ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ចេញក្រឹត្យចាត់ថ្នាក់ ថ្នាំ Fentanyl ជាអាវុធមហាប្រល័យ
ថ្នាំហេ្វនថានីល [Fentanyl] ជាឱសថខុសច្បាប់ និងជាសារធាតុគីមីដំបូងគេដែលគ្រោះថ្នាក់ខ្លាំង ហើយប៉ះពាល់ដល់អ្នកប្រើប្រាស់ បើទោះបីជាមិនទាន់មានការស្រាវជ្រាវច្បាស់លាស់ភ្លាមៗ អំពីឥទ្ធិពលជាក់ស្តែងរបស់វាដែលអាចមានក៏ដោយ។ នេះបើយោងតាមការថ្លែងរបស់់ប្រធានាធិបតីអាមេរិក លោក ដូ ណាល់ត្រាំ ដែលបានចុះហត្ថលេខាកាលពីថ្ងៃចន្ទលើក្រឹត្យប្រធានាធិបតី មុនបញ្ជាក់ថា «វាជាឱសថគ្រោះថ្នាក់»។

លោកបន្តទៀតថា៖«ថ្ងៃនេះខ្ញុំកំពុងបោះជំហានមួយបន្ថែមទៀត ដើម្បីការពារប្រជាជនអាមេរិក ពីការវាយប្រហារនៃការហូរចូលនៃថ្នាំ ហ្វេនថានីល [fentanyl] ដ៏ច្រើនលើសលុបចូលមកក្នុងប្រទេសរបស់យើង ហើយនេះជាបទបញ្ជាប្រតិបត្តិការជាប្រវត្តិសាស្ត្រ ដែលហាមមិនឱ្យនាំចូលបាន»។
លោកបាននិយាយនៅក្នុងការិយាល័យប្រធានាធិបតីនៅទីក្រុងញូវយ៉ក ដោយបន្ថែមថា៖«គ្មានអ្វីដែលយើងធ្វើមិនបាននោះទេ»។
ការប្រកាសនេះបានធ្វើឡើងនៅពេលដែលលោកកំពុងផ្តល់មេដាយកិត្តិយសដល់សមាជិកម្នាក់នៃរដ្ឋបាលសហរដ្ឋអាមេរិករបស់លោកដែលធ្វើឡើងក្នុងឱកាសសំខាន់មួយ ដែលធ្វើឡើងសម្រាប់អ្នកដែលមានតួនាទីការពារព្រំដែនអាមេរិក។
ច្បាប់របស់សហរដ្ឋអាមេរិកបានកំណត់រួចហើយថា វាជាបទល្មើសឧក្រិដ្ឋក្នុងការប្រើប្រាស់ស្រាប់ទៅហើយ ការគំរាមកំហែងឬការប៉ុនប៉ងប្រើប្រាស់ប្រៀបដូចជាអាវុធមហាប្រល័យដែរ ដែលជាបទល្មើសដែលអាចមានទោសប្រហារជីវិត អាស្រ័យលើកាលៈទេសៈជាក់ស្តែង។ ច្បាប់នេះក៏មានន័យថា ជាអាវុធមហាប្រល័យរ ដូចជាអាវុធណាមួយដែលពាក់ព័ន្ធនឹងភ្នាក់ងារជីវសាស្ត្រ និងជាតិពុលជាដើម។
បទបញ្ជានេះបានចាត់ទុកថា ការផលិត និងចែកចាយឱសថ ហេ្វនថានីល ជាការគំរាមកំហែងដល់សន្តិសុខជាតិ។
ក្នុងបទបញ្ជានោះបានលើកឡើងទៀតថា៖ «សម្រាប់ការផលិត និងលក់ថ្នាំហេ្វនថានីល ដោយភេរវករបរទេស និងក្រុមជួញដូរដែលផ្តល់មូលនិធិដល់ប្រតិបត្តិការរបស់អង្គភាពរបស់ខ្លួន រួមមានការធ្វើឃាត អំពើភេរវកម្ម និងការបះបោរនៅជុំវិញពិភពលោក។ វាជាការអនុញ្ញាតឱ្យអង្គភាពទាំងនោះបំផ្លាញសន្តិសុខក្នុងតំបន់ និងសុខុមាលភាពរបស់ប្រទេសជាតិទាំងមូល»។
ណឺ មិនា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


