ព័ត៌មានអន្ដរជាតិ
ចិន ប្រកាសថា ខ្លួនមានថ្នាំព្យាបាលជំងឺ នីប៉ាហ៍
ប្រទេសចិនបានប្រកាសថា ខ្លួនមានថ្នាំព្យាបាលជំងឺនីប៉ាហ៍ ដែលពិភពលោក កំពុងបារម្ភនិងភ័យខ្លាចខ្លាំង ក្រោយការឆ្លងរាលដាលនៅប្រទេសឥណ្ឌា។

តាមការផ្សាយរបស់ South China Morning Post នៅថ្ងៃពុធទី២៨ខែមករាឆ្នាំ២០២៦, ថ្នាំនេះមានឈ្មោះ VV116 ជាប្រភេទថ្នាំលេបបង្កើតឡើងដោយវិទ្យាស្ថានរោគសាស្ត្រ Wuhan រួមជាមួយស្ថាប័នវិទ្យាសាស្ត្រចិនដទៃទៀតដូចជាវិទ្យាស្ថានឱសថសាស្ត្រស៊ាងហៃ Materia Medica និងក្រុមហ៊ុន Vigonvita Life Science Co.។
តាមពិតទៅ ដំបូងឡើយថ្នាំនេះ គឺត្រូវបានផលិតឡើងដើម្បីព្យាបាលជំងឺកូវីដ-១៩ ប៉ុណ្ណោះ ប៉ុន្តែក្រោយការធ្វើតេស្ត វាក៏បង្ហាញពីសមត្ថភាពខ្លាំងក្លា ដើម្បីប្រយុទ្ធជាមួយវីរុសនីប៉ាហ៍ផងដែរ ហើយអ្វីដែលពិសេស គឺវាមានប្រសិទ្ធភាពប្រឆាំងទាំងជាមួយវីរុសនីប៉ាហ៍ពូជម៉ាឡេស៊ីនិងពូជបង់ក្លាដែស ដែលគេស្គាល់ថាជាពូជកាចសាហាវ មានអត្រាមរណភាពខ្ពស់។

ក្នុងការធ្វើតេស្តមន្ទីរពិសោធន៍លើសត្វកណ្តុរដែលត្រូវបានចម្លងមេរោគក្នុងកម្រិតគ្រោះថ្នាក់ដល់ជីវិត, ការផ្ដល់ថ្នាំ VV116 តាមរយៈការលេបក្នុងកម្រិត ៤០០ មីលីក្រាម ក្នុងមួយគីឡូក្រាមនៃទម្ងន់ខ្លួន គឺបានបង្កើនអត្រារស់រានមានជីវិតរហូតដល់ ៦៦.៧%។ ការព្យាបាលនេះក៏បានកាត់បន្ថយចំនួនមេរោគយ៉ាងច្រើននៅក្នុងសរីរាង្គសំខាន់ៗ រួមមានសួត ស្បែក និងខួរក្បាលផងដែរ។
ស្របពេលជាមួយគ្នានោះ ក្រុមអ្នកស្រាវជ្រាវបានផ្តល់យោបល់ថា ថ្នាំ VV116 អាចប្រើប្រាស់ជាការព្យាបាលសម្រាប់ក្រុមមនុស្សដែលមានហានិភ័យខ្ពស់ដូចជាបុគ្គលិកសុខាភិបាល និងបុគ្គលិកមន្ទីរពិសោធន៍ ហើយក៏ជាជម្រើសឆ្លើយតបដែលមានស្រាប់ ក្នុងករណីផ្ទុះឡើងនៃវីរុសនីប៉ាហ៍នាពេលបច្ចុប្បន្ន និងទៅអនាគតផងដែរ។

បច្ចុប្បន្ននេះមិនមានឱសថ ឬវ៉ាក់សាំងជាក់លាក់ណាមួយសម្រាប់ការពារការឆ្លងវីរុសនីប៉ាហ៍ទេ ទាំងដែលជំងឺនេះ មានអត្រាមរណភាពចន្លោះពី៤០ទៅ៧៥%ឯណោះ។
យោងតាមក្រសួងសុខាភិបាលកម្ពុជា វីរុសនីប៉ាហ៍ ឆ្លងតាមរយៈ៖
- សត្វប្រចៀវស៊ីផ្លែឈើដែលមានវីរុស ហើយចម្លងវីរុសទៅសត្វជ្រូក សេះ ពពែ ចៀម ឆ្មា និងឆ្កែ រួចចម្លងមកមនុស្សតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយទឹកសរីរាង្គសត្វដូចជា នោមនៃសត្វទាំងនេះ ឈាម លាមកឬទឹក។
- ការទទួលទានផ្លែឈើ ឬ ទឹកផ្លែឈើ (ដូចជាទឹកត្នោត) ដែលមានទឹកនោម ឬទឹកមាត់សត្វ ប្រចៀវដែលមានផ្ទុកវីរុសនីប៉ាហ៍ចូលក្នុងនោះ។
- មនុស្សប៉ះពាល់ផ្ទាល់ជាមួយសត្វប្រចៀវស៊ីផ្លែឈើដែលមានវីរុសនីប៉ាហ៍
- ការប៉ះពាល់ផ្ទាល់ ឬតាមរយៈទឹកសរីរាង្គរបស់បុគ្គលមានផ្ទុកវីរុសនីប៉ាហ៍ ដូចជា ឈាម ទឹកនោម ទឹកមាត់ ទឹកសំបោរ ឬតំណក់ទឹកតូចៗចេញពីផ្លូវដង្ហើម ឬច្រមុះ ។
ចំពោះរោគសញ្ញារួមមាន៖
- បុគ្គលដែលឆ្លងវីរុសនីប៉ាហ៍ អាចគ្មានរោគសញ្ញា រហូតដល់មានជំងឺផ្លូវដង្ហើមស្រួចស្រាវ និង រលាកខួរក្បាលធ្ងន់ធ្ងរ ដូចជាហើមខួរក្បាល និងអាចស្លាប់។ រយៈពេលពីឆ្លងវីរុសនីប៉ាហ៍រហូត ដល់ចាប់ផ្តើមមានរោគសញ្ញា គឺ មានចន្លោះពី ៤ថ្ងៃ ទៅ ១៤ ថ្ងៃ តែអាចរហូតដល់ ៤៥ ថ្ងៃ រោគ សញ្ញារួមមានគ្រុនក្តៅ ឈឺក្បាល ក្អក ឈឺបំពង់ក ពិបាកដកដង្ហើម ក្អួត ឈឺសាច់ដុំ។ នៅពេល ដែលខួរក្បាលហើម ធ្វើឲ្យ វិលមុខ ងងុយដេក វិបត្តិស្មារតី ប្រកាច់ សន្លប់ក្នុងអំឡុង ២៤-៤៨ ម៉ោង ដែលជារោគសញ្ញាទាក់ទងនិងប្រព័ន្ធប្រសាទ។
- បុគ្គលដែលមានជំងឺរលាកខួរក្បាលស្រួចស្រាវ តែងមានផលវិបាកប្រព័ន្ធប្រសាទរយៈពេលយូរ បន្ទាប់ពីជាសះស្បើយ ក្នុងនោះ ២០% នៃអ្នកជំងឺមានជំងឺប្រកាច់ ហើយបុគ្គលមួយចំនួនតូចឈឺ ឡើងវិញ ឬវិវត្តន៍ទៅជាមានជំងឺរលាកខួរក្បាលជាថ្មី៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


