Connect with us

ជីវិតកម្សាន្ដ

តារាសម្ដែងហុងកុង Charmaine រងភាពភិតភ័យ ក្រោយសន្តិសុខផ្សាររារាំងមិនឲ្យចុះហត្ថលេខា

បានផុស

នៅ

តារាសម្តែងហុងកុងវ័យ ៤៨ ឆ្នាំ Charmaine Sheh ចេញផ្សាយរឿងភាគ TVB ដ៏ល្បីក្រោមចំណងជើងថា The Queen of News ដែលត្រៀមចាក់ផ្សាយវគ្គចុងក្រោយរបស់ខ្លួនក្នុងខែធ្នូ ឆ្នាំ២០២៤​ នៅផ្សារទំនើបមួយ ប៉ុន្តែត្រូវសន្តិសុខផ្សាររាំងឃាត់នាងមិនឲ្យចុះហត្ថលេខាឲ្យទៅកាន់អ្នកគាំទ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីចុងខែមុន ហ្វូងមនុស្សយ៉ាងច្រើនកុះករបានប្រមូលផ្តុំគ្នានៅផ្សារទំនើបមួយក្នុងទីក្រុងសៀងហៃ ដើម្បីទន្ទឹងរង់ចាំអ្នកឈ្នះពានរង្វាន់តារាសម្តែងឆ្នើម TVB បីសម័យកាលសម្រាប់ព្រឹត្តិការណ៍បុណ្យចូលឆ្នាំចិន។ ក្នុងពេលដែល Michael បង្ហាញ​ខ្លួន​ក្នុង​ឈុត​រ៉ូប​​ពណ៌​ក្រហម និង​អម​ដោយ​សន្តិសុខ​ដែល​មាន​រូបរាង​ស្រស់​សង្ហា​បួន​នាក់នៅជុំវិញនាង។

ទោះយ៉ាងណាក៏ដោយ តួ​សម្ដែងក្នុងរឿងភាគបុរាណចិន Yanxi Palace បែរជារងការភិតភ័យនៅពេលដែល​នាងបំរុងដើរទៅរកអ្នកគាំទ្រដើម្បីចុះហត្ថលេខា ប៉ុន្តែអង្គរក្សម្នាក់បានប្រើដៃដ៏ធ្ងន់រាំងនាងដាច់ខាតមិនឲ្យទៅជូបហ្វេនឡើយ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​ភ្លាម​ៗ​ ​សូម្បី​តែ Charmaine ហាក់​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំងសឹងមិនជឿថានេះជាការហាមដាច់ខាតចំពោះ​នាងមិនឲ្យចុះហត្ថលេខាឲ្យអ្នកគាំទ្រនាង។ តើការធ្វើនេះមិនត្រឹមតែបង្កនូវការភិតភ័យដល់ហ្វេននោះទេ សូម្បីតែនាងក៏តក់ស្លូតផងដែរ។

ក្រោយ​មក​សន្តិសុខ​បាន​ចេញ​មក​សុំទោស​អ្នក​គាំទ្រ​ ចំពោះ​បញ្ហាដែលនាងខ្លួនបានប្រព្រឹត្តមិនសមគួរ។ ប៉ុន្តែ​អ្នក​លេង​អ៊ីនធឺណិត​ហាក់​មិន​សប្បាយ​ចិត្ត​នឹង​អ្វី​ដែល​បាន​ឃើញ​នោះ​ទេ ហើយ​គិត​ថា​ការ​សុំទោស​របស់​គាត់​ហាក់​ដូច​ជា​មិន​ស្មោះ​ត្រង់។ ក្នុងនោះម្នាក់ៗបានចោទសួរទៅកាន់សន្តិសុខប្រុសនោះថា សកម្មភាពរបស់គាត់ធ្វើឲ្យ Charmaine ភ័យខ្លាចនៅទីនោះ។ អ្នក​លេង​អ៊ីនធឺណិត​ម្នាក់​ទៀត​ក៏​បាន​គូស​បញ្ជាក់​ថា គ្មាន​អ្នក​ណា​ប្រព្រឹត្ត​មិន​សមរម្យ​នោះ​ទេ ហើយ​ការ​ឆ្លើយ​តប​បែប​នេះ​មិន​ត្រូវ​បាន​គេ​ហៅ​ល្អប្រសើរទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រោយលេចឈុតអាក្រាតកាយស្វាមីក្នុងរឿង ភរិយា Lok Yi ថា មិនច្រណែនឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

ព័ត៌មានជាតិ១៨ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

ព័ត៌មានជាតិ១៣ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

សន្តិសុខសង្គម១៨ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម