Connect with us

ព័ត៌មានអន្ដរជាតិ

ម្ចាស់មកុដ Miss World ស្រែកសុំសន្តិភាពរវាងប្រទេសទាំងពីរ តែត្រូវថៃគ្នាឯងព្រួតថាឲ្យយ៉ាងចាស់ដៃ

បានផុស

នៅ

ការអំពាវនាវស្រែករកសន្តិភាពដ៏កម្រមួយពីម្ចាស់មកុដបវរកញ្ញាពិភពលោក Miss World ឆ្នាំ២០២៥ បានបង្កឲ្យមានការជជែកវែកញែកយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គមថៃ ក្នុងពេលដែលជាតិនិយមប្រទេសនេះកាន់តែកើនឡើង និងការប៉ះទង្គិចគ្នាដ៏សាហាវនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃនៅតែបន្តអូសបន្លាយ។

រូបភាព៖Global TPN
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការកត់សម្គាល់នេះត្រូវបានធ្វើឡើង ដោយបវរកញ្ញាពិភពលោកឆ្នាំ ២០២៥ នាង Opal Suchata នៅពេលដែលបវរកញ្ញារទទួលយកពានរង្វាន់សមិទ្ធផលភាពជាអ្នកដឹកនាំសកលនៅឯកិច្ចប្រជុំកំពូលភាពជាអ្នកដឹកនាំសកល (GLS) ឆ្នាំ ២០២៥ នៅទីក្រុងបាងកកកាលពីថ្ងៃអាទិត្យទី១៤ធ្នូ។

សុន្ទរកថារបស់បវរកញ្ញាសម្រស់ថៃរូបនេះ បានជំរុញឲ្យមេដឹកនាំប្រទែសថៃ ជ្រើសរើសសន្តិភាពជាជាងសង្គ្រាម និង មនុស្សជាតិជាជាងផលប្រយោជន៍ ដែលជាសារមួយដែលរំជួលចិត្តភ្លាមៗជាមួយអ្នកតស៊ូមតិសន្តិភាព ប៉ុន្តែបានទាក់ទាញការរិះគន់យ៉ាងខ្លាំង ពីអ្នកដែលផ្តល់អាទិភាពដល់ការការពារយោធាក្នុងអំឡុងពេលស្ថានភាពព្រំដែនដ៏តានតឹង។

សុន្ទរកថារបស់ Opal ដែលត្រូវបានចែករំលែកយ៉ាងទូលំទូលាយដោយទំព័រហ្វេសប៊ុកដ៏ពេញនិយម Miss Boonrawd ដោយនៅក្នុងសារនោះបញ្ចាក់ថា៖ «ជម្រើសដែលយើងធ្វើនៅថ្ងៃនេះនឹងកំណត់ជីវិតរបស់មនុស្សជំនាន់ក្រោយៗទៀត។ ការផ្លាស់ប្តូរក្តីសង្ឃឹម និងចក្ខុវិស័យទៅជាវឌ្ឍនភាពនៅក្នុងពិភពពិតគឺការរួបរួមគ្នាក្នុងសកម្មភាព។ ឯកភាពក្នុងសកម្មភាពគឺការជ្រើសរើសសន្តិភាពជាជាងសង្គ្រាម។ ការជ្រើសរើសកិច្ចសហប្រតិបត្តិការជាជាងជម្លោះ។ ការជ្រើសរើសមនុស្សជាជាងជ័យជំនះ និងកសាងស្ពានដែលបាត់បង់ធ្លាប់មាន និងដាក់មនុស្សជាតិឲ្យខ្ពស់ជាងផលប្រយោជន៍»។

ទោះជាយ៉ាងណាក៏ដោយ អ្នកអត្ថាធិប្បាយជនជាតិថៃជាច្រើនបានជំទាស់នឹងភាពជាក់ស្តែងនៃការអង្វរសន្តិភាពរបស់ម្ចាស់មកុដ Miss World ដោយអ្នកប្រើប្រាស់បណ្ដាញសង្គមសុទ្ធតែនិយាយថាដូចៗគ្នា ប្រទេសកម្ពុជាគួរតែឈប់មុន និងបានធ្វើការចោទមកភាគីខ្មែរថា ជាអ្នកចង្អុលកាំភ្លើងទៅកាន់ជនស៊ីវិល និងដាក់មីនផ្ដាច់ជើងទាហានពួកគេ។

ចំណែកអ្នកប្រើប្រាស់ឯទៀតបានជំទាស់បន្ថែមទៀតថា៖ «បើដូច្នោះ សូមផ្តល់ដំណោះស្រាយជាក់ស្តែងមួយ តើគួរធ្វើអ្វី? តើយើងចរចាជាមួយកម្ពុជាដោយរបៀបណា? សូមផ្តល់ចម្លើយពិភពលោកពិត មិនមែនការស្រមើស្រមៃ មិនមែនភាពរ៉ូមែនទិកទេ»។

ដើម្បីឆ្លើយតបទៅនឹងអ្នករិះគន់ ទំព័រ Boonrawd ដដែលបានអះអាងថា ការអំពាវនាវឲ្យមានសន្តិភាពមិនមែនជាសញ្ញានៃភាពទន់ខ្សោយ ឬកង្វះស្នេហាជាតិនោះទេ ប៉ុន្តែជា «ភាពក្លាហានក្នុងការបញ្ឈប់វដ្តនៃការស្អប់» ដើម្បីរក្សាជីវិត សេដ្ឋកិច្ច និងទំនាក់ទំនងរយៈពេលវែង។

ទំព័រនេះបានសរសេរទៀតថា វានឹងមិនត្រូវបានចប់សព្វគ្រប់តាមរយៈសង្គ្រាមអូសបន្លាយជាច្រើនឆ្នាំ ការបាត់បង់សមាជិកបងប្អូនតាមព្រំដែន និងថវិកាយោធាដ៏ច្រើនសន្ធឹកសន្ធាប់នោះទេ។ សូមគិតអំពីប្រជាជននៅតាមព្រំដែន ជនជាតិថៃដែលរស់នៅកម្ពុជា ទាហានដែលបាត់បង់ និស្សិត និងប្រជាជនស្លូតត្រង់។ល។ ការជ្រើសរើសមនុស្សជាតិជាជាងការស្អប់ ការជ្រើសរើសសន្តិភាពជាជាងសង្គ្រាម គឺជារឿងសំខាន់បំផុតដែលត្រូវធ្វើ។ ក្នុងរយៈពេល ១០ ឬ ២០ ឆ្នាំខាងមុខ មនុស្សនាពេលអនាគតនឹងងាកមើលទៅក្រោយ ហើយកោតសរសើរ និងមានមោទនភាពចំពោះពាក្យសម្ដីរបស់បវរកញ្ញា Opal ជាក់ជាមិនខានឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ

បវរកញ្ញា ឡាវ អះអាងថា ត្បូងមរកតមានដើមកំណើតពី កម្ពុជា ខណៈថៃឡាំប៉ាថា ផ្ទុយប្រវត្តិសាស្ត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម