ជីវិតកម្សាន្ដ
រឿងជួយផ្តាច់បំណុលគ្រួសារកងទ័ព PeyPey Dy ថាមិនពិត តែក៏សង្ឃឹមអាចធ្វើបាន អាស្រ័យលើទឹកចិត្តសប្បុរសជន
រឿងសារបង្ហោះ និងចែករំលែកពេញបណ្តាញទំនាក់ទំនងសង្គម ចំពោះពត៌មានដែលសរសេរថា PeyPey Dy បានយកថវិកាទៅជួយផ្តាច់បំណុលធនាគាររបស់គ្រួសារវីរៈកងទ័ពនោះ សាមុីខ្លួនចេញមកអះអាងថា មិនមែនជាការពិតទេ តែលោកក៏សង្ឃឹមថា អាចនឹងកើតឡើងពីកម្លាំងសាមគ្គីនាពេលខាងមុខ។

តាមរយៈខ្លឹមសារខាងលើនេះ គូសបញ្ជាក់ថា កញ្ចប់ថវិកាដែល PeyPey Dy ទទួលបានពីសប្បុរជនគ្រប់ទិសទី ពុំបានប្រើប្រាស់លើការផ្តាច់បំណុលធនាគារគ្រួសារវីរៈកងទ័ពនោះឡើយខណៈពេលនេះ ពោល គឺកញ្ចប់ថវិកាទាំងនោះ បានប្រើសម្រាប់ផ្តត់ផ្គង់ស្បៀងអាហារ និងសម្ភារៈសម្រាប់ជនភៀសសឹកកម្ពុជាប៉ុណ្ណោះ។
តែទោះជាបែបនេះ លោកក៏សង្ឃឹមថា អាចធ្វើរឿងនេះជូនគ្រួសារកងទ័ពពលី បើសិនណាសប្បុរសជនមានទឹកចិត្តចង់ជួយពិតមែន។ លោកថា “ខ្ញុំក៏សង្ឃឹមថាវានឹងអាចកើតឡើងពីកម្លាំងសាមគ្គីនៅពេលខាងមុខណាមួយ
ជាក់ស្តែងពួកយើងកំពុងរៀបចំស្បៀងជូនជនភៀសសឹក កងទ័ពជួរមុខ ដែលមានរបួស និងគ្រួសារសពវីរៈជនទៅតាមសមត្ថភាព និងចំនួនទឹកប្រាក់ដែលទទួលបាន”។
លោកបញ្ជាក់ទៀតថា ក្នុងនោះដែរ លោកក៏បានត្រៀមកញ្ចប់ថវិការជូនពួកគាត់ដូចគ្នា ព្រមនិងប្រកាសថា លោកនៅតែទទួលការបរិច្ចាកផ្សេងៗ ដើម្បីបន្តដំណើរនៃមហាទឹកចិត្តខ្មែរឱ្យមានរយៈពេលវែងតាមដែលអាចធ្វើបាន។
គួររំលឹកថា តាមរយៈសកម្មភាពគៀងគរថវិកាសម្រាប់ជនភៀសសឹកកម្ពុជា កំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ ប៉ុន្មានថ្ងៃមកនេះ សង្កេតឃើញថា អ្នកផលិតមាតិកាល្បីឈ្មោះរូបនេះ ហាក់ទទួលបានការចូលរួមពីសប្បុរសជនច្រើនបំផុត ដែលទទួលបានសរុបប្រមាណ ៨០មុឺនដុល្លារ ខណៈក្នុងនោះ រួមបញ្ចូលជាមួយថវិកាផ្ទាល់ខ្លួនលោក ១មុឺនដុល្លារផងដែរ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


