ជីវិតកម្សាន្ដ
ពេជ្រ សូលីកា ស្នើផេកមួយចំនួនកុំយករូបភាពកូនប្រុសភ្ជាប់ការផ្សាយព័ត៌មានមិនល្អ
អ្នកមេម៉ាយចាយសម្រស់ និងជាតារាចម្រៀងអ្នកនាង ពេជ្រ សូលីកា ថ្មីៗនេះបានចេញមកស្នើដោយទទូចទៅលើប្រព័ន្ធផ្សព្វផ្សាយ ឬផេកមួយចំនួនឲ្យបញ្ឈប់ការយករូបភាពកូនប្រុសរបស់នាងដែលនៅក្មេងទៅធ្វើការបង្ហោះភ្ជាប់អត្ថបទព័ត៌មានរបស់ខ្លួន។

ការចេញមុខស្នើសុំពីសំណាក់តារាស្រីរូបស្រស់ ពេជ្រ សូលីកា នាពេលនេះត្រូវបានគេយល់ថា កន្លងមកគឺមានបណ្តាផេកមួយចំនួនបានចុះផ្សាយពីនាង ហើយបានបង្ហោះភ្ជាប់នឹងរូបភាពកូនប្រុសរបស់ខ្លួនដែលគ្នានៅក្មេងមិនទាន់ដឹងអី។ ហេតុផលនេះហើយទើប ពេជ្រ សូលីកា ហាក់មិនសប្បាយចិត្តក៏ចេញមុខអំពាវដោយស្នើសុំយ៉ាងទទូចបែបនេះ។
ពេជ្រ សូលីកា បានលើកឡើងថា “សូមគោរពដល់គ្រប់សារព័ត៌មានទាំងអស់នាងខ្ញុំ ពេជ្រ សូលីកា សូមសំណូមពរទៅដល់បងៗកាន់ផេកព័ត៌មានមួយចំនួន សូមកុំប៉ះពាល់ដល់រូបកូនប្រុសរបស់ខ្ញុំ ទាំងរូបភាព និងការនិយាយស្ដីពីគាត់ បងៗចង់ផ្សាយអី្វផ្សាយចុះតែកុំយករូបកូនប្រុសខ្ញុំចូលទៅក្នុងព័ត៌មានដែលអត់ប្រយោជន៍“។
តារាចម្រៀងអ្នកនាង ពេជ្រ សូលីកា បញ្ជាក់ទៀតថា សម្រាប់នាងអត់ដែលខ្វល់នឹងរឿងអត់ប្រយោជន៍ទេបើផ្សាយពីនាងយ៉ាងម៉េចក៏ផ្សាយទៅចុះ តែអ្វីដែលសុំ គឺកុំយករូបកូនប្រុសនាងមកផុសព័ត៌មានរញ៉េរញ៉ៃបែបនេះ ព្រោះចិត្តនាងជាម្ដាយនាងស្រលាញ់កូនហើយនាងក៏ការពារកូន និងគិតអនាគតកូន។

ប្រាកដណាស់ឆ្លងកាត់ជីវិតដ៏លំបាក និងការតស៊ូរជាច្រើនកន្លងមកនេះបានបង្រៀងតារាចម្រៀង ពេជ្រ សូលីកា ឲ្យកាន់តែមានភាពរឹងមាំសម្រាប់ជីវិតមួយនេះ។ ម្យ៉ាងទៀតគេក៏កត់សម្គាល់ថា ពេជ្រ សូលីកា សព្វថ្ងៃក៏បានបំពេញតួនាទីយ៉ាងល្អក្នុងការមើលថែរក្សាកូន ថ្វីត្បិតនាងក្លាយជាស្រ្តីមេម៉ាយក្នុងពេលប៉ុន្មានឆ្នាំមកនេះ។

ទោះបីជា ពេជ្រ សូលីកា នៅអំឡុងមួយរយៈពេលកន្លងមកបានជួបប្រទះនូវរឿងរ៉ាវស្មុគស្មាញមិនសប្បាយចិត្តមួយចំនួន ពោលគឺចាប់តាំងពីមានដំណឹងនៃការបែកបាក់ស្វាមីយ៉ាងណាក្តី ប៉ុន្តែក្តីសង្ឃឹមរបស់នាងបានបង្ហាញពីភាពជឿជាក់ជានិច្ចលើវិថីជីវិតរស់នៅចិញ្ចឹមកូន។ សូលីកា បច្ចុប្បន្នក៏គេសង្កេតឃើញថាអ្នកម្ដាយ Single រូបនេះបានរលាស់ខ្លួនចេញពីបញ្ហាមួយចំនួនដោយភាពរឹងមាំ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


