ជីវិតកម្សាន្ដ
ឃុំ ប៉ុណ្ណាដែត គាំទ្រសកម្មភាពតបស្នងរៀមច្បង ខាត់ សុឃីម ចំពោះតារាកំប្លែងនាយ កុយ
បន្ទាប់ពីឃើញសកម្មភាព នៃការតបស្នងរបស់តារាពហុជំនាញ ខាត់ សុឃីម ចំពោះរៀមច្បងនាយ កុយ ដែលទង្វើនេះជាគំរូល្អសម្រាប់សិល្បៈជំនាន់ក្រោយៗ នោះ តារាចម្រៀង ឃុំ ប៉ុណ្ណាដែត បានបង្ហាញការគាំទ្រខ្លាំង និងជំរុញឲ្យមានការយកចិត្តទុកដាក់វីរសិល្បៈបាត់បង់សមត្ថភាព។

ប្រាកដណាស់ទង្វើនេះពិតជាគំរូដ៏ល្អសម្រាប់សិល្បករសិល្បការិនីឯទៀត ក្រោយតារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម បានបង្ហាញពីសកម្មភាពដឹងគុណចំពោះសិល្បៈរៀមច្បង គឺតារាកំប្លែងនាយ កុយ ដែលធ្លាប់បានផ្តល់ឱកាសបណ្ដុះបណ្ដាលឲ្យបានលេងកំប្លែង និងច្រៀងសម្តែងជាមួយគ្នា។
តាមរយៈសកម្មភាពដ៏គំរូនេះដែរ ត្រូវបានលោក ឃុំ ប៉ុណ្ណាដែត លើកឡើងថា “ពិតជាប្រពៃណាស់បងស្រី ឃើញរៀមច្បងចាស់ៗ ដែលគាត់បាត់បង់សមត្ថភាពពិតជាក្តុកក្តួលក្នុងចិត្តយ៉ាងខ្លាំង សង្ឃឹមថានឹងមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់”។ ចំណែកឯអ្នកគាំទ្រ ក៏បានគាំទ្រ និងលើកសរសើរចំពោះការដឹងគុណពីសំណាក់អ្នកនាង ខាត់ សុឃីម ផងដែរ។

រីឯ លោក យ៉ែម សំអូន ក៏បានបញ្ចេញមតិថា ”គ្រូប្រៀបដូចជាឪពុកទីពីរ ត្រឹមមួយថ្ងៃគឺគ្រូមួយជីវិតកេរដំណែលសមត្ថភាពមរកតមនុស្យរស់ ខ្ញុំសូមចូលរួមថែរក្សា និងសូមលោកទទួលការគោរពអំពីខ្ញុំផងចុះ”។ ជាមួយគ្នានោះ ក៏មានការលើកឡើងថា ”មានអារម្មណ៍ថាចូលចិត្តបងស្រី គោរពស្រឡាញ់បងស្រីពេលដែលបងបញ្ចេញកាយវិការទន់ភ្លន់សាមញ្ញពាក្យពិតទាំងត្រង់។ ចិត្តត្រជាក់ បងជាវីរសិល្បៈគួរឲ្យគោរព និងអភិរក្សមរតកមនុស្សរស់”។
គួររម្លឹកថា ថ្មីៗ នេះ មានការចែករំលែកនៅលើបណ្តាញសង្គមគ្រាដែលអ្នកនាង ខាត់ សុឃីម និងតារាកំប្លែងនាយ កុយ ចូលរួមកិច្ចសម្ភាសន៍នៅក្នុងកម្មវិធីមួយបានបញ្ជាក់ថា តារាពហុជំនាញមួយរូប បានដឹងគុណយ៉ាងខ្លាំងនៅចំពោះមុខនាយ កុយ។ ក្រៅពីកន្ត្រកផ្លែឈើជូននាយ កុយ គឺអ្នកនាង ខាត់ សុឃីម បានលុតជង្គង់សំពះថ្វាយបង្គំនាយ កុយ ជាមួយការនិយាយទាំងអួលដើម.ក ទៀតផង៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


