ជីវិតកម្សាន្ដ
បណ្ដាញអ៊ីនធឺណិតជប៉ុនបោះឆ្នោតឲ្យ YoonA ជាស្រីស្អាតលេខ១ក្នុងដួងចិត្ត
នាពេលថ្មីៗនេះ គេហទំព័រជប៉ុន Rankingoo បានបង្ហាញពីតារាស្រីកូរ៉េដ៏ស្រស់ស្អាតទាំង ១០ ដែលត្រូវបានជ្រើសរើសដោយប្រជាជនជប៉ុន ខណៈដែលលេខ១បានទៅ YoonA សមាជិកក្រុម Girls’ Generation ។

ក្នុងនោះផងដែរ អ្នកនិយមលេងអ៊ីនធឺណិតបានបញ្ចេញប្រតិកម្មយ៉ាងសាទរថា “ខ្ញុំយល់ស្របនឹងលទ្ធផលរបស់ Yoonaប្រជាជនជប៉ុនហាក់ដូចជាចូលចិត្តមនុស្សដែលមានភ្នែកស្អាតបំផុត”។
មិនត្រឹមតែ Yoona ប៉ុណ្ណោះទេ ដែលជាប់ជាស្រីស្អាតក្នុងដួងចិត្តប្រជាជនជប៉ុន។ សូម្បីតែ Tzuyu សមាជិកក្រុម TWICE ជាប់ចំណាត់ថ្នាក់លេខ២ តាមពីក្រោយដោយតារាសម្ដែង Kim TaeHee ចំណាត់ថ្នាក់លេខ៣ Jisoo សមាជិកក្រុម BLACKPINK ជាប់ចំណាត់ថ្នាក់លេខ៤ និងតារាសម្ដែង Park Min Young ជាប់លេខ ៥ ពីលេខ ៧ ដល់លេខ១ រួមទាំង Jang Wonyoung សមាជិកក្រុម IVE តារាសម្ដែង Park Shin Hye តារាសម្ដែង Han Hyo-joo និង Karina មកពីក្រុម aespa ជាដើម។
ទោះយ៉ាងណាក៏ដោយ នេះក៏មិនមែនជាលើកទីមួយដែលតារាស្រីកូរ៉េខាងត្បូងប៉ុន្មានរូបនេះ ជាប់ជាស្រីស្អាតបំផុតក្នុងដួងទស្សនិកជន ជាពិសេសគឺប៉ែកខាងប្រទេសជប៉ុនតែម្ដង។ ជារឿយៗឲ្យតែដាច់ឆ្នាំ គេហទំព័រ Rankingoo តែងតែធ្វើចំណាតថ្នាក់លំដាប់ស្រីស្អាតដែលពួកគេស្រលាញ់និងគិតថា រូបរាងតារាស្រីៗនោះសក្តិសមជាមនុស្សស្អាតពិតមែន៕




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ពានរង្វាន់ Blue Dragon គ្រោងធ្វើនៅថៃលើកដំបូង បែរប្រកាសលុបចោលភ្លាមៗ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


