ព័ត៌មានអន្ដរជាតិ
ទៀតហើយ! ក្រុមអាចារ្យនៅ ឥណ្ឌា បួងសួងសុំសេចក្តីមេត្តាពីព្រះអាទិទេព ជួយការពារកូវីដ ក្រោយអស់ជំនឿលើគ្រូពេទ្យ
ក្រុមអាចារ្យសាសនាហិណ្ឌូ នៅឯប្រាសាទមួយរបស់ប្រទេសឥណ្ឌា កំពុងធ្វើការបួងសួងរាល់ថ្ងៃចំពោះព្រះការពារជំងឺកូវីដ ១៩ ចំនួន ២ អង្គ នៅក្នុងកិច្ចប្រឹងប្រែងមួយដើម្បីទប់ទល់នឹងជំងឺរាតត្បាតនេះ ខណៈដែលប្រទេសនេះកំពុងតែប្រយុទ្ធនឹងការឆ្លងថ្មីៗ ។

រូបចម្លាក់ “Corona Devi” ចំនួន ២ អង្គត្រូវបានបង្កើតឡើងនៅភាគខាងត្បូងនៃទីក្រុង Coimbatore ក្នុងរដ្ឋ Tamil Nadu ដែលក៏រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយជំងឺកូវីដ ១៩ ដែរ ដោយក្នុងនោះបានសម្លាប់មនុស្ស ១០០,០០០ នាក់ ក្នុងរយៈពេលបួនសប្តាហ៍ចុងក្រោយនេះ ។
ប្រាសាទ Kamatchipuri Adhinam ត្រូវបានបិទសម្រាប់អ្នកគោរពបូជា ដោយសារតែអត្រាឆ្លងខ្ពស់របស់ទីក្រុង Coimbatore ប៉ុន្តែអាចារ្យកំពុងគោរពសក្ការៈ នៅចំពោះមុខព្រះដែលធ្វើពីឈើមួយ និងមួយទៀតធ្វើពីថ្ម ។

ពួកគេបានទុកអាហារ និងតង្វាយផ្សេងៗទៀត ហើយបន់ស្រន់បួងសួងដល់ព្រះ សុំឲ្យបញ្ឈប់រោគរាតត្បាត និងស្រង់ទឹកឲ្យរូបព្រះដោយទឹករមៀត និងទឹកដោះគោ ។
អ្នកគ្រប់គ្រងប្រាសាទលោក Anandbharathi បាននិយាយថា “យើងមានប្រាសាទស្រដៀងៗគ្នា សម្រាប់បួងសួងឲ្យជាជំងឺអុតស្វាយ និងប៉េស្តកាលពីអតីតកាល” ។

លោកបានបន្ថែមថា “យើងកំពុងគោរពបូជាវីរុសក្នុងទម្រង់ជាទេពធីតា ហើយអធិស្ឋានដល់ព្រះនាងរាល់ថ្ងៃ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺនេះ” ។
លោក Anandbharathi បានបន្តថា “សូម្បីតែគ្រូពេទ្យ ក៏មិនអាចដោះស្រាយ ស្ថានការណ៍ដ៏ធំធេងនេះបានដែរ ។ ដូច្នេះយើងងាកទៅរកជំនឿ និងព្រះជាមធ្យោបាយចុងក្រោយ” ។

ទន្ទឹមនោះ ក្រុមអាចារ្យដែលធ្វើពិធីនេះ គ្រោងនឹងបន្ដអធិស្ឋានរបស់ពួកគេ ដល់រូបព្រះ “Corona Devi” រយៈពេល ៧ សប្តាហ៍ទៀត ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសឥណ្ឌា មានករណីឆ្លងជំងឺកូវីដ ១៩ ជាង ២៧ លានករណី និងមានអ្នកស្លាប់ ៣១៥,២៦៣ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ វីរុសបំប្លែងខ្លួន ឥណ្ឌា កំពុងសាយភាយដល់ប្រទេសជាង ៥៣ ហើយ
-
ព័ត៌មានជាតិ៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


