ជីវិតកម្សាន្ដ
ឈុតហែលទឹករបស់ Dilraba សាមញ្ញៗតែស្អាតខ្លាំង រហូតហ្វេនចូលសរសើរ
បើនិយាយពីរឿងសម្រស់របស់ Dilraba Dilmurat ពិបាកនឹងបដិសេធណាស់ណាស់ថា តារាសម្ដែងចិនរូបនេះមិនស្អាត ឬមិនទាក់ទាញ។ រាល់ពេលដែលនាងបង្ហាញខ្លួនជាសាធារណៈ នាងតែងទាក់ទាញចំណាប់អារម្មណ៍មហាជនជាច្រើនមិនថាមុខមាត់ឬសំលៀកបំពាក់នោះទេ។

លើសពីនេះទៀតដែរ តួឯកស្រីក្នុងរឿង “និស្ស័យស្នេហ៍ទេវតា៣ជាតិ វគ្គ២” រូបនេះគឺជាទេពអប្សរនៃទឹកដីនាគដែលទស្សនិកជនដាក់ឈ្មោះឲ្យនាង។ ជាងនេះទៅទៀត ជំនាញសម្ដែងរបស់ Dilraba Dilmurat ក៏ជាតួស្រីដែលផលិតករណាក៏ចង់បាន។ ជាពិសេសនាងតែងតែ ត្រូវបានគេចាត់ទុកថាជារាជិនីសម្រស់ផង រាជិនីពហុជំនាញផងដែរ។
ទោះយ៉ាងណាក៏ដោយ នាពេលថ្មីៗនេះ Dilraba បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលរូបភាពរបស់នាងទៅលេងសមុទ្រ បានលេចចេញជាសាធារណៈ។ ប៉ុន្តែក្នុងឈុតហែលទឹកនោះផងដែរ នាងស្លៀកសំលៀកបំពាក់យ៉ាងសាមញ្ញបំផុត មិនលេចលើលេចក្រោម ឬបង្ហាញពិភាពសិចស៊ីណាមួយទាក់ភ្នែកញាតិឡើយ។
យ៉ាងណាមិញ មិនបង្អង់យូរឡើយទស្សនិកជនជាច្រើនបានសម្រុកចូលទៅបញ្ចេញមតិព្រោងព្រាតលើរូបភាពរបស់Dilraba ថា នាងពិតជាគួរឲ្យស្រលាញ់ខ្លាំង មិនបង្កើតភាពសិចស៊ីពេកបើទោះបីជាជាឈុតហែលទឹកក៏ដោយ។ ក្នុងនោះសូម្បីអ្នកគាំទ្រជាជនបរទេសក៏បានចូលទៅស៊ែរនិងលើកសរសើរនាងថា ស្អាត សាមញ្ញ រាងក៏ស្រឡូនស្អាត ហើយក៏ជារាជិនីសម្រស់ក្នុងភាពយន្តនាបច្ចុប្បន្ននេះ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


