ជីវិតកម្សាន្ដ
ដេត ស្រីនាឌ សុំឱកាសដើម្បីបានបង្ហាញឆន្ទៈជាថ្មី ក្នុងវិស័យបវរកញ្ញា និងសន្យាថា ដួលកន្លែងណាក្រោកកន្លែងនោះ
ក្រោយចេញមុខបកស្រាយម្តងហើយម្តងទៀត ដើម្បីសុំឱ្យមានការយោគយល់ពីសំណាក់មហាជន ជុំវិញរឿងរ៉ាវនៃការធ្វើពហិកាមិនចូលរួមប្រកួតកម្មវិធី Miss Planet Internation 2024 កាលពីខែវិច្ឆិកាកន្លងទៅ ដេត ស្រីនាឌ បានបង្ហាញឆន្ទៈខ្លួនជាថ្មីម្តងទៀត ចំពោះវិស័យបវរកញ្ញា បើទោះបីសាធារណជនមិនទាន់អនុគ្រោះដល់ខ្លួនក៏ដោយ។


៣ថ្ងៃមុន អតីតបេក្ខភាពបវរកញ្ញាកម្មវិធី MPI 2024 រូបនេះ បានស្នើសុំចិត្តមហាជន ឱ្យផ្តល់ឱកាសដល់ខ្លួនបានបង្ហាញនូវឆន្ទៈក្នុងវិស័យបវរកញ្ញាជាថ្មី ដោយសន្យាថា “ដួលកន្លែងណា នឹងខំប្រឹងក្រោកឈរកន្លែងនោះ“។
ដេត ស្រីនាឌ បានរៀបរាប់ទៀតថា ថ្វីបើនាងមិនអាចប្តូរការគិតរបស់សាធារណជនចំពោះខ្លួន ក្នុងបញ្ហាដែលបានកើតឡើងកន្លងមកបានក៏ដោយ ប៉ុន្តែនាងសម្រេចចិត្តថា ឆ្នាំថ្មី ឆ្នាំ២០២៥ នាងនឹងជ្រើសរើសបង្ហាញឆន្ទៈរបស់ខ្លួន ក្នុងកម្មវិធី Miss ណាមួយ ដើម្បីចូលប្រកួត ហើយនឹងខិតខំបញ្ចេញឱ្យអស់ពីសមត្ថភាព។

គួររំលឹកថា ដេត ស្រីនាឌ ជាអតីតបេក្ខភាពបវរកញ្ញាមួយរូប ដែលធ្លាប់បោះបង់ការប្រកួត ២លើកមកហើយ ដោយលើកទី១ កាលពីឆ្នាំ២០១៩ ក្នុងកម្មវិធី Miss Grand International 2019 ដោយមូលហេតុក្រុមគ្រួសារបារម្ភពីសុវត្ថិភាព និងលើកទី២ ក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Miss Planet International 2024 ដោយលើកមូលហេតុរងការមិនឱ្យតម្លៃ និងសម្ពាធ។
យ៉ាងណា ការដកខ្លួននៅលើកទី២នេះ ជាការសម្រេចចិត្តធ្វើពហិកាមិនចូលរួមប្រកួតលើទឹកដីកំណើតតែម្តង ជាហេតុធ្វើឱ្យមហាជនបង្ហាញការមិនពេញចិត្តជាខ្លាំង ដែលបវរកញ្ញារូបនេះ មិនមានឆន្ទៈតំណាងប្រទេសជាតិ ដោយសម្រេចដកខ្លួនភ្លាមៗតែម្តង។ យ៉ាងណាមិញ ក្រោយរងការរិះគន់ពីមហាជន បើបីជានាងបានខំប្រឹងបកស្រាយជាច្រើនលើកច្រើនសារក៏ដោយ មហាជននៅតែសម្តែងការពេញចិត្តដដែល និងស្នើឱ្យនាងឈប់មានវត្តមានក្នុងការប្រកួតគ្រប់កម្មវិធីប្រកួតសម្រស់បន្តទៀត៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


