ជីវិតកម្សាន្ដ
ខាត់ សុឃីម ចង់បង្កើតសារមន្ទីរគ្រួសារថែរក្សាសំលៀកបំពាក់ និងឧបករណ៍ភ្លេងបុរាណខ្មែរ
តារាស្រីពហុ ជំនាញអ្នកនាង ខាង់ សុឃីម កាន់តែធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ថែមទៀត ខណៈនាងបានបង្ហើបពីគោលបំណងរបស់ខ្លួនមួយទៀតគឺ ការបង្កើតសារមន្ទីគ្រួសារដើម្បី ថែរក្សាសំលៀកបំពាក់ និងឧបករណ៍ភ្លេងបុរាណខ្មែរត្រកូល “ខាត់” ។

ការបង្ហើបពីគោលបំណងរបស់តារាស្រីសម្ដីចាក់ទឹកមិនលិចអ្នកនាង ខាត់ សុឃីម នាពេលនេះគេឃើញមានមហាជនមួយចំនួនបានបង្ហាញការគាំទ្រ ខណៈមានមួយចំនួនទៀតរំពឹងថា ខាត់ សុឃីម នឹងអាចបង្កើតឲ្យលេចចេញជារូបរាងនាពេលអនាគតឆាប់ៗខាងមុខនេះ។
អ្នកនាង ខាត់ សុឃីម បានបញ្ជាក់ពីឆន្ទៈរបស់ខ្លួនថា «សង្ឃឹមថា ខ្ញុំនឹងអាចមានសារមន្ទីរគ្រួសារដែលអាចរក្សានូវសំលៀកបំពាក់ និងឧបករណ៍ភ្លេងបុរាណ ទុកសម្រាប់កូនក្មួយចៅៗបានយល់ពីសមិទ្ធផលរបស់គ្រួសារយើង។ ក្នុងនោះក៏មានការជំរុញលើកទឹកចិត្តពីសំណាក់អ្នកគាំទ្រមួយចំនួនផងដែរ។

ដោយឡែកគេចាំបានដែរថា កន្លងទៅតារាស្រីពហុ ជំនាញអ្នកនាង ខាត់ សុឃីម បានដាក់ក្តីរំពឹងថា ថ្ងៃណាមួយនាងនឹងអាចមានសមត្ថភាពដើម្បីបើកសាលាបណ្ដុះបណ្ដាលសាលាបង្រៀន ឧបករណ៍ភ្លេងបុរាណខ្មែរដល់ក្មេងជំនាន់ក្រោយៗដែលជាអ្នកបន្តវេនអ្នកជំនាន់មុន។

ស្របពេលជាមួយគ្នានៃការដាក់ក្តីរំពឹងរបស់តារាស្រីល្បីឈ្មោះអ្នកនាង ខាត់ សុឃីម ដែលមានបំណងចង់បើកសាលាបង្រៀនឧបករណ៍ភ្លេងបុរាណខ្មែរ នាងក៏បានទទូចចង់ឃើញក្មេងៗជំនាន់ក្រោយមានឆន្ទៈក្នុងការហាត់រៀនភ្លេងចម្រៀងបុរាណ និងស្គាល់ឧបករណ៍ខ្មែរហោចណាស់ក៏បានម្នាក់ ១ដែរ ព្រោះនោះជាការថែរក្សាទុកបន្តដល់កូនចៅ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


