ព័ត៌មានអន្ដរជាតិ
លោក Duterte ដាក់ឈ្មោះស្តេចប្រដាល់ Pacquiao ក្នុងបញ្ជី អ្នកស្នងតំណែងប្រធានាធិបតី
អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកប្រធានាធិបតី Rodrigo Duterte បានរៀបចំឈ្មោះ អ្នកដែលអាចស្នងតំណែងរបស់លោក ដោយក្នុងនោះរួមមានទាំងកូនស្រីរបស់ខ្លូនឈ្មោះ Sara, អ្នកប្រដាល់ Manny Pacquiao និងកូនប្រុសអតីតមេដឹកនាំផ្តាច់ការ Ferdinand Marcos ផងដែរ។

តាមរដ្ឋធម្មនុញ្ញ លោក Duterte មិនអាចឈរឈ្មោះបោះឆ្នោតជាថ្មីបានទេ។ លោកនឹងបញ្ចប់អាណត្តិ៦ឆ្នាំរបស់ខ្លួននៅខែមិថុនាឆ្នាំ២០២២។ ទោះបីជាយ៉ាងណាក៏ដោយ គណបក្សរបស់លោក កំពុងលើកទឹកចិត្តឲ្យលោក ឈរឈ្មោះសម្រាប់តំណែងអនុប្រធានាធិបតី។
លោក Harry Roque ដែលជាអ្នកនាំពាក្យ បាននិយាយថា “លោក Duterte កំពុងពិចារណាលើការគាំទ្រកូនស្រីរបស់គាត់ដែលជាអភិបាលក្រុង Davao ឈ្មោះ Sara Duterte-Carpio, អ្នកប្រដាល់ជើងឯកនិងជាសមាជិកព្រឹទ្ធសភា Pacquiao, លោក Ferdinand Bongbong Marcos, ចៅហ្វាយក្រុងម៉ានីលលោក Francisco Domagoso និងជំនួយការយូរអង្វែងនិងជាព្រឹទ្ធសមាជិកលោក Christopher Bong Go”។

អ្នកនាំពាក្យរូបនេះ មិនបានផ្តល់ហេតុផលសម្រាប់ជម្រើសរបស់លោក Duterte ទេ ប៉ុន្តែអ្នកទាំងនេះបានជាប់ចំណាត់ថ្នាក់ខ្ពស់ ក្នុងការស្ទង់មតិបេក្ខជនប្រធានាធិបតីដែលគេពេញចិត្តសម្រាប់ការបោះឆ្នោតនៅឆ្នាំក្រោយ។
ក្រុមអ្នកវិភាគនិយាយថា លោក Duterte ចង់ឲ្យសម្ព័ន្ធមិត្ត ឈ្នះតំណែងប្រធានាធិបតីដើម្បីការពារគាត់ពីបញ្ហាប្រឈមផ្នែកច្បាប់ និងរឿងនយោបាយ នៅពេលដែលគាត់បាត់បង់អភ័យឯកសិទ្ធិពីតំណែងប្រធានាធិបតី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ ជម្លោះសមុទ្រចិនខាងត្បូង៖ លោក Duterte និយាយថា “ទោះសម្លាប់ខ្ញុំក៏មិនដកថយដែរ”
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


