ព័ត៌មានអន្ដរជាតិ
Zelenskyy សុខចិត្តមិនចូលណាតូ ឲ្យតែប្រទេសលោកខាងលិច ធានាសន្តិសុខដល់ អ៊ុយក្រែន
សមាជិកភាពរបស់អ៊ុយក្រែនក្នុងអង្គការណាតូ គឺជាអ្វីដែលរុស្ស៊ីអះអាងថាជាឫសគល់មួយ ដែលឈានដល់ការផ្ទុះសង្គ្រាម ហើយរយៈពេលប៉ុន្មានឆ្នាំមកនេះ ទីក្រុងកៀវនៅតែចិញ្ចឹមចិត្តមិនបោះបង់ចោលមហិច្ឆតានេះឡើយ។

យ៉ាងណា តាមការផ្សាយរបស់ Guardian កាលពីថ្ងៃអាទិត្យទី១៤ខែធ្នូឆ្នាំ២០២៥ ក្នុងជំនួបជាមួយប្រេសិតអាមេរិក, ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានបង្ហើបថា អ៊ុយក្រែន សុខចិត្តឈប់ប៉ងប្រាថ្នាចូលណាតូ ឲ្យតែ លោកខាងលិច ផ្តល់ការធានាសន្តិសុខ ដល់ប្រទេសរបស់លោក។
ឆ្លើយប្រាប់អ្នកសារព័ត៌មានក្រោយជំនួបពិភាក្សារយៈពេល៥ម៉ោង ជាមួយលោក Steve Witkoff ដែលធ្វើឡើងនៅទីក្រុងបែរឡាំងប្រទេសអាល្លឺម៉ង់ជាមួយលោក, លោក Zelenskyy ប្រាប់ថា៖ «តាំងពីដំបូងមក បំណងប្រាថ្នារបស់អ៊ុយក្រែនគឺចង់ចូលណាតូណាស់ ព្រោះនេះគឺជាការធានាសន្តិសុខយ៉ាងពិតប្រាកដ។ យ៉ាងណា ដៃគូមួយចំនួនមកពីសហរដ្ឋអាមេរិកនិងអឺរ៉ុប មិនគាំទ្រទិសដៅនេះទេ។ ដូច្នេះហើយ បច្ចុប្បន្ន ការធានាសន្តិសុខទ្វេភាគីរវាងអ៊ុយក្រែននិងសហរដ្ឋអាមេរិក ដូចការធានាក្រោមមាត្រា៥របស់ណាតូ និងការធានាសន្តិសុខពីសហការីអឺរ៉ុបក៏ដូចជាប្រទេសដទៃទៀត រួមមានកាណាដានិងជប៉ុន គឺជា ឱកាសមួយដើម្បីទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ីមួយលើកទៀត»។

ស្របពេលជាមួយគ្នានោះ ប្រេសិតអាមេរិក Witkoff ក៏និយាយដែរថា ជំនួបជាមួយលោក Zelenskyy គឺទទួលបានផ្លែផ្កាគួរឲ្យកត់សម្គាល់។
សូមជម្រាបថា រឿងអ៊ុយក្រែនចូលណាតូ ត្រូវបានរុស្ស៊ីព្រមានរួចមកហើយថា ខ្លួននៅតែមិនអាចទទួលយកបាន ហើយទ្វីបអឺរ៉ុប នឹងកើតមហន្តរាយ បើរឿងនេះកើតឡើងមែន។

អ្នកនាំពាក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova ធ្លាប់លើកឡើងថា ទីក្រុងមូស្គូ មិនអាចទទួលយកសមាជិកភាពណាតូរបស់អ៊ុយក្រែនបានឡើយ ព្រោះវានឹងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខរបស់រុស្ស៊ី ហើយអាចបង្កឲ្យមានផលវិបាកដ៏មហន្តរាយសម្រាប់ទ្វីបអឺរ៉ុបទាំងមូល។
លោកស្រីបន្ថែមថា អ៊ុយក្រែនគួរតែបំភ្លេចសន្យាអំឡុងកិច្ចប្រជុំកំពូលណាតូនៅទីក្រុងប៊ុយការ៉េស នៃប្រទេសរ៉ូម៉ានី ក្នុងឆ្នាំ២០០៨ទៅ ដែលកាលនោះទីក្រុង កៀវ ត្រូវគេសន្យាឲ្យខ្លួនចូលក្នុងសម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិកមួយនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


