ព័ត៌មានអន្ដរជាតិ
បើកដៃមិនទាន់បានប៉ុន្មានផង អ៊ីស្រាអែល តម្រូវឲ្យប្រជាជនពាក់ម៉ាស់វិញដាច់ខាត
ប្រទេសអ៊ីស្រាអែល បានប្រាប់ពលរដ្ឋរបស់ខ្លួននៅថ្ងៃសុក្រទី២៥ខែមិថុនានេះថា ពួកគេត្រូវពាក់ម៉ាស់នៅតាមទីកន្លែងបិទជិតជាដាច់ខាត ស្របពេលមានការកើនឡើងយ៉ាងខ្លាំងនៃករណីឆ្លងវីរុសកូវីដបំប្លែងខ្លួន Delta ឬគេស្គាល់ពីមុនថាជាវីរុសឥណ្ឌា។

បទបញ្ជានេះ បានធ្វើឡើង ១០ថ្ងៃ បន្ទាប់ពីបម្រាមពាក់ម៉ាស់ត្រូវបានដកចេញ។
តម្រូវការពាក់ម៉ាស់ គឺជាផ្នែកនៃវិធានការទប់ស្កាត់សង្គមមួយចំនួនមួយតូច ដែលនៅសេសសល់ ស្របពេលយុទ្ធនាការចាក់វ៉ាក់សាំងរបស់ប្រទេសអ៊ីស្រាអែល ជួយឲ្យករណីឆ្លងមានកម្រិតទាប។

ប៉ុន្តែការឆ្លង បានកើនឡើងដល់ទៅមួយគុណនិងបួន នៅសប្តាហ៍នេះ ដល់ ១៣៨ករណី បន្ទាប់ពីមានការផ្ទុះវីរុសបំប្លងខ្លួនឥណ្ឌាក្នុងសាលារៀន២កន្លែង ដែលជាហេតុបង្ខំឲ្យក្រុមមន្ត្រីពង្រឹងការរឹតត្បិតមួយចំនួនឡើងវិញ ហើយជំរុញឲ្យឪពុកម្តាយដែលមានកូនអាយុចន្លោះ ១២ដល់១៥ឆ្នាំ ត្រូវចាក់វ៉ាក់សាំង។
ក្រសួងសុខាភិបាល បានដាក់ចេញនូវតម្រូវការពាក់ម៉ាស់ជាថ្មី សម្រាប់កន្លែងបិទជិតទាំងអស់ លើកលែងតែក្នុងផ្ទះប៉ុណ្ណោះ ហើយបាននិយាយថា ខ្លួនក៏សូមណែនាំឲ្យពាក់ម៉ាស់នៅឯការជួបជុំខាងក្រៅធំៗផងដែរ ជាពិសេសព្រឹត្តិការណ៍ក្បួនដង្ហែមនុស្សភេទទី៣ ដែលនឹងធ្វើឡើងនៅជុំវិញអ៊ីស្រាអែល នាចុងសប្តាហ៍នេះ។

គួរបញ្ជាក់ថា ប្រហែល៥៥ភាគរយនៃប្រជាជន៩.៣លាននាក់របស់ប្រទេស អ៊ីស្រាអែល បានទទួលវ៉ាក់សាំង Pfizer-BioNTech ចំនួន២ដូស។ សិទ្ធិទទួលបានវ៉ាក់សាំងត្រូវបានពង្រីកដល់ក្មេងអាយុពី១២ទៅ១៥ឆ្នាំកាលពីខែមុន ប៉ុន្តែការទទួលយកវ៉ាក់សាំងនៅក្នុងក្រុមអាយុនេះ នៅមានកម្រិតទាបនៅឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ មិនត្រឹមតែកូវីដទេ ក្រុម អូឡាំពិក ជម្រើសជាតិ អ៊ូហ្គង់ដា ម្នាក់ទៀត តេស្តឃើញវីរុសបំប្លែងខ្លួនឥណ្ឌា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


