ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ព្រួយបារម្ភផ្ទុះកូវីដកាន់តែខ្លាំង នៅពេលមនុស្សរាប់លាននាក់ត្រូវជម្លៀសទៅជម្រកសុវត្ថិភាព ដោយសារព្យុះស៊ីក្លូន
ព្យុះស៊ីក្លូនដ៏ខ្លាំងក្លាទី២ដែលបក់បោកលើប្រទេសឥណ្ឌាក្នុងរយៈពេល២សប្តាហ៍ បានវាយប្រហារឆ្នេរសមុទ្រខាងកើត នៅថ្ងៃពុធទី២៥ខែឧសភានេះ ដោយបង្ខំឲ្យមនុស្សរាប់លាននាក់ ប្រញាប់ប្រញាល់រត់រកទីទួលសុវត្ថិភាពដើម្បីការពារខ្លួន។
ព្យុះស៊ីក្លូន Yaas បានបង្កើនឥទ្ធិពលក្នុងឈូងសមុទ្រ Bengal ខណៈក្រុមអ្នកជួយសង្គ្រោះ នៅផ្នែកម្ខាងទៀតនៃប្រទេស នៅតែកំពុងបន្តស្វែងរកសាកសពអ្នកស្លាប់ពីព្យុះស៊ីក្លូន Tauktae ដែលបានសម្លាប់មនុស្សយ៉ាងតិច ១៥៥នាក់កាលពីថ្ងៃទី ១៤ខែឧសភា។
Yaas បានវិវត្តខ្លួនទៅជាព្យុះ “ធ្ងន់ធ្ងរខ្លាំង” កាលពីល្ងាចថ្ងៃអង្គារ ហើយនាយកដ្ឋានឧតុនិយមឥណ្ឌាបានព្យាករណ៍អំពីខ្យល់កន្ត្រាក់ ក្នុងល្បឿនរហូតដល់១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលវាវាយប្រហារ ឆ្នេរសមុទ្រក្បែរព្រំដែនរដ្ឋ West Bengal និងរដ្ឋ Odisha នៅថ្ងៃពុធនេះ។
មានការព្រួយបារម្ភថា ព្យុះស៊ីក្លូននេះនឹងជំរុញឲ្យមានការឆ្លងរាលដាលវីរុសកូវីដ-១៩កាន់តែខ្លាំង ស្របពេលរលកទី២កំពុងបំផ្លិចបំផ្លាញប្រទេសឥណ្ឌា។
ទីក្រុង Kolkata របស់រដ្ឋ West Bengal បានបញ្ជាឲ្យអាកាសយានដ្ឋានអន្តរជាតិរបស់ខ្លួន ត្រូវបិទទ្វារនៅថ្ងៃពុធនេះ ដោយសារតែព្យុះបក់បោកខ្លាំង។
ប្រជាជនជាង ១.២លាននាក់ ត្រូវជម្លៀសទៅរកជម្រកនៅរដ្ឋ West Bengal និង Odisha ដែលរងការវាយប្រហារដោយព្យុះស៊ីក្លូនស្ទើរតែរាល់ឆ្នាំ។
រដ្ឋទាំង២នេះ កំពុងតស៊ូជាមួយវីរុសកូរ៉ូណា ដែលបានបណ្តាលឲ្យមនុស្សជាង១២០,០០០ស្លាប់ នៅទូទាំងប្រទេសឥណ្ឌា ក្នុងរយៈពេលប្រាំមួយសប្តាហ៍កន្លងមកនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ឥណ្ឌាទុក្ខជាន់លើទុក្ខ! ព្យុះកំណាច សម្លាប់មនុស្សកើនដល់ ៣៣នាក់ និង៩០នាក់បាត់ខ្លួន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ