ជីវិតកម្សាន្ដ
ជីវប្រវត្តិតារាសម្ដែងកូរ៉េ Lee Sun Kyun និងស្នាដៃបន្សល់ទុកចុងក្រោយ មុនលាចាកលោក
ជាដំណឹងមួយ ដ៏សោកសៅបំផុតក្នុងឧស្សាហកម្មកម្សាន្តរបស់កូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ មានសេចក្តីរាយការណ៍មកថា តារាសម្តែងប្រុស Lee Sun Kyun ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងរថយន្តនៅអាយុ ៤៨ ឆ្នាំ ពេលកំពុងស៊ើបអង្កេតគ្រឿងញៀន។

ទោះយ៉ាងណាក៏ដោយ មុនពេលលោកលាចាកលោក Lee Sun Kyun បានបន្សល់ទុកនូវស្នាដៃជាច្រើនក្នុងវិស័យភាពយន្តកូរ៉េ។ លើសពីនេះ សូម្បីជីវប្រវត្តិរបស់តារាសម្ដែងរូបនេះក៏ត្រូវបាគេទម្លាយជាសាធារណៈផងដែរ ដ្បិតថាលោកហាក់មិនមានវត្តមានលើបណ្ដាញសង្គមណាមួយឡើយ។ ខុសពីតារាល្បីៗផ្សេងទៀត គាត់ចូលចិត្តចំណាយពេលជាមួយគ្រួសារ និងខ្លួនគាត់ពេលមិនធ្វើការនៅក្នុងអាជីវកម្មភាពយន្ត។ លើសពីនេះ Lee Sun Kyun មិនចូលចិត្តការបង្ហាញនូវរឿងរ៉ាវដ៏រសើបណាមួយឡើយ។
Lee Sun Kyun កើតនៅថ្ងៃទី ០២ ខែមីនា ឆ្នាំ ១៩៧៥ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ គាត់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យសិល្បៈជាតិកូរ៉េក្នុងឆ្នាំ ១៩៩៤ ជាមួយនឹង BFA (បរិញ្ញាបត្រវិចិត្រសិល្បៈ) ផ្នែកសម្ដែង។ក្រោយមកលោកចូលប្រឡូកក្នុងវិស័យសិល្បៈជាលើកដំបូងក្នុងឆ្នាំ ២០០១ ក្នុងតួនាទីសម្ដែងក្នុងកម្មវិធី The Rocky Horror Show បន្ទាប់មកគាត់បានដើរតួជាតួតូចៗជាច្រើនឆ្នាំ។ រហូតដល់មានភាពល្បីល្បាញក្នុងឆ្នាំ ២០០៧ ពីស៊េរី White Tower និងស៊េរីដ៏ពេញនិយមនៅសម័យនោះគឺ រឿង Coffee Prince ។
នៅក្នុងឆ្នាំ ២០១២ Lee Sun Kyun បានទទួលជោគជ័យក្នុងការសម្តែងក្នុងខ្សែភាពយន្តចំនួន ២ រឿង Helpless និង All About My Wife ហើយក្នុងឆ្នាំ ២០១៣ គាត់បានសម្តែងជាតួឯកក្នុងរឿង “A Hard Day” ជាមួយភរិយា Jeon Hye-jin ដែលបានចាក់បញ្ចាំងជាលើកដំបូងនៅផ្នែក Directors’ Fortnight នៃមហោស្រពភាពយន្ត Cannes ។

ក្នុងឆ្នាំ ២០១៨ Lee Sun Kyun បានសម្តែងក្នុងរឿង My Mister ទល់នឹងតារាវ័យក្មេង IU ដែលទទួលបានការវាយតម្លៃល្អខ្លាំងមិនធ្លាប់មាន។ ក្នុងឆ្នាំដដែលនោះ លោកក៏បានសម្ដែងក្នុងរឿង Take Point មុនពេលត្រូវបានគេសង្ស័យថា ប្រើប្រាស់គ្រឿងញៀនក្នុងកន្លែងកម្សាន្តមួយកាលពីខែតុលា។
ស្នាដៃសម្តែងរបស់ Lee Sun Kyun ត្រូវបានអ្នកទស្សនាបញ្ចេញមតិមានទាំងសរសើរនិងអ្នករិះគន់។ លោកបានសម្តែងជាច្រើនរឿងក្នុងនោះមានទាំងរឿងកំប្លែង តួសម្តែង និងតួឯក។ បុរសរូបនេះអាចចូលតួបានយ៉ាងស៊ីជម្រៅ និងបង្ហាញអារម្មណ៍ពិតប្រាកដ។ នេះហើយបានធ្វើឲ្យគាត់ក្លាយជាតារាសម្ដែងដ៏ពេញនិយមបំផុតក្នុងវិស័យកម្សាន្តកូរ៉េខាងត្បូងនិងសល់ទ្រព្យសម្បត្តិសរុបប្រហែល ៥ លានដុល្លារគិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២៣ ហើយប្រភពចំណូលចម្បងរបស់គាត់គឺអាជីពសម្ដែងទាំងស្រុង។
យ៉ាងណាមិញ ចាប់តាំងពីសម្ដែងលើកដំបូងរហូតបញ្ចប់ជីវិតនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ Lee Sun Kyun បានបន្សល់ទុកនូវស្នាដៃសរុបចំនួន១៤រឿង សុទ្ធសឹងតែជាភាពយន្តដែលទទួលបានការចូលទស្សនានិងវាយតម្លៃខ្ពស់បំផុត។ ក្នុងនោះមានភាពយន្តចុងក្រោយមានចំណងជើងថា Parasite ដែលលោកដើរតួជាឪពុកអ្នកមាន បានឈ្នះពានរង្វាន់ Oscar នាពេលថ្មីៗនេះ។ ចំណែកឯខ្សែភាពយន្តចុងក្រោយបង្អស់ដែលទើបតែចេញមានចំណងជើងថា Sleep បង្ហាញនៅមហោស្រពភាពយន្ត Cannes ឆ្នាំ ២០២៣៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ចំពេលមានការស៊ើបអង្កេតគ្រឿងញៀន Lee Sun Gyun បែរប្រទះឃើញដេកស្លាប់ក្នុងរថយន្តកាលពីព្រឹកមិញ
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


