ព័ត៌មានអន្ដរជាតិ
ប្រជាជនកាណាដាជាច្រើនឈរលើការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី Mark Carney
ការវាយប្រហារពាក្យសំដីជាថ្មីពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើនាយករដ្ឋមន្ត្រីកាណាដា បានជំរុញឱ្យប្រជាជនកាណាដារួមគ្នាឈរពីក្រោយនាយករដ្ឋមន្ត្រី Mark Carney ដែលបដិសេធជាចំហចំពោះប្រទេសមហាអំណាចណាដែលប្រើប្រាស់សមាហរណកម្មសេដ្ឋកិច្ចជាអាវុធ និងពន្ធគយសម្រាប់ការដាក់សម្ពាធ។

បើតាមរ៉យទ័រ នៅក្នុងសុន្ទរកថាទៅកាន់មេដឹកនាំពិភពលោកពេលថ្មីៗនេះ លោក Carney បានលើកឡើងថា៖ «សណ្តាប់ធ្នាប់សកលដែលផ្អែកលើច្បាប់អន្តរជាតិបានបញ្ចប់ហើយ និងបានចង្អុលទៅប្រទេសកាណាដាជាឧទាហរណ៍អំពីរបៀបដែល មហាអំណាចថ្នាក់កណ្តាល អាចធ្វើសកម្មភាពរួមគ្នា ដើម្បីជៀសវាងការរងគ្រោះដោយការយាយីរបស់អាមេរិក»។
លោកបានលើកឡើងថា៖«នៅពេលដែលច្បាប់លែងការពារអ្នក នោះអ្នកត្រូវតែការពារខ្លួនឯង។ ចំណែកមហាអំណាចកណ្តាលត្រូវតែធ្វើសកម្មភាពរួមគ្នា បើមិនចង់ឱ្យប្រទេសនៅអឺរ៉ុបឈានដល់ការបែកបាក់សាមគ្គីភាព»។
មិនតែប៉ុណ្ណោះ លោក ត្រាំ បានតបតវិញថា៖«ប្រទេសកាណាដា រស់ដោយសារតែសហរដ្ឋអាមេរិកទេ។ ហើយ Carney គួរតែដឹងគុណចំពោះសហរដ្ឋអាមេរិក»។ លោកថ្លែងក្រុង Davos ទៅកាន់មនុស្សជាច្រើន ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីស។
ថ្លែងសុន្ទរកថានៅក្រុង Davos បានបង្ហាញពីដំណើរទស្សនកិច្ចក្រៅប្រទេសដ៏មានអត្ថន័យមួយសម្រាប់ លោក Carney ដោយឡែកកាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីកាណាដាបានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន និងស្វែងរកភាពជាដៃគូថ្មីនៅមជ្ឈិមបូព៌ាក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកផ្នែកសេដ្ឋកិច្ចដ៏លើសលប់ពីប្រទេសមហាអំណាចពីសហរដ្ឋអាមេរិក។
តែបើតាម លោក Laura Stephenson សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Western Ontario បានលើកឡើងថា៖«ប្រជាជនកាណាដានឹងមានអារម្មណ៍មោទនភាព ហើយពួកគេក៏ប្រហែលជាមានការព្រួយបារម្ភខ្លះដែរ ដោយសារតែនាយករដ្ឋមន្រ្តីរបស់យើងមានភាពមិនច្បាស់លាស់»។
លោកបានបន្ថែមទៀតថា៖ «លោក Carney កំពុងបង្ហាញភាពក្លាហានដោយនិយាយរឿងទាំងនេះជាសាធារណៈ ហើយប្រហែលជានឹងមានមោទនភាពក្នុងការទទួលស្វាគមន៍ជាសកល ចំពោះសុន្ទរកថារបស់គាត់ដែលមានភាពវិជ្ជមានច្រើន»។
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


