ព័ត៌មានអន្ដរជាតិ
វេជ្ជបណ្ឌិតម្នាក់ថា កូវីដ អាចឆ្លងតាម ផោម
ស្របពេលចំនួននៃករណីឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ-១៩ មានការកើនឡើងនៅក្នុងប្រទេសម៉ាឡេស៊ី ក្រសួងសុខាភិបាលបានណែនាំឲ្យអ្នករាល់គ្នាចាប់ផ្តើមពាក់ម៉ាស់២ជាន់ ដើម្បីការពារខ្លួនពីវីរុសដ៏សាហាវនេះ។
យោងតាមគេហទំព័រ Free Malaysia Today បានឲ្យដឹងថា វេជ្ជបណ្ឌិត Alzamani Mohammad Idrose ដែលជាគ្រូពេទ្យឯកទេសខាងសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគូឡាឡាំពួ បានលើកឡើងថា មានលទ្ធភាពដែលថា ជំងឺកូវីដ-១៩ អាចឆ្លងទៅអ្នកដទៃតាមរយៈផោម។
នេះដោយសារតែ ឧស្ម័នដែលបញ្ចេញចេញពីក្នុងខ្លួនរបស់យើង មានហានិភ័យក្នុងការនាំវីរុសចេញក្រៅ។ លើសពីនេះទៀត វីរុស ក៏អាចត្រូវបានរកឃើញផងដែរនៅក្នុងលាមកអ្នកជំងឺកូវីដ។
ទោះបីជាយ៉ាងណាក៏ដោយ វេជ្ជបណ្ឌិត Alzamani បាននិយាយថា “ហានិភ័យ នៃការឆ្លងមេរោគតាមរយៈផោម គឺពិតជាទាបណាស់ ដោយសារតែមានស្រទាប់ការពារ ពីខោក្នុងនិងខោខាងក្រៅ។ ស្តាប់ទៅគួរឲ្យអស់សំណើចណាស់ ប៉ុន្តែវាពិតជាការព្រួយបារម្ភយ៉ាងខ្លាំង”។
រឿងល្អបំផុតដែលត្រូវធ្វើដើម្បីឲ្យមានសុវត្ថិភាពនាពេលឥឡូវនេះ គឺត្រូវអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារ ដើម្បីចៀសវាងការឆ្លង។
មុននេះ គ្រូពេទ្យពីរបីនាក់ទៀតបានព្រមានថា ផោមមានភាគល្អិតៗ ដែលផ្ទុកទៅដោយបាក់តេរីឬវីរុស ដែលអាចនាំឲ្យមានការចម្លង។
ប៉ុន្តែហានិភ័យមានកម្រិតទាបណាស់ លើកលែងតែអ្នកដែលធ្វើតេស្តវិជ្ជមានជំងឹកូវីដ-១៩ មិនបានស្លៀកខោហើយផោមដាក់ជិតមុខរបស់អ្នក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Rojak Daily
ចុចអាន៖ ធ្ងន់ធ្ងរវិញហើយ ប្រេស៊ីល រកឃើញអ្នកឆ្លងកូវីដថ្មីមិនធ្លាប់មានជាង ១១ ម៉ឺនករណី

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ