ព័ត៌មានអន្ដរជាតិ
ព្យុះ Fung-wong រំកិលដល់តៃវ៉ាន់ បង្កជាគ្រោះទឹកជំនន់ និងត្រូវជម្លៀសមនុស្សជាង៨០០០នាក់
តៃវ៉ាន់បានជម្លៀសមនុស្សជាង៨៣០០នាក់ ខណៈព្យុះទីហ្វុង Fung-wong បាននាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំង និងទឹកជំនន់យ៉ាងធ្ងន់ធ្ងរដល់ឆ្នេរភាគខាងកើតរបស់កោះកាលពីថ្ងៃអង្គារទី១១ខែវិច្ឆិកាឆ្នាំ២០២៥។

ខ្យល់ព្យុះដែលបានសម្លាប់មនុស្ស១៨នាក់នៅក្នុងប្រទេសហ្វីលីពីន បានបណ្តាលឲ្យមានទឹកជំនន់យ៉ាងខ្លាំងនៅតំបន់មួយចំនួននៃទីក្រុង Yilan ជាកន្លែងដែលទាហានត្រូវបានដាក់ពង្រាយ ដើម្បីជួយសង្គ្រោះអ្នកស្រុកដែលជាប់គាំង។
នៅក្នុងបទសម្ភាសន៍ជាមួយរ៉យទ័រ អ្នកនេសាទម្នាក់ឈ្មោះ Hung Chun-yi មកពីទីក្រុងកំពង់ផែ Suao ភាគខាងកើត បានរៀបរាប់ថា «ទឹកបានចូលមកយ៉ាងលឿន។ ភ្លៀងធ្លាក់ខ្លាំងពេក ហើយលឿនពេក ប្រព័ន្ធលូមិនអាចទប់ជាប់»។
អាជ្ញាធរបានរាយការណ៍ថា មនុស្សយ៉ាងតិច៥១នាក់បានរងរបួស។ អាជីវកម្ម និងសាលារៀនត្រូវបានបិទនៅទូទាំងភាគខាងត្បូងកោះតៃវ៉ាន់ ដោយសារភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដី។
យោងតាមមន្ត្រីឧតុនិយម ទីប្រជុំជន Dongshan របស់តំបន់ Yilan បានកត់ត្រាទឹកភ្លៀងជិត៨០០មិល្លិម៉ែត្រកាលពីថ្ងៃអង្គារ។
រដ្ឋបាលអាកាសធាតុកណ្តាល បាននិយាយថា ខ្យល់ព្យុះ Fung-wong ត្រូវបានគេរំពឹងថានឹងរំកិលកាត់ចុងភាគខាងត្បូងនៃកោះតៃវ៉ាន់ មុនពេលផ្លាស់ទីចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនៅរសៀលថ្ងៃពុធនេះ។
នៅតំបន់ Hualien ក្បែរនោះ ដែលបានរងគ្រោះទឹកជំនន់ដ៏អាក្រក់ពីព្យុះទីហ្វុងក្នុងខែកញ្ញា អ្នកស្រុកជាង៣០០០នាក់ត្រូវបានផ្លាស់ទៅទីកន្លែងសុវត្ថិភាពដើម្បីជាការប្រុងប្រយ័ត្ន។
ទីក្រុងភាគខាងជើងនៃ Hsinchu ដែលជាទីតាំងរបស់ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោក TSMC មិនត្រូវបានរំពឹងថានឹងរងផលប៉ះពាល់នោះទេ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


