ព័ត៌មានអន្ដរជាតិ
កូឡុំប៊ី កោះហៅឯកអគ្គរដ្ឋទូតអាមេរិកមកវិញ បន្ទាប់ពី ត្រាំ គំរាមយកពន្ធបន្ថែម
ប្រទេសកូឡុំប៊ីបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅសហរដ្ឋអាមេរិកឡើងវិញ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានគម្រាមដាក់ពន្ធថ្មី និងបញ្ឈប់ជំនួយហិរញ្ញវត្ថុ ខណៈដែលបានចោទប្រកាន់ប្រធានាធិបតីកូឡុំប៊ីលោក Gustavo Petro ថាជា «មេដឹកនាំគ្រឿងញៀនខុសច្បាប់»។

ចំណាត់ការការទូតនេះត្រូវបានបញ្ជាក់ដោយក្រសួងការបរទេសរបស់ប្រទេសកូឡុំប៊ី ដោយឯកអគ្គរដ្ឋទូត Daniel Garcia-Pena ត្រូវបានកោះហៅឲ្យត្រឡប់ទៅទីក្រុង Bogota វិញដើម្បីធ្វើការពិគ្រោះយោបល់។ ជម្លោះនេះកើតចេញពីការវាយប្រហាររបស់យោធាអាមេរិកលើទូកនៅតំបន់ការាបៀនដោយចោទថាបានដឹកជញ្ជូនគ្រឿងញៀន។ប្រតិបត្តិការរបស់អាមេរិកនេះបានសម្លាប់មនុស្សរាប់សិបនាក់ ហើយរងការរិះគន់ពីប្រធានាធិបតីកូឡុំប៊ីនិងក្រុមសិទ្ធិមនុស្ស។
លោក ត្រាំ បានប្រកាសផែនការដំឡើងពន្ធលើទំនិញរបស់ប្រទេសកូឡុំប៊ី និងកាត់បន្ថយជំនួយរបស់សហរដ្ឋអាមេរិកខណៈប្រទេសកូឡុំប៊ី ដែលធ្លាប់ជាប្រទេសទទួលជំនួយកំពូលរបស់សហរដ្ឋអាមេរិកមើលឃើញថា ជំនួយរបស់ខ្លួនភាគច្រើនត្រូវបានកាត់បន្ថយនៅឆ្នាំនេះ បន្ទាប់ពីបិទប្រតិបត្តិការរបស់ USAID ។

ទោះយ៉ាងណាកូឡុំប៊ី ថាសម្ដីត្រាំជាការប្រមាថ ហើយនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែអាក្រក់ទៅៗ ដោយប្រធានាធិបតីកូឡុំប៊ី បានរិះគន់ការវាយប្រហារតាមអាកាសនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក សម្លាប់ជនស៊ីវិលបីនាក់ ដែលពួកគេសុទ្ធតែគ្មានកំហុស និងមិនមែនជាសមាជិកនៃក្រុមឧទ្ទាម ដូចដែលសហរដ្ឋអាមេរិកបានអះអាងនោះទេ។ លោកក៏បានឆ្លើយតបទៅនឹង ត្រាំ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយហៅត្រាំថា «ឈ្លើយ និងល្ងង់» ហើយថាលោកមិនមានទំនាក់ទំនងជាមួយការជួញដូរគ្រឿងញៀនដូចត្រាំចោទនោះទេ។
គួរបញ្ជាក់ថាភាពតានតឹងបានប៉ះពាល់ដល់ទីផ្សាររួចហើយ ដោយប្រាក់ប៉េសូរបស់ប្រទេសកូឡុំប៊ីបានធ្លាក់ចុះ ១.២៨% កាលពីថ្ងៃចន្ទដល់ ៣,៨៨៣ ក្នុងមួយដុល្លារអាមេរិក។ សហរដ្ឋអាមេរិកនៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសកូឡុំប៊ី ដែលស្មើនឹង ៣៥% នៃការនាំចេញរបស់ខ្លួន និង ៧០% នៃការនាំចូលរបស់ខ្លួនភាគច្រើនជាទំនិញសំខាន់ៗមិនផលិតក្នុងស្រុក។
រដ្ឋាភិបាលរបស់ប្រទេសកូឡុំប៊ីបានប្តេជ្ញាប្រមូលផ្តុំការគាំទ្រអន្តរជាតិចំពោះឯករាជ្យភាពរបស់ខ្លួនចំពេលមានភាពតានតឹងផ្នែកនយោបាយ និងសេដ្ឋកិច្ចដែលកំពុងកើនឡើងរវាងទីក្រុង Bogota និងវ៉ាស៊ីនតោន៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


