ព័ត៌មានអន្ដរជាតិ
មេ UN ប្រាប់ពិភពលោកបង្កើនការផលិតវ៉ាក់សាំងទ្វេដងសម្រាប់ចែកចាយដោយស្មើភាពគ្នា និងដើម្បីបំបាត់កំហឹងប្រទេសដែលទទួលបានតិច
ប្រមុខ UN បាននិយាយកាលពីថ្ងៃសុក្រថា ពិភពលោកត្រូវការបង្កើនការផលិតវ៉ាក់សាំងទ្វេដង សម្រាប់ការចែកចាយដោយស្មើភាពគ្នាបន្ថែមទៀត ដើម្បីបំបាត់កំហឹងនៅក្នុងប្រទេសមួយចំនួន មុនពេលវីរុសរីករាលដាលទៅប្រទេសអ្នកមានវិញ ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ១.៧ ពាន់លាន ត្រូវបានចែកចាយទូទាំងពិភពលោក ប៉ុន្តែបានពិពណ៌នាអំពីវិសមភាពបច្ចុប្បន្នក្នុងការចែកចាយវ៉ាក់សាំង ថាជារឿងអាស្រូវ ។
លោក Guterres បាននិយាយថា “បច្ចុប្បន្នប្រទេសចំនួន ១០ បានប្រើប្រាស់វ៉ាក់សាំងចំនួន ៧៥ ភាគរយ ហើយប្រទេសដែលមានប្រាក់ចំណូលទាប ទទួលបានការចាក់វ៉ាក់សាំងតែ ០.៣ ភាគរយប៉ុណ្ណោះ ខណៈទ្វីបអាហ្រ្វិក ១ ភាគរយ” ។

ប្រមុខ UN បន្តទៀតថា “ដូច្នេះវាច្បាស់ណាស់នៅភាគខាងជើងពិភពលោក យើងមានប្រទេសជាច្រើនដែលកំពុងចាក់វ៉ាក់សាំង ក្នុងអត្រាមួយដែលអាចទទួលយកបាន ។ ប៉ុន្តែនៅភាគខាងត្បូងពិភពលោក យើងកំពុងដើរតាមពីក្រោយពួកគេយ៉ាងខ្លាំង” ។
ជាចុងក្រោយលោកបានសង្កត់ធ្ងន់ថា ហានិភ័យនៃការចែកចាយវ៉ាក់សាំងនោះ គឺកំពុងបង្ហាញថា វីរុសនៅតែបន្តរីករាលដាលយ៉ាងឆាប់រហ័ស ខណៈការវិវត្តរបស់វីរុសជាញឹកញាប់ ហើយការផ្លាស់ប្តូរខ្លះនៃវីរុសទាំងនេះ បានបង្កើតជាមេរោគដែលងាយឆ្លងខ្លាំងទៅៗ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ UN ប្រាប់ពិភពលោកឲ្យឈប់ប្រើអាវុធជាតិផ្ទុះវាយប្រហារលើតំបន់ជម្លោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


