ព័ត៌មានអន្ដរជាតិ
ភ្លៀងធ្លាក់យ៉ាងគំហុកសម្លាប់មនុស្ស៤៤នាក់ និងបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរក្នុងប្រទេសម៉ិកស៊ិក
ភ្លៀងធ្លាក់ខ្លាំងបានបង្កជាគ្រោះមហន្តរាយទឹកជំនន់ និងបំណាក់នៅទូទាំងភាគកណ្តាល និងភាគខាងកើតប្រទេសម៉ិកស៊ិក ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៤នាក់ និងបំផ្លាញផ្ទះរាប់រយខ្នង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី១២ខែ តុលា។

រដ្ឋដែលរងគ្រោះខ្លាំងជាងគេគឺរដ្ឋ Hidalgo, Puebla, Queretaro និង Veracruz។ ក្នុងនោះ ទីក្រុងHuauchinango ក្នុងរដ្ឋ Puebla គឺជាទីក្រុងភ្នំដែលរងផលប៉ះពាល់ខ្លាំងបំផុត ជាពិសេសនៅតំបន់ជួរភ្នំ Sierra Madre Oriental។ អ្នកស្រុកនៅទីនោះបានពណ៌នាអំពីទិដ្ឋភាពដ៏រន្ធត់ ខណៈដែលទឹកទន្លេហក់ឡើងហូរចេញជាភក់ពេញតំបន់មួយរំពេច។ ផ្ទះរាប់សិបខ្នងនិងផ្លូវថ្នល់ត្រូវបំផ្លាញក្រោមទឹកជំនន់ភ្លាមៗ។

គ្រោះមហន្តរាយនេះបានធ្វើឱ្យសហគមន៍ជនបទដាច់ស្រយាលប្រហែល ១០០ រងគ្រោះដាច់ផ្លូវនិងដាច់ចរន្តអគ្គិសនី ដែលរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ ជាការឆ្លើយតបទាហានត្រូវបានដាក់ពង្រាយដើម្បីបោសសម្អាតកម្ទេចកម្ទី និងជួយប្រជាជនរងគ្រោះ។ រដ្ឋាភិបាលម៉ិកស៊ិកក៏បានប្រកាសអាសន្នក្នុងតំបន់ដែលរងគ្រោះ ខណៈប្រតិបត្តិការជួយសង្គ្រោះនៅតែបន្តចំពេលមានការភ័យខ្លាចថានឹងមានភ្លៀងធ្លាក់បន្ថែមទៀត និងបំណាក់ដីនៅប៉ុន្មានថ្ងៃខាងមុខ។

បើតាមអ្នកជំនាញអាកាសធាតុបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងនេះបណ្តាលមកពីការប្រែប្រួលអាកាសធាតុតាមរដូវ។ ខ្យល់ក្តៅ និងសំណើមពីឈូងសមុទ្រម៉ិកស៊ិកបានហក់មកប៉ះភ្នំ Sierra Madre បង្កើតជាពពកក្រាស់ និងភ្លៀងធ្លាក់ខ្លាំង។ ជាមួយគ្នានេះម៉ិកស៊ិកក៏បានឃើញថាមានភ្លៀងធ្លាក់ខ្លាំងបំផុតរបស់ខ្លួនក្នុងប៉ុន្មានទសវត្សរ៍នេះ ហើយឆ្នាំ២០២៥ គឺជាឆ្នាំសើមបំផុតដែលប្រទេសនេះមិនធា្លប់ជួបប្រទះ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


