្នេហ៍មួយគូនេះក៏បានទៅដើរទិញឥវ៉ាន់ជាមួយគ្នានៅទីក្រុងឡុងដ៍ផងដែរ។
លើសពីនេះទៀត xooos ក៏បានតាមដានគណនីបណ្តាញសង្គមរបស់ប្អូនប្រុស និងបុគ្គលិកនៅក្នុងក្រុមហ៊ុនរបស់ Park Seo Joon ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ នាងមិនបានតាមដាន Park Seo Joon ដើម្បីចៀសវាងការសង្ស័យពីពិភពអនឡាញ។ ចំណែកប្អូនប្រុសរបស់ Park Seo Joon ក៏តាមដានគណនីបណ្តាញសង្គមរបស់ xooos ផងដែរ។ ជាមួយគ្នានេះ អ្នកទាំងពីរមានភាពស្និទ្ធស្នាលជាមួយតារាចម្រៀងប្រុស Peakboy ខ្លាំង។ ព័ត៌មានលម្អិតនេះ ធ្វើឲ្យអ្នកគាំទ្រកាន់តែមានការសង្ស័យចំពោះទំនាក់ទំនងរវាង Park Seo Joon ខ្លាំងជាងមុន។
បន្ថែមពីនេះទៀត xooos មានភាពស្និទ្ធស្នាលខ្លាំង ឧស្សាហ៍ចេញក្រៅថតរូបជាមួយ Jennie និង Jung Ho Yeon។ តារាស្រីល្បីៗទាំងពីរដួងនេះតែងតែជួបគ្នា មានភាពសប្បាយរីករាយ និងទំនាក់ទំនងជិតស្និទ្ធជាមួយ Park Seo Joon នៅក្នុងព្រឹត្តិការណ៍នានា។
ទោះយ៉ាងណាក៏ដោយ រឿងដែល Park Seo Joon ណាត់ជួបស្រីតារាស្រីយូធូប xooos នៅតែជាសំណួរបើកចំហសម្រាប់អ្នលេងអ៉ិនធើណេតជាច្រើន ខណៈទស្សនិកជនមួយចំនួនធំក៏ចាប់អារម្មណ៍ដោយគាំទ្រជាឯកច្ឆ័ន្ទឲ្យគូស្នេហ៍មួយគូនេះបង្កាត់ភ្លើងស្នេហ៍៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Son Ye Jin ហានចាយលុយ ១៩ លានដុល្លារទិញផ្ទះសម្រាប់មើលថែកូន
ចុចអាន៖តួឯកស្រីរឿង “F4កូរ៉េ” ចាញ់ក្ដីរឿងបណ្ដឹង ត្រូវបង់ប្រាក់រាប់លានដុល្លារឲ្យផលិតកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


