ជីវិតកម្សាន្ដ
ផលិតករភាពយន្ត៖ ដល់ពេលហើយ ដែលត្រូវស្តារតម្លៃសិល្បៈឲ្យងើបឡើង
ជាអ្នកដឹកនាំសម្តែង និងជាផលិតករភាពយន្តដ៏ល្បីឈ្មោះលោក ហ៊ុយ យ៉ាឡេង បានចេញមកបញ្ជាក់ថា សិល្បៈជាដួងព្រលឹងជាតិដូច្នេះដល់ពេលហើយ ដែលយើងគ្រប់គ្នាត្រូវចូលរួមស្តារតម្លៃសិល្បៈឲ្យកាន់តែងើបឡើង។

ការលើកឡើងរបស់ផលិតករលោក ហ៊ុយ យ៉ាងឡេង នេះគឺធ្វើឡើងស្របពេលដែលការជ្រើសរើសប្រធានសមាគមសិល្បករខ្មែរអាណត្តិថ្មីបាននឹងកំពុងត្រៀមរៀបចំការបោះឆ្នោតផ្តល់ទំនុកចិត្តសម្រាប់បេក្ខភាពថ្មីដែលសក្តិសមក្នុងការដឹកនាំបន្តពីប្រធានសិល្បករចាស់គឺអ្នកនាង ចន ច័ន្ទលក្ខិណា ដែលនឹងត្រូវបញ្ចប់អាណត្តិឆាប់ៗខាងមុខនេះ។
យ៉ាងណាមកទល់ពេលនេះ គេក៏សម្លឹងឃើញរួចជាស្រេចចំពោះអ្នកដែលមានសមត្ថភាពសក្តិសមក្នុងការដឹកនាំសមាគមមួយនេះគឺបេក្ខភាពលោកជំទាវអ្នក ឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ដែលបានប្រកាសឈរឈ្មោះជាប្រធានសមាគមសិល្បៈកាលពីថ្ងៃទី២១ ខែកុម្ភ: ម្សិលមិញនេះ។

ដោយឡែកលោក ហ៊ុយ យ៉ាឡេង បានលើកឡើងថា ដល់ពេលហើយដែលយើងត្រូវស្តារតម្លៃសិល្បៈឲ្យងើបឡើង មរតកសិល្បៈមនុស្សរស់មានច្រើនណាស់ដែលយើងមិនបានថែរក្សា និងលើកតម្តើងមិនថាជាប់បេក្ខភាពរូបណាទេខ្ញុំបាទ កថាជ័យសូមស្ម័គ្រចូលរួមបម្រើការងារក្នុងសមាគមដើម្បីជ្រោងសិល្បៈយើងឲ្យមានតម្លៃជាអមតៈតទៅមុខរៀងអើយ សិល្បៈ គឺជាដួងព្រលឹងជាតិ។

សូមបញ្ជាក់ថា ផលិតករភាពយន្តល្បីឈ្មោះរឿង “ដើម្បីកូន” លោក ហ៊ុយ យ៉ាងឡេង គិតមកដល់ពេលនេះលោកបានដាក់ខ្លួនចូលបម្រើសិល្បៈមានរយៈពេលយូរឆ្នាំទៅហើយ ខណៈស្នារដៃផលិតរបស់លោកមិនចាញ់ផលិតករឯទៀតទេ។ កន្លងមកលោកធ្លាប់អះអាងពីឆន្ទៈរបស់ខ្លួនដោយចាត់ទុកថា ក្នុងមួយជីវិតលោកបើមិនបានផលិតភាពយន្តស្មើនឹងស្លាប់៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


