ជីវិតកម្សាន្ដ
Kim Do-hoon រងរបួសធ្ងន់ពេលថតរឿងថ្មី ពេលនេះស្ថិតក្នុងបន្ទប់សង្គ្រោះ
តារាសម្ដែង Kim Do-hoon បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈពេលកំពុងថតរឿងថ្មីក្រោមចំណងជើងថា «Dear X» ដែលនឹងធ្វើឲ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកគាំទ្រ និងអ្នកលេងអ៊ីនធឺណិត ជាពិសេសទាក់ទងនឹងតួឯកស្រីរបស់ផលិតកម្មគឺ Kim Yoo-jung ។

កាលពីថ្ងៃទី ២៤ ខែមីនា ទីភ្នាក់ងាររបស់ Kim Do-hoon PEAK J Entertainment បាននិយាយថា Kim Do-hoon បានរងរបួសលើកំភួនដៃឆ្វេងរបស់គាត់ ខណៈពេលកំពុងជិះកង់កំឡុងពេលថតរឿង «Dear X» ។ ឧប្បត្តិហេតុនេះត្រូវបានគេរាយការណ៍ថា កើតឡើងក្នុងអំឡុងពេលហ្វឹកហាត់សម្រាប់ឈុតឆាកសកម្មភាពមួយរបស់រឿង។
យោងតាមភ្នាក់ងារ តារាប្រុសវ័យ២៦ឆ្នាំ ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីធ្វើការវះកាត់ និងព្យាបាលរបួសដ៏ធ្ងន់។ បច្ចុប្បន្នគាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងផ្តោតលើការសង្គ្រោះ។ យ៉ាងណា រយៈពេលនៃការជាសះស្បើយរបស់គាត់មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ប៉ុន្តែវាអាចប៉ះពាល់យ៉ាងខ្លាំងដល់កាលវិភាគនៃការថតរឿង។
នៅក្នុងរឿង «Dear X» តារាប្រុស Kim Do-hoon ដើរតួជា Kim Jae-oh ដែលជាតួអង្គសំខាន់គាំទ្រ Baek Ah-jin (សម្តែងដោយ Kim Yoo-jung) ។ ស៊េរីនេះត្រូវបានគេនិយាយថា នឹងរួមបញ្ចូលនូវលំដាប់សកម្មភាពជាច្រើន ហើយតួនាទីរបស់គាត់តម្រូវឲ្យមានកម្លាំងរាងកាយខ្លាំង។
ទោះជាយ៉ាងណា មកដល់ពេលនេះ ក្រុមការងារផលិតកម្មមិនទាន់បានចេញសេចក្តីថ្លែងការណ៍ផ្លូវការអំពីរបៀបដែលពួកគេគ្រោងនឹងដំណើរការក្នុងអំឡុងពេលនៃការជាសះស្បើយរបស់លោកនូវឡើយទេ។ អ្នកគាំទ្របានសម្តែងការព្រួយបារម្ភចំពោះការពន្យារពេលដែលអាចកើតមានក្នុងការថត និងថាតើឈុតឆាករបស់ Kim Yoo-jung នឹងមានផលប៉ះពាល់ដែរឬទេ។ អ្នកគាំទ្រក៏បានសម្ដែងការព្រួយបារម្ភពីរបួសតារាសម្ដែង ដោយបានជូនពរឲ្យគាត់ឆាប់ជាសះស្បើយ។
កើតក្នុងឆ្នាំ ១៩៩៨ Kim Do-hoon គឺជាតារាសម្តែងដែលកំពុងរីកចម្រើន ដោយបានសិក្សានៅនាយកដ្ឋានល្ខោន និងភាពយន្តនៃសាកលវិទ្យាល័យ Chung Ang ។ គាត់ទទួលបានការចាប់អារម្មណ៍តាមរយៈតួនាទីនៅក្នុងរឿងភាគដ៏ល្បី «Moving» ហើយក៏បានបង្ហាញខ្លួននៅក្នុងរឿង «Fly High Butterfly» និង «Love Scout» ផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប៉ូលិសបើកការស៊ើបអង្កេត លើសំណុំរឿង Kim Soo-hyun និង Kim Sae-ron
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


