Connect with us

ព័ត៌មានអន្ដរជាតិ

បុរសទះកំផ្លៀងលោក Macron ថ្ងៃមុន ទទួលទោសជាប់ពន្ធនាគារ និងប្រាប់ពីមូលហេតុ

បានផុស

នៅ

បុរសអាយុ២៨ឆ្នាំម្នាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៤ ខែ បន្ទាប់ពីទះកំផ្លៀងប្រធានាធិបតីបារាំងលោក Emmanuel Macron។

Man Arrested Over Slapping French President Emmanuel Macron Medieval  Martial Arts Enthusiast: Report
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Damien Tarel ក៏ត្រូវបានផ្តល់ការព្យួរទោសរយៈពេល ១៤ ខែបន្ថែមទៀតផងដែរ ចំពោះបទល្មើស ដែលបានកើតឡើងកាលពីថ្ងៃអង្គារ ខណៈមេដឹកនាំបារាំង ទទួលបានការស្វាគមន៍ពីមនុស្សជាច្រើននៅទីក្រុង Tain-l’Hermitage ភាគអាគ្នេយ៍ប្រទេសបារាំង។

លោក Tarel ក៏ត្រូវបានហាមឃាត់មិនឲ្យធ្វើការក្នុងការិយាល័យសាធារណៈ និងមិនឲ្យកាន់កាប់អាវុធ រយៈពេល ៥ ឆ្នាំផងដែរ។

French court sentences man who slapped Macron to 4 months in jail - BFM TV  | Reuters

គាត់ត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីទះកំផ្លៀងលោក Macron ខាងឆ្វេង និងត្រូវបានចោទប្រកាន់ពីបទប្រើអំពើហិង្សាប្រឆាំងនឹងបុគ្គលម្នាក់ ដែលបានវិនិយោគជាមួយអាជ្ញាធរសាធារណៈ។

នៅក្នុងតុលាការ លោក Tarel បានហៅខ្លួនគាត់ថាជាអ្នកស្នេហាជាតិស្តាំនិយម ឬស្នេហាជាតិជ្រុល និងជាសមាជិកនៃចលនាបាតុកម្មសេដ្ឋកិច្ច “អាវកាក់ពណ៌លឿង” ដែលចលនានេះ បានធ្វើឲ្យរង្គោះរង្គើតំណែងប្រធានាធិបតីរបស់លោក Macron ក្នុងឆ្នាំ ២០១៨ និង ២០១៩។

Macron slapped in face during walkabout in southern France | Politics News  | Al Jazeera

គាត់បានប្រាប់តុលាការក្រុង Valence ថា ទង្វើរបស់គាត់គឺមិនបានគ្រោងទុកជាមុនទេ និងកើតឡើងដោយសារតែកំហឹងចំពោះការធ្លាក់ចុះសេដ្ឋកិច្ច របស់ប្រទេស បារាំង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky

ចុចអាន៖ វីដេអូស្ដែងៗ ប្រធានាធិបតីបារាំង ត្រូវគេទះកំផ្លៀង ពេលដើរទៅកាន់ហ្វូងមនុស្សដែលរង់ចាំស្វាគមន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម