ព័ត៌មានអន្ដរជាតិ
សេវាអ៊ីនធឺណិតនៅអ៊ីរ៉ង់ អាចនឹងត្រូវតភ្ជាប់ឡើងវិញក្នុងពេលឆាប់ៗ ក្រោយបាតុកម្មថមថយ
អាជ្ញាធរអ៊ីរ៉ង់អាចនឹងបញ្ឈប់ការកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណិតទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីការបង្ក្រាបយ៉ាងចាស់ដៃទៅលើបាតុកម្មដែលត្រូវបានចាត់ទុកថាជាអស្ថិរភាពក្នុងស្រុកដ៏អាក្រក់បំផុត ចាប់តាំងពីបដិវត្តន៍អ៊ីស្លាមឆ្នាំ១៩៧៩។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោក Ebrahim Azizi ប្រធានគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសនៃសភាអ៊ីរ៉ង់ បានថ្លែងកាលពីថ្ងៃចន្ទទី១៩ខែមករាឆ្នាំ២០២៦ថា សេវាអ៊ីនធឺណិតនឹងត្រូវតភ្ជាប់ឡើងវិញ នៅពេលដែល«លក្ខខណ្ឌសន្តិសុខមានភាពសមស្រប»។ ការកាត់ផ្តាច់នេះ បានចាប់ផ្តើមតាំងពីថ្ងៃទី៨មករា ដើម្បីរារាំងព័ត៌មាន ខណៈដែលកងកម្លាំងសន្តិសុខប្រើប្រាស់អាវុធធុនធ្ងន់បង្ក្រាបបាតុករ ដែលបានងើបឡើងតាំងពីចុងខែធ្នូ ប្រឆាំងនឹងការធ្លាក់ចុះនៃតម្លៃប្រាក់ Rial និងបញ្ហាសេដ្ឋកិច្ច។
ទំហំនៃអំពើហិង្សាលើកនេះ ត្រូវបានគេរាយការណ៍ថាមានសភាពធ្ងន់ធ្ងរជាងបាតុកម្មនាពេលកន្លងមក។ មន្ត្រីអ៊ីរ៉ង់ម្នាក់បានប្រាប់ភ្នាក់ងារព័ត៌មានរ៉យទ័រថា ចំនួនអ្នកស្លាប់ដែលត្រូវបានបញ្ជាក់មានយ៉ាងហោចណាស់ ៥០០០នាក់ រួមទាំងកងកម្លាំងសន្តិសុខ ៥០០នាក់ផងដែរ ដោយការប៉ះទង្គិចខ្លាំងបំផុតបានកើតឡើងនៅក្នុងតំបន់ជនជាតិភាគតិច Kurdish នៅភាគពាយព្យ។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ឯករាជ្យបានបង្ហាញពីតួលេខខ្ពស់ជាងនេះ ដោយបណ្តាញអ្នកជំនាញវេជ្ជសាស្ត្រដកស្រង់ដោយកាសែត The Sunday Times បានប៉ាន់ប្រមាណថា មនុស្សរហូតដល់ ១៦ ៥០០នាក់អាចនឹងត្រូវបានសម្លាប់ និង ៣៣០ ០០០នាក់បានរងរបួស។ ក្រុមសិទ្ធិមនុស្សរួមទាំង HRANA បានកត់ត្រាពីករណី «ធ្វើឲ្យងងឹតភ្នែក» ទៅលើបាតុករ តាមរយៈការបាញ់គ្រាប់កាំភ្លើងខ្លី (pellets) ចំផ្ទៃមុខ និងទ្រូង។
ក្នុងព្រឹត្តិការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៀត កាលពីយប់ថ្ងៃអាទិត្យ ប៉ុស្តិ៍ទូរទស្សន៍រដ្ឋអ៊ីរ៉ង់មួយចំនួនត្រូវបានគេលួចចូលប្រព័ន្ធ (hack) ដោយចាក់ផ្សាយវីដេអូរបស់ព្រះអង្គម្ចាស់ Reza Pahlavi ដែលកំពុងនិរទេសខ្លួន និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីអំពាវនាវឲ្យប្រជាជនងើបបះបោរ។ ទោះបីជារដ្ឋាភិបាលអ៊ីរ៉ង់បន្តទម្លាក់កំហុសលើ «ក្រុមភេរវករអ៊ីស្រាអែល» និងសហរដ្ឋអាមេរិកថាជាអ្នកនៅពីក្រោយអំពើហិង្សានេះក៏ដោយ ក៏សហគមន៍អន្តរជាតិបានចេញមុខថ្កោលទោសយ៉ាងខ្លាំង។ ក្រុមប្រទេស G7 បានគំរាមដាក់ទណ្ឌកម្មថ្មី ហើយការអញ្ជើញអ៊ីរ៉ង់ឲ្យចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (Davos) ក៏ត្រូវបានលុបចោលផងដែរ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


