ជីវិតកម្សាន្ដ
ការពិតនៅពីក្រោយរូបភាព Hu Ge មិនអើពើ Liu Yifei នៅពានរង្វាន់ Shanghai Television Festival
ពានរង្វាន់ Shanghai Television Festival ត្រូវបានបញ្ចប់មួយរយៈហើយ ប៉ុន្តែរឿងរ៉ាវមួយចំនួននៅតែត្រូវបានលើកឡើងជាបន្តបន្ទាប់។ ដូចក្នុងវីដេអូមួយដែលបានចែករំលែកមិនយូរប៉ុន្មាននោះ ពេលនោះត្រូវថតបានពេលដែល Liu Yifei, Hu Ge និង Wan Qian អង្គុយក្បែរគ្នា។
តាមរយៈឃ្លិបបានបង្ហាញឲ្យឃើញពីសកម្មភាពរបស់តារាប្រុសស្រីទាំង៣ដួង ជជែកគ្នា នាពេលនោះតួឯកស្រីក្នុងរឿង Mulan ងាកមកនិយាយជាមួយតារាសម្ដែងប្រុស Hu Ge បានមួយសន្ទុះ តែអ្នកនៅក្បែរមិនឆ្លើយតបទេ អាកប្បកិរិយាគេនៅតែព្រងើយកន្តើយដូចមិនរវីរវល់ជាមួយនាង។

បន្ទាប់ពីវីដេអូឃ្លិបនោះបានចែកចាយពាសពេញបណ្ដាញសង្គមចិន អ្នកលេងអ៊ីនធឺណេតមានអារម្មណ៍ងឿងឆ្ងល់ថា Hu Ge និង Liu Yifei ធ្វើការជាមួយគ្នាក្នុងរឿងភាគចិន Chinese paladin កាលវគ្គ១ ប្រហែលជាពួកគេមិនស្និទ្ធស្នាលពេកទេ ប៉ុន្តែពេលនេះជួបគ្នាហើយបែរ ព្រងើយកន្តើយនឹងអតីតតារារួមអាជីពកើតដែរ។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងវីដេអូមួយទៀត Ho Ge នៅតែទាក់ទងជាធម្មតាជាមួយ Liu Yifei គ្រាន់តែថា ខណៈពួកគេកំពុងជជែកគ្នាលេងយ៉ាងសប្បាយរីករាយ ស្រាប់តែមានអ្នកថតរូបម្នាក់បានលេចមុខ តារាសម្ដែងរូបនេះស្រាប់តែឈប់និយាយ ហើយរក្សាភាពស្ងប់ស្ងៀម។ ដូច្នេះហើយ Liu Yifei ក៏អង្គុយត្រង់ដូចសិស្សដែលអ្នកចូលរួមកំពុងថត ចំណែក Wan Qian ដែលកំពុងកាន់ទូរស័ព្ទរបស់នាង ត្រូវបោះវាចោលយ៉ាងលឿន ព្រោះខ្លាចបង្ហាញពីសកម្មភាពមិនល្អទៅមហាជន។

យ៉ាអណាមិញ ក្រោយហេតុការណ៍នេះធ្វើឲ្យមហាជនជាច្រើនដកដង្ហើមធូរស្រាលមកវិញ ព្រោះវាគ្រាន់តែជាការយល់ខុសមួយពេលប៉ុណ្ណោះ ។ ទោះបីជា Ho Ca មិនសូវជិតស្និទ្ធនឹង Liu Yifei ដូចគាត់ជាមួយ Tiffany Tang ក៏ដោយ ប៉ុន្តែពួកគេមិនមានបញ្ហាពាក់ព័ន្ធនឹងទំនាក់ទំនងរបស់ពួកគេនោះទេ។ ជាពិសេស អ្នកទាំងពីរតែងតែបង្ហាញសកម្មភាពព្រងើយកន្តើយនឹងគ្នារាល់ពេលដែលពួកគេជួបគ្នាក្នុងព្រឹត្តិការណ៍នានាកន្លងមក៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Angelababy ផ្សាយផ្ទាល់ប្រឹងរកលុយបន្ថែម តែត្រូវគេដេញឲ្យចាកចេញពីកម្មវិធី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


