ព័ត៌មានអន្ដរជាតិ
សង្គមថៃរងភាពបែកបាក់ ព្រោះតែការផ្សាយគ្មានការពិត និងលម្អៀងតាមនិន្នាការនយោបាយ
ក្រោយពីការផ្សព្វផ្សាយលទ្ធផលនៃការស្ទង់មតិលើប្រជាប្រិយភាពរបស់បេក្ខជននាយករដ្ឋមន្ត្រីរបស់ប្រទេសថៃដោយប្រភពផ្សេងៗគ្នា ដោយបង្ហាញពីនិន្នាការផ្សេងៗគ្នាតាមបេក្ខជននិមួយៗនោះ អ្នកសារព័ត៌មានជើងចាស់របស់ប្រទេសថៃ មើលឃើញថា សង្គមថៃកាន់តែមានការបែកបាក់។

ការបង្ហាញពីការបែកបាក់ចាប់ពីអ្នកនយោបាយរហូតដល់ប្រជាជនថៃ នៅពេលដែលសារព័ត៌មាននៃប្រទេសថៃនាពេលនេះបានប្រឹងប្រែងផ្សព្វផ្សាយនៃលទ្ធផលស្ទង់មតិដែលបង្ហាញឲ្យឃើញពីប្រជាប្រិយភាពនៃបេក្ខជននាយករដ្ឋមន្ត្រី នៃបក្សនយោបាយតំណាងឲ្យក្រុមរៀងៗខ្លួន។
លោក Pravit Rojanaphruk អ្នកសារព័ត៌មានដ៏មានបទពិសោធន៍យូរឆ្នាំ បានមើលឃើញថា សង្គមថៃកាន់តែមានការបែងចែកឬថា បែកបាក់កាន់តែខ្លាំងក្នុងពេលនេះ ដោយគ្មានឃើញការបង្ហាញជាសារអព្យាក្រឹត្យដែលគួរជាទីទុកចិត្តបានឡើយ។
លោក Pravit Rojanaphruk បានបង្ហោះសារនៅក្នុងបណ្តាញសង្គមរបស់លោក មានខ្លឹមសារថា នៅក្នុងពិភពនៃការស្ទង់មតិព័ត៌មានសំខាន់ៗរបស់ប្រព័ន្ធផ្សព្វផ្សាយអភិរក្សនិយម លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) នាំមុខឆ្ងាយណាស់ ខណៈដែលបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជន លោក លោក ណាតថាភុង រឿងបញ្ញាវុត (Natthaphong Ruengpanyawut) នៅពីក្រោយឆ្ងាយណាស់នៅក្នុងចំណាត់ថ្នាក់ទីបួន ដោយចំណាត់ថ្នាក់ប្រជាប្រិយភាពទាបជាងលោក Abhisit Vejjajiva។
លោក សរសេរថា៖«នេះឆ្លុះបញ្ចាំងពីរបៀបដែលសង្គមថៃបានបែកបាក់គ្នាយ៉ាងច្បាស់»។
ប្រព័ន្ធផ្សព្វផ្សាយត្រូវបានគេមើលឃើញថាមាន «ពណ៌» នយោបាយ ហើយគណបក្សនយោបាយ ឬអ្នកនយោបាយដែលមានពណ៌ដូចគ្នា មានទំនោរទទួលបានប្រជាប្រិយភាពខ្ពស់ជាង នៅពេលដែលការស្ទង់មតិក្រៅផ្លូវការត្រូវបានធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយទាំងនោះ។
លទ្ធផលនៃការការស្ទង់មតិថ្មីមួយទាក់ទិនការបោះឆ្នោតក្នុងប្រទេសថៃ ដែលធ្វើឡើងដោយវិទ្យាស្ថានជាតិរដ្ឋបាលអភិវឌ្ឍន៍ជាតិ (National Institute of Development Administration (NIDA)) ដែលផ្សព្វផ្សាយកាលថ្ងៃទី១១ខែមករាដែរនោះ បានរកឃើញថា ប្រធានគណបក្សប្រជាជនថៃ និងជាបេក្ខជននាយករដ្ឋមន្ត្រី លោក ណាតថាភុង រឿងបញ្ញាវុត បាននាំមុខគេក្នុងការគាំទ្រពីអ្នកបោះឆ្នោត។

ការស្ទង់មតិ ដែលធ្វើឡើងទូទាំងប្រទេសចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨ខែមករា ក្នុងចំណោមអ្នកឆ្លើយតបចំនួន ២៥០០នាក់ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ បានរកឃើញថា ២៤.៧៦% គាំទ្រលោក ណាតថាភុង ជានាយករដ្ឋមន្ត្រីដែលពួកគេពេញចិត្ត ប្រសិនបើការបោះឆ្នោតត្រូវបានធ្វើឡើងនៅថ្ងៃនេះ។
លទ្ធផលនោះក៏បានបង្ហាញដែរថា លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) មកពីគណបក្ស Bhumjaithai ឈរនៅលំដាប់លេខរៀងទី២ ដែលមានការគាំទ្រ ២០.៨៤% ខណៈដែលតួលេខមិនទាន់មានការសម្រេចចិត្តស្តិតនៅលំដាប់លេខរៀងទី៣ គឺ ១៤.១២% ដោយនិយាយថា ពួកគេមិនទាន់រកឃើញបេក្ខជនសមរម្យនៅឡើយទេ។
អតីតនាយករដ្ឋមន្ត្រី លោក Abhisit Vejjajiva ជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងសំឡេង ១២.១២% បន្ទាប់មកគឺលោក Yodchanan Wongsawat មកពីគណបក្ស Pheu Thai ក្នុងសំឡេង ៩.៦៤%៕ យោងការចេញផ្សាយរបស់ Thai Enquirer៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


