ជីវិតកម្សាន្ដ
Song Joong Ki រងការរិះគន់ពីអ្នកទស្សនាថា បំបិទសិទ្ធភរិយាពេក
នៅក្នុងកម្មវិធីទូរទស្សន៍ Yoo Bari Talk Bari ដែលបានចាក់ផ្សាយកាលពីថ្ងៃទី ៣០ ខែសីហា តារាសម្ដែង Song Joong Ki បានបង្ហាញខ្លួនជាភ្ញៀវកិត្តិយស ដើម្បីផ្សព្វផ្សាយរឿងភាគទូរទស្សន៍ថ្មីរបស់គាត់។ នៅក្នុងកម្មវិធីនោះផងដែរ ពេលដែលសួរថា តើគាត់នឹងទទួលយកទេប្រសិនបើមិត្តស្រីចេញទៅផឹកស៊ីជាមួយមិត្តភក្តិភេទផ្ទុយនៅម៉ោង ១០ យប់ ភ្លាមៗនោះលោកបានឆ្លើយថា មិនអាចទទួលយកបានទេ ។

ទោះជាយ៉ាងណាក៏ដោយ ចម្លើយរបស់តួឯកប្រុសក្នុងរឿង «Descendants of the Sun! បានបង្កភាពចម្រូងចម្រាសជាខ្លាំងលើបណ្ដាញសង្គម។ សូម្បីតែពាក្យគន្លឹះទាក់ទងនឹង Song Joong Ki ជាប់ចំណាត់ថ្នាក់ទី ២ ដែលគេស្វែងរកច្រើនបំផុតនៅលើវេទិកា Weibo របស់ចិនផងដែរ។
នៅលើវេទិកា ទស្សនិកជនមួយចំនួនបានរិះគន់ តារាសម្ដែងវ័យ៣៩ឆ្នាំថា ជាមនុស្សក្បត់នឹងពាក្យសម្ដី ចុះបើដោយសារតែការងារគិតយ៉ាងម៉េច? គាត់ហាក់ដូចជាចូលចិត្តគ្រប់គ្រងមិត្តស្រីពេក ហើយត្រូវការមនុស្សស្រីដែលស្តាប់តែគាត់ប៉ុណ្ណោះ! ជាក់ស្ដែងដូចករណី Song Hye Kyo គិតបានត្រឹមត្រូវ ទើបសម្រេចចិត្តក្នុងការលែងលះជាមួយលោក។
ទោះជាបែបនេះក្ដី នៅក្នុងការបញ្ចេញមតិនោះផងដែរ ក៏មានមតិខ្លះបានចេញមុខការពារដល់រូបលោកថា ទាំងនេះសុទ្ធតែជារឿងធម្មតាប៉ុណ្ណោះ! ពួកគេ ក៏មិនយល់ថាហេតុអ្វី Song Joong Ki ត្រូវរងការរិះគន់នោះទេ។
បន្ថែមពីលើការអបអរសាទរចំពោះតារាសម្តែង និងភរិយា Song Hye Kyo – អតីតភរិយាក៏ត្រូវបានអូសទាញចូលក្នុងកិច្ចពិភាក្សាដោយមិននឹកស្មានដល់ផងដែរ។ ជាក់ស្តែងនៅលើវេទិកាជាច្រើននាងត្រូវបានគេរិះគន់ដោយគ្មានហេតុផល។ មានការអត្ថាធិប្បាយថា ជីវិតគ្រួសារដែលមានកូន គឺជាអ្វីដែល Song Joong Ki ចង់បាន ដែលភរិយាកំពូលតារាមិនអាចបំពេញបាន។
Song Joong Ki និង Katy Louise Saunders បានសម្រេចចិត្តរៀបការនៅខែមករា ឆ្នាំ២០២៣ ហើយបានស្វាគមន៍កូនប្រុសដំបូងរបស់ពួកគេក្នុងខែមិថុនា ឆ្នាំដដែល។ ជាងមួយឆ្នាំក្រោយមក ប្តីប្រពន្ធនេះបានស្វាគមន៍កូនស្រីទីពីររបស់ពួកគេ។
ដោយឡែក ចំពោះ Song Hye Kyo តារាស្រីរូបនេះមានជីវិតឯកជនបន្ទាប់ពីការលែងលះ។ នាងកំពុងចូលរួមក្នុងគម្រោងភាពយន្ត Slowly And Intensely ដែលផលិតដោយ Netflix និង Studio Dragon ។ ខ្សែភាពយន្តដែលសម្តែងដោយ Gong Yoo គឺត្រូវបានថតនៅក្នុងឧស្សាហកម្មទូរទស្សន៍ឆ្នាំ ១៩៦០ ហើយប្រាប់ពីរឿងរ៉ាវរបស់តារា និងមនុស្សដែលនៅពីក្រោយពួកគេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាចិន Xu Kai ជាប់ចោទពីបទញៀនល្បែង ប្រឈមនឹងការកាត់ទោសជាប់គុក
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៥ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


