ជីវិតកម្សាន្ដ
ក្រោយ Lisa ត្រូវគេថាផាត់មុខមិនសមជាតារាលើឆាកច្រើនឆ្នាំ ពេលនេះអ្នកគាំទ្ររកឃើញមូលហេតុពិត
អ្នកគាំទ្រទូទាំងពិភពលោក ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពី Lisa សមាជិកក្រុម BLACKPINK បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍គម្រប់ខួប ៧៥ឆ្នាំរបស់ម៉ាកយីហោ BVLGARI ទាំងស្អាតទាំងគួរឲ្យស្រលាញ់ និងបង្កប់ទាក់ទាញដល់មនុស្សគ្រប់គ្នា។

យ៉ាងណាមិញនៅក្នុងរូបភាពស្រស់ស្អាត គួរឲ្យចាប់អារម្មណ៍របស់សមាជិកក្រុម BLACKPINK នៅមានរឿងមួយដែលទស្សនិកជនជាច្រើនចាប់បានដោយសម្ងាត់ នៅពេលដែលពួកគេឃើញស្នាមញញឹមរបស់ Lisa ដូចជាមានអ្វីមួយជាប់នៅក្នុងធ្មេញរបស់នាង។ វាមើលទៅដូចជាគ្រាប់ត្បូងតូចៗមួយដែលមានពន្លឺចែងចាំងមកខាងក្រៅ។ ដែលនេះបានធ្វើឲ្យមនុស្សជាច្រើនមានចម្ងល់និងគិតថាអ្នកផាត់មុខនិងតុបតែងឲ្យ Lisa ធ្វេសប្រហែសណាស់។
ជាមួយគ្នានេះទៀត នៅក្នុងពិភពអ៊ីនធឺណិតបានលាតត្រដាងមូលហេតុដែលមានអ្វីមួយបានជាប់នឹងធ្មេញរបស់ Lisa ថា តាមពិតនោះគឺជាត្បូងពេជ្រធ្លាប់ជានិន្នាការពេញនិយមនាពេលកន្លងមក។ សម្រាប់ការបង្កើតធ្មេញ (Tooth Gems) គឺជាដំណើរការនៃការបង្កើតធ្មេញឬទម្រង់នៃការបង្កើនភាពស្រស់ស្អាតដល់ធ្មេញ។ នេះជាវិធីមួយទៀតដើម្បីបន្ថែមភាពទាក់ទាញដល់ស្នាមញញឹមខ្លួនឯង។
ទោះយ៉ាងណាក៏ដោយក្នុងព្រឹត្តិការណ៍ BVLGARI សម្រស់របស់ Lisa ត្រូវអ្នកលេងអ៉ិនធើណេតថាឲ្យចំៗអំពីការតុបតែងខ្លួនមិនស្រស់ស្អាតផងដែរ។ ក្រឡេកមើលឲ្យជិតខ្នងរបស់ Lisa គឺងងឹតទាំងស្រុង បើធៀបនឹងមុខរបស់នាង ពេលថតរូបជាមួយពន្លឺ។ ក្នុងនោះនាងត្រូវគេផ្ដល់ជាយោបល់ថាគួរលាបក្រែមមុនពេលទៅព្រឹត្តិការណ៍ ដើម្បីចៀសវាងការថតរូបដែលមិនសមជាតារាល្បីលំដាប់ពិភពលោក។ បន្ថែមទៀតអ្នកថតរូបក៏បានផ្ដិតយកស្នាមក្រែមលើធ្មេញរបស់នាងដែលមើលទៅកាន់តែអាក្រក់លើសមុន៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មិនមែនសរសើររហូតទេ លើកនេះ Lisa ត្រូវគេថាឲ្យចំៗ ផាត់មុខមិនសមជាតារាលើឆាកច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


