ព័ត៌មានអន្ដរជាតិ
ហ្វីលីពីននិងឥណ្ឌូណេស៊ីប្រកាសអាសន្នរលកយក្សស៊ូណាមិ ក្រោយរញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័រ វាយប្រហារកោះ Mindanao
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែ តុលា មានការព្រមានពីរលកយក្សស៊ូណាមិក្នុងប្រទេសហ្វីលីពីននិងឥណ្ឌូណេស៊ី បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័រ បានវាយប្រហារកោះ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន ខណៈទំហំនៃខូចខាតមិនទាន់ដឹងនៅឡើយ។

បើតាមមជ្ឈមណ្ឌលរញ្ជួយដីអឺរ៉ុប-មេឌីទែរ៉ាណេ (EMSC) រញ្ជួយដីនេះបានកើតឡើងក្នុងជម្រៅ ៦២ គីឡូម៉ែត្រ ដោយអង្រួនតំបន់ឆ្នេរ និងដីគោកនៅទូទាំងកោះMindanao។ លើសពីនេះមជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិប៉ាស៊ីហ្វិក (PTWC) បានព្រមានអំពីរលកយក្សស៊ូណាមិដ៏មានគ្រោះថ្នាក់ អាចកើតមានក្នុងចម្ងាយ ៣០០ គីឡូម៉ែត្រពីចំណុចកណ្តាល ដែលនាំឲ្យប្រទេសឥណ្ឌូណេស៊ីចេញការព្រមានពីរលកយក្សស៊ូណាមិដែរ។
អាជ្ញាធរក្នុងតំបន់បានជំរុញអ្នកស្រុកនៅក្នុងទីក្រុងឆ្នេរសមុទ្រជម្លៀសទៅកាន់ទីទួលខ្ពស់សុវត្ថិភាពជាបន្ទាន់ ជាពិសេសតំបន់ដែលរងការរញ្ជួយដូចជានៅក្នុងទីក្រុង Davao, Surigao del Sur និង Agusan del Norte។ នៅជិតតំបន់រងផលប៉ះពាល់ ក៏មានការដាច់ចរន្តអគ្គិសនី និងការរអាក់រអួលសេវាទំនាក់ទំនងត្រូវបានរាយការណ៍ផងដែរ។
វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន (PHIVOLCS) កំពុងធ្វើការវាយតម្លៃដើម្បីកំណត់ចំនួនអ្នកស្លាប់ និងការខូចខាត ខណៈរញ្ជួយដីនេះទើបបតែកើតឡើងភ្លាមៗមិនទាន់វាយតម្លៃបានភ្លាមទេ។

គួរបញ្ជាក់ថាប្រទេសហ្វីលីពីនទើបតែរងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិត ៦.៩រ៉ិចទ័រ នៅខេត្ត Cebu ភាគកណ្តាលប្រទេស កាលពីល្ងាចថ្ងៃទី៣០ ខែកញ្ញា បណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ និងសម្លាប់មនុស្សយ៉ាងហោចណាស់ ៧២នាក់៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


