ព័ត៌មានអន្ដរជាតិ
ប៉ាឡេស្ទីន ឲ្យ UN ជួយបញ្ឈប់ឧក្រិដ្ឋកម្មសង្គ្រាមរបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ដោយអាណិតដល់ក្មេងៗដែលមិនដឹងអី
រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីនលោក Riyad al-Maliki កាលពីថ្ងៃចន្ទ បានជំរុញឲ្យអង្គការសហប្រជាជាតិ (UN) បញ្ឈប់ឧក្រិដ្ឋកម្មសង្គ្រាមរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាប្រឆាំងនឹងកុមារប៉ាឡេស្ទីន ។

នៅក្នុងសារមួយទៅកាន់លោកស្រី Virginia Gamba ប្រេសិតពិសេសរបស់ UN សម្រាប់កុមារ និងជម្លោះប្រដាប់អាវុធ លោក Maliki បាននិយាយថា ការវាយប្រហារយ៉ាងខ្លាំងក្លា និងអំពើហិង្សារបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សា បានបណ្តាលឲ្យកុមាររាប់សិបនាក់បានស្លាប់ ហើយកុមារប៉ាឡេស្ទីន មិនមានកន្លែងសុវត្ថិភាព ដើម្បីស្វែងរកទីជំរកទេ ។

លោក Maliki បាននិយាយថា “យើងអំពាវនាវដល់លោកស្រី Gamba ឲ្យការពារកុមារប៉ាឡេស្ទីន ហើយជំរុញឲ្យអ៊ីស្រាអែល បញ្ឈប់ការវាយប្រហាររបស់ខ្លួន លើកុមារប៉ាឡេស្ទីន” ។

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងកើតមាននៅលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ២១២ នាក់ហើយ ។ តួលេខដ៏គួរគួរឲ្យរន្ធត់នេះ រួមមានកុមារ ៦១ នាក់ ស្ត្រី ៣៥ នាក់ និងមនុស្សចាស់ជរា ១៦ នាក់ ខណៈមនុស្ស ១,៤០០ នាក់បានរងរបួស ក្នុងពេលវាយប្រហារ ។

យោធាអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាស នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី ១០ ខែឧសភា ដោយបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញ ទ្រង់ទ្រាយធំនៅទូទាំងដែនដីមាត់សមុទ្រ ។ ក្នុងនោះជនជាតិអ៊ីស្រាអែល ១០ នាក់ ក៏ត្រូវបានសម្លាប់ក្នុងការបាញ់គ្រាប់រ៉ុកកែត របស់ប៉ាឡេស្ទីនពីតំបន់ហ្គាហ្សាស្ទ្រីប ចូលទឹកដីអ៊ីស្រាអែលផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


