ជីវិតកម្សាន្ដ
ផលិតករ សាង ច័ន្ទវិសាល ៖ ការផលិតភាពយន្តមួយល្អបាន ផ្ដើមពីការសរសេរអត្ថបទរឿងជាមុនសិន
អ្នកដឹកនាំរឿងវ័យក្មេងម្នាក់ បានចែករំលែកនៅក្នុងកម្មវិធី «ស៊ីណេក្លឹប» រៀបចំឡើងដោយ មជ្ឈមណ្ឌលបុប្ផាណា កាលពីល្ងាចថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៤ ថា ការផលិតរឿងភាពយន្តមួយល្អទៅបាន មូលដ្ឋានគ្រឹះដំបូងគេបង្អស់ ផ្ដើមចេញពីការសរសេរអត្ថបទសាច់រឿងទាំងនោះឱ្យបានល្អត្រឹមត្រូវ និងច្បាស់លាស់ជាមុនសិន ទើបអាចផលិតបានភាពយន្តមួយដែលទទួលបានការគាំទ្រពីសំណាក់មហាជនទូទៅ។

លោក សាង ច័ន្ទវិសាល អ្នកដឹកនាំរឿង និងជាអ្នកសរសេរអត្ថបទភាពយន្ត បានចែករំលែកក្នុងកម្មវិធី ស៊ីណេក្លឹប ថា ការសរសរអត្ថបទភាពយន្ត វាពិតជាចាំបាច់ណាស់ ដែលតម្រូវឱ្យអ្នកនិពន្ធ ឬអ្នកសរសេរអត្ថបទគ្រប់រូបត្រូវតែយកចិត្តទុកដាក់ក្នុងការសរសេរអត្ថបទនោះឱ្យបានល្អជាមុនសិន ចាំសម្រេចចិត្តយកអត្ថបទទៅផលិតជាភាពយន្ត ទើបស្នាដៃការផលិតភាពយន្ត ចេញទៅទទួលបានការគាំទ្រពីទស្សនិកជនរបស់ខ្លួន។ លោក ច័ន្ទវិសាល បន្ថែមថា នៅក្នុងការផលិតភាពយន្ត បើទោះបីជាយើងមានអ្នកដឹកនាំរឿង, ធនធានមនុស្ស និងឧបករណ៏ផលិតល្អដល់កម្រិតណាក៏ដោយ ប្រសិនបើយើងមិនមាន អត្ថបទភាពយន្តល្អមួយដែលជាគ្រឹះសំខាន់ក្នុងការផលិតនោះទេ យើងច្បាស់ជាប្រឈមមុខទៅនឹងការបរាជ័យយ៉ាងខ្លាំងចំពោះលទ្ធផលសម្រេចចុងក្រោយ។

លោក សាង ច័ន្ទវិសាល បានបញ្ជាក់ទៀតថា មូលហេតុដែលការផលិតភាពយន្តរបស់ខ្មែរ មិនអាចប្រកួតប្រជែងជាមួយភាពយន្តបរទេស ចំណុចដែលផលិតករខ្មែរ ឬអ្នកដឹកនាំរឿង មួយចំនួន តែងតែមើលរំលងនោះគឺ ការសរសេរអត្ថបទភាពយន្ត នេះក៏ដោយសារតែពួកគាត់ យល់ឃើញថា អ្នកណាក៏អាចសរសេរអត្ថបទភាពយន្ត និងដឹកនាំរឿង បានដូចគ្នា ផ្ទុយទៅវិញ ការផលិតភាពយន្ត ត្រូវមានដំណាក់កាលច្រើន ដោយមិនទាន់រាប់បញ្ចូលទៅលើផ្នែកបច្ចេកទេស ដូចជា៖ ការកាត់តវីដេអូ ការជ្រើសរើសតួសម្ដែង និងរៀបចំគ្រប់គ្រងតួសម្ដែង ជាដើម៕

សូមជម្រាបថា កម្មវិធី «ស៊ីណេក្លឹប» ដែលរៀបចំដោយ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ដែលតែងតែបានអញ្ជើញវាគ្មិនជំនាញដូចជា ៖ ជំនាញសរសេរអត្ថបទភាពយន្ត អ្នកដឹកនាំរឿង និងជំនាញទៅលើផ្នែកកាំមេរ៉ា ឬការផលិតវីដេអូ ផ្សេងៗ ដើម្បីឱ្យសិស្ស-និស្សិត និងសាធារណជនទូទៅ បានសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់ និងស៊ីជម្រៅ ទៅលើជំនាញទាំងអស់នេះ ផងដែរ៕
អត្ថបទ ៖ សួស សិត



-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


