ជីវិតកម្សាន្ដ
ទស្សនិកជនលើកសរសើរតួឯកស្រីរឿង “អ្នកប្រមាញ់ទីក្រុង” ថា មានភ្នែកស្អាត ទោះឈានដល់វ័យ ៥៦ ឆ្នាំ
ប្រិយមិត្តដែលនិយមតាមដានភាពយន្តហុងកុង ប្រាកដជាស្គាល់តារាសម្ដែងត៉ៃវ៉ាន់ដ៏ល្បីល្បាញ Joey Wong ក្នុងឧស្សាហកម្មកម្សាន្តមួយនេះមិនខាន។ នាងបានលេចមុខសម្ដែងក្នុងខ្សែភាពយន្តហុងកុងល្បីៗ និងជោគជ័យជាច្រើន ព្រមទាំងត្រូវទស្សនិកជនលើកសរសើរថា ជាតួឯកស្រីឈានមុខគេក្នុងវិស័យភាពយន្តអាស៊ីក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។

ទោះយ៉ាងនេះក្ដី ដ្បិតថាបច្ចុប្បន្ននេះតារាជើងចាស់ Joey Wong មានអាយុ ៥៦ឆ្នាំ លែងបង្ហាញមុខលើឆាកសម្តែង ប៉ុន្តែអ្នកគាំទ្រនៅតែមិនភ្លេចនាង និងនៅតែបន្តនិយាយពីសម្រស់របស់នាងថា ជារាជិនីសម្រស់ថែមទៀតផង។ ជាពិសេសកែវភ្នែករបសតួឯកស្រីក្នុងរឿង “អ្នកប្រមាញ់ទីក្រុង” មនុស្សជាច្រើនតែងតែឆ្ងល់ថា តើការតុបតែងមុខរបស់តារាហុងកុងរូបនេះធ្លាប់ពាក់ Contact Lens ដែរឬទេ? ព្រោះភ្នែកនាងមានពណ៌ត្នោត មិនខ្មៅខ្លាំង ហើយមើលទៅស្អាតខុសពីមនុស្សស្រីដទៃទៀតផងដែរ។
យ៉ាងណាមិញ មិនឲ្យទស្សនិកជនមានចំងល់យូរឡើយ តាមរយៈផេកដែលគាំទ្រតារាជើងចាស់រូបនេះបានរ៉ាយរ៉ាប់ប្រាប់មហាជនយ៉ាងដូច្នោះថាៈ ជនជាតិចិនជាប្រជាជាតិមួយដែលមានប្រវត្តិដ៏យូរអង្វែង។ នៅក្នុងគ្រួសារធំៗជាច្រើន ដូចជាគ្រួសារ Zhou Hai Mei និង Guan Ji Lin នឹងមានមែកធាងគ្រួសារ ពួកគេជាអភិជនចាស់ៗពីរាជវង្សយាន រាជវង្សមីង ឬរាជវង្សឈីង ហើយបន្ទាប់មកធ្វើអន្តោប្រវេសន៍ទៅហុងកុង តៃវ៉ាន់ក្នុងអំឡុងសង្គ្រាមរវាងបក្សកុម្មុយនិស្ត និងបក្សគួមីនតាង។ តារាស្រីហុងកុង និងតៃវ៉ាន់ជាច្រើនរូប ពួកវាមានភ្នែកពណ៌ត្នោត ខ្លះមានពណ៌ត្នោតក្រហម ដូចជា Joey Wong ឬពណ៌លឿងត្នោតក៏មាន។ ដូច្នេះមិនមែនជារឿងចម្លែកនោះទេ ដែលនាងមានភ្នែកស្រស់ស្អាតខ្លាំងបើទោះជាឈានដល់វ័យ៥៦ឆ្នាំក៏ដោយ។
បន្ទាប់ពីមានការបកស្រាយយ៉ាងលម្អិតពីផេកផ្លូវការដែលគាំទ្រ Joey Wong កន្លងមក មហាជនហាក់អស់ចំងល់មួយនេះ និងយល់ស្របតាមការលើកឡើងឥតប្រកែកឡើយ។ ជាពិសេសនាងធ្លាប់ជាប់ឈ្មោះជាបុប្ផា៤ទងរបស់ហុងកុងនាទសវត្សរ៍ឆ្នាំ៩០ ពីរូបរាងល្អឯកនិងសម្រស់ឥតខ្ចោះ។

សូមបញ្ចាក់ឲ្យដឹងថា Joey Wong ធ្លាប់សម្ដែងក្នុងរឿង “អ្នកប្រមាញ់ទីក្រុង” និង “ស្ដេចល្បែងម៉ាកាវ” ដែលកាលណោះទស្សនិកជនកម្ពុជាជាច្រើនស្គាល់នាងយ៉ាងច្បាស់តាមរយៈទេពកោសល្យសម្ដែង និងរូបសម្រស់ដ៏ស្រស់ស្អាតលេចធ្លោក្នុងភាពយន្តមួយនេះ។ ប៉ុន្ដែគួរឲ្យសោកស្ដាយ ក្នុងឆ្នាំ ២០០៤ រូបនាងស្រាប់តែប្រកាសបញ្ចប់អាជីពសិល្បៈ និងបាត់មុខអស់រយៈពេលជិត ២០ ឆ្នាំពីវិស័យភាពយន្ដជាហេតុធ្វើឲ្យមហាជន និងអ្នកគាំទ្រហាក់មានការនឹករលឹកជាខ្លាំង ខណៈមានមនុស្សជាច្រើនស្នើសុំឲ្យនាងវិលត្រលប់មកសម្ដែងក្នុងរឿងនានា ឬជួបជុំសម្ដែងរួមគ្នាជាមួយតារាល្បីៗមានវ័យស្រករៗឡើងវិញផងដែរ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឈុតហែលទឹករបស់ Dilraba សាមញ្ញៗតែស្អាតខ្លាំង រហូតហ្វេនចូលសរសើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


