ជីវិតកម្សាន្ដ
អ្នកលេងអ៊ីនធឺណិតស្របតាមសារព័ត៌មានបរទេសដែលចាត់ទុក Dilraba ជាស្រីស្អាតបំផុត
ក្រុមអ្នកលេងអ៊ីនធឺណិតជាច្រើនបានបញ្ចេញមតិយល់ស្របតាមសារព័ត៌មានបរទេស ដែលចាត់ទុកតារាសម្ដែងស្រី Dilraba Dilmurat ជាស្រីស្អាតបំផុតក្នុងប្រទេសចិននាសម័យបច្ចុប្បន្ននេះ។

នាងត្រូវបានគេស្គាល់ថា មានសម្រស់ស្អាតលំដាប់កំពូល ហើយត្រូវបានគេដឹងថែមទៀតថា ជាទេវតាកម្សាន្តរបស់ចិន។ដោយទទួលបានតំណែងជាតួឯកស្រីល្បីឈ្មោះ ដូច្នេះមិនចម្លែកទេ ដែលកាលពីពេលថ្មីៗមានការរាយការណ៍ពីសារព័ត៌មានចិនថា ប្រព័ន្ធផ្សព្វផ្សាយបរទេសដ៏ល្បីល្បាញបានសរសើរ Dilraba Dilmurat ថាជាតារាស្រីចិនដ៏ស្រស់ស្អាតបំផុតប្រចាំឆ្នាំ ២០២៣។
លើសពីនេះទៀតដែរ នាងក៏ត្រូវបានគេសរសើរថា ជាតារាស្រីដ៏ស្រស់ស្អាតបំផុតនៃសម័យបច្ចុប្បន្ននេះ បន្ទាប់ពីចុងទសវត្សរ៍ទី៩០ ផងដែរ។
យ៉ាងណាមិញ សម្រាប់អ្នកគាំទ្ររបស់នាងជាច្រើនក៏យល់ស្របដោយគ្មានការជំទាស់។ មតិជាច្រើនបានចេញមកសរសើរ Dilraba Dilmurat ជាឧទាហរណ៍ថា នាងពិតជាសមនឹងទទួលបានតំណែងនេះ! នាងស្អាតណាស់ នរណាក៏ដឹងដែរ! នាងពិតជាទេវតា គ្មានអ្នកណាជំនួសបានឡើយ។, ខ្ញុំជាអ្នកគាំទ្រនាង ហើយសង្ឃឹមថាថ្ងៃណាមួយមុខស្អាតរបស់នាងគឺធ្វើឲ្យបរទេសកាន់តែស្គាល់ប្រទេសចិនលើសមុន។, តារាស្រីចិនដែលស្អាតបំផុត នាងស្អាតហើយការងារក៏ល្អដែរ! ទន្ទឹងរង់ចាំរឿងភាគថ្មី “Sword Rose” និងកម្មវិធីថ្មីៗប្លែកៗបស់នាង។, Dilireba យកឈ្នះពិភពលោកដោយភាពស្រស់ស្អាត៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Janie ប្រាប់អាថ៌កំបាំងផាត់មុខឲ្យរលោងស្អាត ទោះបីបែកញើសរាប់ម៉ោង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


