ព័ត៌មានអន្ដរជាតិ
ក្រោយជោគជ័យជាមួយការចាក់វ៉ាក់សាំង អ៊ីស្រាអែល លែងតម្រូវឲ្យប្រជាជនពាក់ម៉ាសពេលចេញក្រៅ ចាប់ពីថ្ងៃនេះទៅ
បន្ទាប់ពីទទួលបានជោគជ័យជាមួយការចាក់វ៉ាក់សាំង និងស្របពេលមានការធ្លាក់ចុះនៃអត្រាឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសអ៊ីស្រាអែល ក្រសួងសុខាភិបាលរបស់ប្រទេសនេះ បានលុបចោលនូវតម្រូវការពាក់ម៉ាសនៅតាមទីតាំងបើកចំហ ដោយចាប់ផ្តើមពីថ្ងៃអាទិត្យនេះទៅ។

ក្រសួងបាននិយាយកាលពីថ្ងៃសៅរ៍ថា “ដោយមើលឃើញពីតួលេខបន្តមានកម្រិតទាបនៅទូទាំងប្រទេស រដ្ឋមន្ត្រីសុខាភិបាល លោកសាស្រ្តាចារ្យ Hezi Levy បានធ្វើវិសោធនកម្មបទបញ្ជាសុខភាពសាធារណៈ ដូច្នេះមិនចាំបាច់មានកាតព្វកិច្ចពាក់ម៉ាសនៅតាមទីតាំងបើកចំហទេ ដោយចាប់ផ្តើមពីថ្ងៃទី១៨ខែមេសានេះទៅ”។

ការសម្រេចនេះបានកើតឡើងស្របពេលដែលការស្លាប់ដោយសារជំងឺកូវីដ-១៩នៅទូទាំងពិភពលោក បានកើនលើស៣លានកាលពីថ្ងៃសៅរ៍។ គិតត្រឹមម៉ោង៧:៣០នាទីព្រឹក (ម៉ោងនៅកម្ពុជា) ចំនួនករណីសរុបលើសកលលោកបានឈានដល់១៤១,២៩៤,៨៨០ករណី។
យោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានឲ្យដឹងថា អ៊ីស្រាអែលបានចាប់ផ្តើមចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនប្រឆាំងនឹងជំងឺកូវីដ-១៩ កាលពីថ្ងៃទី២០ខែធ្នូឆ្នាំមុន ហើយខ្លួនជាប្រទេសធ្វើយុទ្ធនាការចាក់វ៉ាក់សាំងលឿនបំផុតមួយនៅលើពិភពលោក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Yahoo
ចុចអាន៖ វីរុសកូវីដ-១៩បំប្លែងខ្លួនឥណ្ឌា ទោះវ៉ាក់សាំងក៏មិនអាចទប់ទល់បាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


