ជីវិតកម្សាន្ដ
TOP បកស្រាយគ្រប់ចម្ងល់ ខ្ទេចខ្ទីគ្មានសល់ ប្រាប់សារព័ត៌មាន
កាលពីថ្មីៗនេះ TOP អតីតសមាជិកក្រុម Big Bang បានធ្វើសន្និសីទកាសែតមួយ ដើម្បីបកស្រាយនូវចម្ងល់ទាំងឡាយរបស់អ្នកគាំទ្រ និងមហាជន ក្រោយពីសម្ងំស្ងាត់មិននិយាយអ្វីបន្ដិចសោះអស់រយៈពេលជាច្រើនឆ្នាំ សូម្បីតែការចាកចេញពីក្រុមក៏ TOP ស្រាប់តែបាត់ខ្លួនទៅតែម្ដង។

យ៉ាងណាមិញ TOP ដែលមានឈ្មោះពិតថា Choi Seunghyun បានទម្លាយពីរឿងរ៉ាវជាច្រើន ប្រាប់ទៅដល់សារព័ត៌មានយ៉ាងជាក់លាក់។ ចំពោះមូលហេតុដែលលោកសម្រេចចិត្តដើរចេញពីក្រុម Big Bang នោះគឺ ដើម្បីការពារកេរ្តិ៍ឈ្មោះសមាជិកទាំង៣នាក់ មិនចង់ឲ្យ Big Bang ត្រូវខូចឈ្មោះដោយសាររឿងក្ដីរបស់ខ្លួន ពាក់ព័ន្ធនឹងគ្រឿងញៀនកាលពី៨ឆ្នាំមុន។
មុននឹងចាកចេញ TOP បានចេញចម្រៀងរួមគ្នាជាមួយ Big Bang ជាមួយនឹងបទ Still life កាលពីឆ្នាំ2022 ដោយសារតែលោកគិតថា វាជាការងារចុងក្រោយសម្រាប់គាត់និង សមាជិក ដើម្បីឲ្យអ្នកគាំទ្រទុកស្ដាប់កម្សាន្ត និងជាការលាចុងក្រោយផងដែរ។

លើសពីនោះ តារាប្រុសរូបនេះ ក៏បាននិយាយផងដែរថា លោកក៏បានមើលការសម្ដែងរបស់ Big Bang នៅក្នុងកម្មវិធី MAMA 2024 ដែលបានប្រព្រឹត្តិទៅកន្លងទៅនេះដែរ។ “ខ្ញុំបានមើលការសំដែងរបស់ BIGBANG ក្នុងកម្មវិធី ‘2024 MAMA Awards កាលពីចុងឆ្នាំមុន។ ខ្ញុំបានចំណាយពេលអាយុ ២០ ឆ្នាំរបស់ខ្ញុំជាមួយ BIGBANG។ វាគឺជាពេលវេលាដ៏ល្អមួយ ប៉ុន្តែកំហុសរបស់ខ្ញុំបានធ្វើឱ្យមានការប៉ះពាល់ដល់ក្រុម។

ខ្ញុំសុំទោសដែលកំហុសរបស់ខ្ញុំបណ្តាលឱ្យមានការប៉ះពាល់ដល់ក្រុម និងសមាជិកដែលបានទទួលរងការរិះគន់ដោយសារវា។ ខ្ញុំបានប្រកាសពីបំណងចាកចេញពីក្រុមព្រោះខ្ញុំមិនចង់បង្កឱ្យមានការប៉ះពាល់បន្ថែមទៀតទៅលើពួកគេ។ សម្រាប់ ‘Still Life’ (២០២២) ខ្ញុំបានទទួលយកគម្រោងនេះ ព្រោះខ្ញុំគិតថាវាជាការបង្ហាញខ្លួនចុងក្រោយរបស់ខ្ញុំជាមួយ BIGBANG សម្រាប់អ្នកគាំទ្រ និងសមាជិក។”

ចំណែកឯ ការត្រឡប់មកវិញរបស់ TOP នៅក្នុងនាមជាតារាសម្ដែងក្នុងរឿង Squid Game 2 ជាតួអង្គ Thanos វិញ លោកបាននិយាយថា វាជាការបង្ហាញខ្លួនដ៏គួរឲ្យភ័យខ្លាចមួយរបស់លោក គឺមានការលះបង់ខ្លាំងណាស់ សម្រាប់ការសម្ដែងតួអង្គមួយនេះ។
លោកបាននិយាយថា “ការស្នើរឲ្យលេងជាតួអង្គ Thanos គឺជាសំណើដ៏គួរឱ្យភ័យខ្លាចមួយ។ តួអង្គនេះបានឆ្លុះបញ្ចាំងពីអតីតកាលរបស់ខ្ញុំដោយឆ្លុះបញ្ចាំងពីទិដ្ឋភាពដែលខ្ញុំចង់លាក់បាំង។ ការភ័យខ្លាចក្នុងការគាស់កកាយ នៅក្នុងតួអង្គមួយនេះ បានធ្វើឱ្យខ្ញុំស្ទាក់ស្ទើរ។ ប៉ុន្តែវាសនាហាក់ដូចជាកំពុងទាញខ្ញុំទៅទិសដៅនេះ”។

ចំពោះគម្រោងនៅថ្ងៃអនាគតដែលជាគោលដៅចម្បងរបស់លោក គឺបង្កើតជីវិតដែលមានស្ថេរភាព និងមិនសូវទទួលបានការចាប់អារម្មណ៍។ “[…] ខ្ញុំចង់ឈានដល់ចំណុចមួយដែលខ្ញុំអាចក្រោកឡើង ដោយមិនត្រូវបានគេបំផ្ទុះដោយព័ត៌មានអវិជ្ជមាន និងមានអារម្មណ៍សុខសាន្តថែមទៀត។”
ទន្ទឹមនឹងនេះផងដែរ អ្នកគាំទ្របានបង្ហាញការស្រឡាញ់ គាំទ្រទៅកាន់តារាប្រុសរូបនេះ បើទោះបីជាលោកមិនបានត្រឡប់មកក្នុងក្រុម Big Bang វិញក៏ដោយ ប៉ុន្ដែក្រោយពីបានស្ដាប់បទសម្ភាសន៍មួយនេះហើយ ធ្វើឲ្យអ្នកគាំទ្របានយល់ចិត្ត TOP កាន់តែច្បាស់ ហើយក៏ឈប់យល់ច្រឡំទៀតដែរ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


