Connect with us

ជីវិតកម្សាន្ដ

កំណត់ត្រាពេទ្យ ថា សាន់ឆាយ បដិសេធមិនព្យាបាល២ដង ហើយញៀនថែសម្រស់លែងគិតសុខភាព

បានផុស

នៅ

តារាសម្ដែងស្រីតៃវ៉ាន់ Barbie Hsu ត្រូវគេរាយការណ៍ថា បានខកខានឱកាសដ៏សំខាន់ចំនួនពីរក្នុងការជួយសង្គ្រោះ ក្នុងនោះមានមួយពេលដែលនាងបដិសេធការចូលមន្ទីរពេទ្យ ដោយសារតែនាងបានកក់សំបុត្រយន្តហោះត្រឡប់មកវិញហើយ នេះបើយោងតាមការលេចធ្លាយឯកសារវេជ្ជសាស្រ្តដែលបានបែកធ្លាយ។

Sohu បានរាយការណ៍ថា Barbie បានមកដល់ប្រទេសជប៉ុននៅថ្ងៃទី ២៩ ខែមករា ហើយបានទទួលមរណភាពនៅថ្ងៃទី ០២ ខែកុម្ភៈ ក្នុងអាយុ ៤៨ឆ្នាំ ដោយក្រុមគ្រួសារបញ្ជាក់ថា នាងបានស្លាប់ដោយសារជំងឺរលាកសួតដែលទាក់ទងនឹងជំងឺផ្តាសាយនៅថ្ងៃបន្ទាប់។ មុនពេលនាងស្លាប់ នាងបានបង្ហាញសញ្ញាព្រមានសុខភាពធ្ងន់ធ្ងរ។

យ៉ាងណា កំណត់ត្រាផ្នែកសង្គ្រោះបន្ទាន់ពីមន្ទីរពេទ្យក្នុងស្រុក មិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការដោយអាជ្ញាធរពេទ្យជប៉ុនទេ ប៉ុន្តែក្នុងនោះវាបង្ហាញថា Barbie បានបង្ហាញសញ្ញាព្រមានសុខភាពធ្ងន់ធ្ងរមុនពេលនាងស្លាប់។ កម្រិត​អុកស៊ីហ្សែន​ក្នុង​ឈាម​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ៨៩% ហើយ​គ្រូពេទ្យ​បាន​រក​ឃើញ​កន្លែង​ដែល​មាន​សំណើម ដែល​បង្ហាញ​ពី​ការ​ខូច​ខាត​សួត។ ទោះ​បី​ជា​បែប​នេះ​ក្ដី នាង​ទទួល​បាន​តែ​ថ្នាំ​ផ្សះ​ប៉ុណ្ណោះ។ ជំនួស​ឲ្យ​ការ​សម្រាក​នៅ​មន្ទីរពេទ្យ តារា​ស្រី​​បាន​ទទូចសុំត្រឡប់​ទៅ​សណ្ឋាគារ​វិញ​ដើម្បី​ពិនិត្យ​មើល ដោយ​បាត់​ឱកាស​ព្យាបាល​ជា​លើក​ដំបូង។

ក្រោយមកទៀត បុគ្គលិកពេទ្យបានផ្តល់អនុសាសន៍ឲ្យផ្ទេរនាងទៅមន្ទីរពេទ្យ Tokyo General កាលពីថ្ងៃទី ០១ ខែកុម្ភៈ Barbie និងក្រុមគ្រួសារបានបដិសេធ ដោយលើកឡើងពីជើងហោះហើរដែលកក់ទុកមុនដើម្បីត្រឡប់មកស្រុកកំណើត។ នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ នាង​ខកខាន​ឱកាស​ទី​ពីរ​សម្រាប់​ការ​ធ្វើ​អន្តរាគមន៍​ផ្នែក​វេជ្ជសាស្រ្ដ​ឲ្យទាន់​ពេល​វេលា។

នៅ​ពេល​ត្រឡប់​ទៅ​សណ្ឋាគារ​វិញ តារា​ស្រី​វ័យ៤៨ឆ្នាំ ​ស្រាប់តែឈប់​ឈប់​ដកដង្ហើម ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​គ្លីនិក​សហគមន៍​ដែល​នៅ​ជិត​បំផុត។ ការស្គេន CT បង្ហាញថា សួតទាំងពីរប្រែជាពណ៌ស ដែលជាសញ្ញានៃស្ថានភាពធ្ងន់ធ្ងរ។ បន្ទាប់មកនាងត្រូវរថយន្តសង្គ្រោះដឹកយកទៅពេទ្យមួយទៀត ខណៈក្រុមគ្រួសារប៉ាន់ស្មានថា Barbie​គ្រាន់តែឈឺផ្តាសាយស្រាល ហើយមិនបានដឹងថាស្ថានភាពរបស់នាងបានកើនឡើងដល់ជំងឺរលាកសួតនោះទេ។ ជាពិសេស គ្លីនិក​ដែល​នាង​ត្រូវ​គេបញ្ជូនទៅប្រញាប់​ប្រញាល់​ ជាពេទ្យដែល​ខ្វះ​ការ​ថែទាំ​វេជ្ជសាស្រ្ដ​ឯកទេស ទើបមិនអាចព្យាបាលនាងទាន់ពេលវេលាបាន។

ដោយឡែក នៅមុនពេលស្លាប់ Barbie ក៏ធ្លាប់ប្រឈមមុខនឹងបញ្ហាសុខភាពដែលគំរាមកំហែងដល់អាយុជីវិត។ រម្លឹកទៅកាន់ឆ្នាំ ២០១៦ ខណៈពេលដែលសម្រាលបានកូនទីពីរ នាងបានទទួលរងនូវជំងឺឆ្កួតជ្រូកជាលើកទីពីរ ពេលនោះនាងបានធ្លាក់ចូលទៅក្នុងសន្លប់ដោយសារតែការខ្វះអុកស៊ីសែន ហើយថែមទាំងជួបប្រទះការស្ទះបេះដូងនិងផ្លូវដង្ហើម។ ស្វាមីដែលជាពាណិជ្ជករជនជាតិចិន Wang Xiaofei បានធ្វើ CPR និងជួយសង្គ្រោះជីវិតភរិយា ហើយតារា​ស្រី​រូប​នេះ​បាន​សន្លប់​១០​ថ្ងៃ មុន​ពេល​ដឹង​ខ្លួន​ឡើង​វិញ។

ក្រោយមក នៅឆ្នាំ ២០១៧ តារាតៃវ៉ាន់បានដួលសន្លប់​ ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយមកបង្ហាញថានាងមានសន្ទះបិទបើក mitral រ៉ាំរ៉ៃ។ នៅឆ្នាំ ២០១៨ នាងបានដួលម្តងទៀតដោយសារតែជំងឺផ្តាសាយយូរដែលបង្កឲ្យមានជំងឺឆ្កួតជ្រូកមួយទៀត។ ម្តាយរបស់នាងបានបញ្ជាក់ថា Barbie ក៏បានទទួលរងនូវការរលូតកូនចំនួនពីរលើកផងដែរនៅពេលនោះ។

មិនតែប៉ុណ្ណោះ យោងទៅតាម ​​Oriental Sunday ភាពល្អឥតខ្ចោះរបស់ Barbie និងការស្វែងរកភាពស្រស់ស្អាតនៅក្នុងឧស្សាហកម្មកម្សាន្តបានរួមចំណែកដល់សុខភាពផុយស្រួយរបស់នាង។ ទោះបីជាមានការតស៊ូជាមួយនឹងជំងឺឆ្កួតជ្រូក និងបញ្ហាបេះដូងចាប់តាំងពីការបង្ហាញខ្លួនដំបូងនៅអាយុ ១៧ ឆ្នាំក៏ដោយ នាងបានបង្កើតទម្លាប់នៃការតមអាហារយ៉ាងខ្លាំង។ នាងមានកម្ពស់ ១ម៉ែត្រនិង៦៣សង់ទីម៉ែត្រ ទម្ងន់ត្រឹមតែ ៣៩ គីឡូក្រាម និងរក្សាទម្ងន់បាន ៤២-៤៤ គីឡូក្រាមពេលកំពុងថត។ វិធីសាស្រ្តសម្រកទម្ងន់របស់នាង ពាក់ព័ន្ធនឹងការរំលងអាហារ បន្ទាប់ពីអាហារថ្ងៃត្រង់ កាត់បន្ថយផ្នែកដែលកំណត់ដោយអ្នកជំនាញអាហារូបត្ថម្ភ និងការធ្វើលំហាត់ប្រាណយ៉ាងម៉ត់ចត់។

តារា​ស្រី​រូប​នេះ ​ត្រូវ​​គេ​រាយការណ៍​ថា​ ទទួលទានអាហារ​ថ្ងៃ​ត្រង់​ដែល​មាន​អង្ករ​ពីរ​ខាំ និង​តៅហ៊ូ​ដែល​មាន​ជាតិ​ជូរ​មួយ​ដុំ​។ ក្នុង​ឧទាហរណ៍​មួយ នាង​បាន​ដួល​សន្លប់​ក្នុង​ពេល​ថត​រឿ ង​បន្ទាប់​ពី​មិន​បាន​ញ៉ាំ​អាហារ​អស់​រយៈពេល​បី​ថ្ងៃ។ ក្នុងអំឡុងពេលថតស្ពតពាណិជ្ជកម្ម នាងបានដួល ហើយបុគ្គលិកបានរកឃើញថា នាងស្លៀកខោហ្គេនរិបរាងនៅជុំវិញចង្កេះ និងពោះ។

ចំណង់ចំណូលចិត្តរបស់ Barbie ជាមួយនឹងភាពស្រស់ស្អាតគឺឥតឈប់ឈរ។ ក្នុងឆ្នាំ ២០០៤ នាងបានបោះពុម្ភផ្សាយមួយក្រោមចំណងជើងថា Beauty Queen ដែលជាសៀវភៅដែលលក់ដាច់បំផុតដែលរៀបរាប់អំពីបច្ចេកទេសថែរក្សាស្បែក ដែលនៅតែឈរនៅលើតារាងលក់អស់ជាច្រើនឆ្នាំ។ ក្នុងរយៈពេលត្រឹមតែប្រាំមួយសប្តាហ៍ សៀវភៅនេះលក់បានជាង ២០ម៉ឺនច្បាប់ ដោយបានបង្កើតកំណត់ត្រាសម្រាប់ការបោះពុម្ពផ្សាយភាពស្រស់ស្អាតនៅតៃវ៉ាន់។ នៅក្នុងនោះ នាងបានទទួលស្គាល់ថាបានប្រើប្រាស់ថ្នាំប្រឆាំងនឹងកំណកឈាម ដើម្បីរក្សាស្បែកស្អាតឲ្យស្អាត ទោះបីជាមានហានិភ័យដល់អាយុជីវិតនៃការហូរឈាមខាងក្នុងក៏ដោយ។ ​ការ​ជក់ចិត្ត​លើ​សម្រស់​របស់​តារា​ស្រី​រូប​នេះ​ ត្រូវ​បាន​គេ​ពណ៌នា​ថា​ជា ការ​ដង្ហែ​មរណៈ។

គួរបញ្ចាក់ដែរថា Barbie ទទួលបានភាពល្បីល្បាញពីតួនាទីរបស់នាងបនៅក្នុងរឿងភាគទូរទស្សន៍ដូចជា «Meteor Garden, Mars និង “Summer’s Desire។ ជីវិតផ្ទាល់ខ្លួនរបស់នាង ជាពិសេសអាពាហ៍ពិពាហ៍តែងតែជាចំណុចស្នូលនៃចំណាប់អារម្មណ៍សាធារណៈ និងប្រព័ន្ធផ្សព្វផ្សាយជារឿយៗ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ផ្ទុះការមិនពេញចិត្ត ពេលឮថា ទ្រព្យរបស់ តួ សាន់ឆាយ អាចធ្លាក់ទៅលើអតីតស្វាមី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ វិនាទី មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៣៦ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម