Connect with us

ជីវិតកម្សាន្ដ

ភរិយា​ឧកញ៉ា ឌួង ឆាយ ប្រកាស​រក្សា​ជំហរ​មិន​ត្រឡប់​ក្រោយ ​ហើយ​ថា​ អស់ចិត្ត​ស្រលាញ់​គឺ​ចប់​

បានផុស

នៅ

ខណៈ​ដែល​មាន​មហាជន​និង​អ្នកគាំទ្រ​ជាច្រើន ​នៅតែ​កំពុង​តាមដាន​ចង់​ដឹង​អំពី​បញ្ហា​នៃ​រឿងរ៉ាវ​បែកបាក់​ស្នេហា​រវាង​លោក​ឧកញ៉ា ឌួង ឆាយ និង​ភរិយា​ ដោយ​ក្នុង​នោះ​មាន​មួយ​ចំ​នួន​ធំ​បាន​ទទូច​ឲ្យ​អ្នក​ទាំងពីរ​ផ្សះ​ផ្សាយ​យកគ្នា​ជា​ប្តីប្រពន្ធ​វិញ ​ព្រោះ​អាណិតកូន​នោះ​ក៏​ស្រាប់តែ​មុន​នេះ​លោកស្រី ដេ​ត ម៉ាលី​ណា បាន​ប្រកាស​រក្សា​ជំហរ​ជាថ្មី​ គឺ​មិន​ដើរ​ថយ​ក្រោយ​ឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គេ​ចាំ​បាន​ថា ​កាលពី​ថ្ងៃទី​១៣ ​ខែ​ធ្នូ​ ឆ្នាំ​២០២០​កន្លង ទៅ​លោកស្រី​ ដេ​ត ម៉ាលី​ណា ដែ​លជា​ភរិយា​ឧក ញ៉ា ឌួង ឆាយ​បាន​ប្រកាស​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ​លោកស្រី​និង​ឧកញ៉ា​ ឌួង ឆាយ ​បាន​ព្រមព្រៀង​លែងលះគ្នា​រួចរាល់​ហើយ ដែល​ធ្វើ​ឲ្យ​មហាជន​ជាពិសេស​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មាន ការងឿងឆ្ងល់​និង​ភ្ញាក់ផ្អើល​សឹង​មិនគួរ​ជឿ​។​

​បន្ទាប់ពី​ដំណឹង​ដ៏​រសើប​នេះ ​បាន​ធ្វើ​មហាជន​និង​អ្នក​គាំទ្រ​ក៏​ដូច​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​ធំ​ បាន​សម្តែង​ការភ្ញាក់ផ្អើល​ហើយ​ស្នើ​ឲ្យ​លោកស្រី ដេ​ត ម៉ាលី​ណា និង​លោក​ឧកញ៉ា ឌួង ឆាយ ផ្សះផ្សា​ស្នេហ៍​ដូចដើម​វិញ​។ ​ប៉ុន្តែ​ជា​ជំហរ​ត្រូវ​លោកស្រី ដេត ម៉ាលី​ណា ថា​មិនអាច​ឈានទៅរក​ស្ថានភាព​ដូចដើម​វិញ​ឡើយ​។​

​ជាក់ស្តែង​ ដើម្បី​បញ្ជាក់​ជំហរ​ទៅកាន់​មហាជន​ម្តង​ទៀត​ កាលពី​ថ្ងៃទី​២៨​ ខែ​មករា ​ឆ្នាំ​២០២១​លោកស្រី​និយាយ​ថា​ សូម​ចិត្ត​ពូ​មីង បងប្អូន ឈប់​និយាយ​ពី​ការ​ឲ្យ​ខ្ញុំ​ត្រូវ​គ្នា​វិញ គឺ​ខ្ញុំ​សម្រេចចិត្ត​និង​ហេតុផល​ច្បាស់​ផ្ទាល់ខ្លួន​របស់​នាង​ខ្ញុំ​ហើយ​ គឺ​មិន​អាច​បក​ក្រោយ​ជួប​រឿង​ដូច​១៣​ឆ្នាំមុន​ទៀត​ទេ​ហើយ​សង្ឃឹម​ថា អាច​មើល​វីដេអូ​នាង​ខ្ញុំ​បកស្រាយ​នេះ វា​ល្មម​នឹង​យល់​ហើយ ព្រោះ​មានតែ​ខ្លួន​ខ្ញុំ​ផ្ទាល់​បាន​ដឹង​ច្បាស់​អស់ចិត្ត​ស្រលាញ់ គឺ​វា​ចប់ ខ្ញុំ​អត់​ចង់​និយាយ​អី​ច្រើន​ទៀត​ទេ​។​

​គូរ​រម្លឹក​ថា ​កាលពី​យប់​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២០ ភ​រិយា​លោក​ឧកញ៉ា ឌួង ឆាយ ​គឺ​លោកស្រី ដេ​ត ម៉ាលី​ណា ក៏​ធ្លាប់​បាន​ចេញមុខ​ទម្លាយ​ពី​មូលហេតុ​នៃ​ការ​សម្រេចចិត្ត​លែងលះ​គ្នា​នេះ​ដែរ​ថា​ លោកស្រី​ទ្រាំ​រស់​ឱប​ទុក្ខ​រង​សម្ពាធ​ផ្លូវចិត្ត​ពី​ស្វាមី​អស់​១៣​ឆ្នាំ​មក​ហើយ ទើប​ពេលនេះ សម្រេច​ឈប់​ទ្រាំ​តទៅទៀត​ដោយ​លោកស្រី​បាន​ប្រៀបធៀប​ចំណង​អាពាហ៍ពិពាហ៍​របស់​លោក​ស្រី​និង​ស្វាមី​មិន​ខុស​ពី​កែវ​ ដែល​បាន​បែក​ឬ​ប្រេះស្រាំ​ហើយ​ គឺ​មិន​អាច​ផ្សះផ្សា​បាន​ឡើយ។​

​ដោយឡែក​បើ​ងាក​ទៅ​មើល​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ឧកញ៉ា ឌួង ឆាយ កាលពី​ថ្ងៃទី២៤ ​ខែ​មករា​ កន្លងទៅ​ក៏បាន​បង្ហោះ​សារ​ដង្ហោយ​អាណិ​ត​កូន ​ខណៈលោក​ឧកញ៉ា​ថា ​ខ្លួន​ពិតជា​បាន​ធ្វើ​គ្រប់យ៉ាង​អស់ពី​លទ្ធភាព​ហើយ​។​​លោក​ឧកញ៉ា ឌួង ឆាយ បាន​លើក​ឡើង​ថា ​ពុក​សូម​ទោស​ណា​កូនប្រុស​មាសឪពុក​ពុក​បាន​ព្យាយាម​អស់ពី​លទ្ធភាព​និង​សមត្ថភាព​របស់​ពុក​ហើយ​ណា​។ ពុក​សន្យា​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​បានល្អ​ជាទីបំផុត​ ដើម្បី​កូនៗ​ណា​ចាប់​ពីពេល​នេះ។ សូម​អរ​គុណ​ណា​ពូ​មីង​បងប្អូន​ទាំង​អស់​គ្នា​ ចំពោះ​ការ​បារម្ភ​ស្រលាញ់​រាប់អាន​ណា អ្វីៗ​ដែល​នៅសល់​ទុក​ឲ្យ​ព្រហ្ម​លិខិត​ព្រេងវាសនា និស្ស័យ និង​ពេល​វេលា​ជា​អ្នក​កំណត់​ទៅ​ចុះ​។​ ចំណែក​មកដល់​ថ្ងៃ​ទី​២៦ ខែ​មករា​ លោក​ឧកញ៉ា ឌួង ឆាយ បាន​ថ្លែង​សារ​ខ្លី​ទៀត​ថា ​ខ្ញុំ​ឆ្អែត​ចិត្ត​ខ្លាំង​ណាស់​ពូ​មីង​បងប្អូន​ទាំង​អស់​គ្នា​អើយ​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​មក​ស្គាល់តារា​ស្រី​កូនកាត់​បរទេស​៧​រូប ​កំពុង​លេចធ្លោ​លើ​វិស័យ​សិល្បៈខ្មែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម