ជីវិតកម្សាន្ដ
អេនជីលីណា ជោលី លក់ផ្ទាំងគំនូរ Churchill បានតម្លៃកំណត់ត្រា៧លានផោន
ផ្ទាំងគំនូរមួយដែលគូរដោយអតីតនាយករដ្ឋមន្ត្រីអង់គ្លេស Winston Churchill ដែលតារាសម្តែងហូលីវូដ អាងជឺលីណា ជោលី ជាម្ចាស់បានដាក់លក់ដេញថ្លៃក្នុងតម្លៃ៧លានផោន (ប្រហែលជាង៩លានដុល្លារអាមេរិក) នៅទីក្រុងឡុងដ៍។
តម្លៃលក់នេះគឺស្ទើរតែច្រើនដល់ទី៤នៃតម្លៃដែលត្រូវបានប៉ាន់ស្មានមុនការលក់ និងបានយកឈ្នះកំណត់ត្រាតម្លៃមុនសម្រាប់គំនូរ Churchill ក្រោម១.៨លានផោន។

គំនូរប៉មប្រាសាទ The Tower Of The Koutoubia Mosque ត្រូវបានគូរនៅក្នុងទីក្រុង Marrakesh កំឡុងពេលសង្គ្រាមលោកលើកទី២ត្រូវបានទិញដោយឈ្មួញមិនបង្ហាញអត្តសញ្ញាណម្នាក់។
អ្នកនាំពាក្យ Christie ម្នាក់បានហៅវាថាជាស្នាដៃដ៏សំខាន់បំផុត។ ក្រៅពីការបង្ហាញភស្តុតាងដ៏លេចធ្លោរបស់តួខ្លួន វាគឺជាទេសភាពតែមួយគត់ដែលគាត់បានធ្វើកំឡុងពេលសង្គ្រាម។
Churchill ដែលជាវិចិត្រករបានមានចំណាប់អារម្មណ៍ពីទីក្រុងម៉ារ៉ុក និងបានគូរគំនូរពីប្រេងអំពីប៉ម The Tower Of The Koutoubia Mosque បន្ទាប់ពីសន្និសីទ Casablanca Conference នៅឆ្នាំ១៩៤៣។

ចុងក្រោយ គំនូរដ៏អស្ចារ្យនេះបានធ្លាក់ទៅក្នុងដៃរបស់តារាសម្តែង អាងជឺលីណា ជោលី នៅពេលវាត្រូវបានគេដាក់លក់នៅ New Orleans ឆ្នាំ២០១១។
ការដេញគួរឲ្យអស់សំណើចកាលពីថ្ងៃចន្ទ គឺភាគច្រើនតាមទូរសព្ទដែលបានដេញថ្លៃជាបន្តបន្ទាប់គ្នារហូតដល់តម្លៃដល់៧លានផោនដែលជាតម្លៃកំណត់ត្រា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


